Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / ភ្នាក់ងារទេសចរណ៍ អាជ្ញាធរជាតិអប្សរាសម្អាតគំនរដី នៅតាមជើងខឿនប្រាសាទលលៃ

ភ្នាក់ងារទេសចរណ៍ អាជ្ញាធរជាតិអប្សរាសម្អាតគំនរដី នៅតាមជើងខឿនប្រាសាទលលៃ


 
ក្នុងគោលគំនិតលើកតម្លៃសោភ័ណភាព និងបរិស្ថានជុំវិញប្រាសាទលលៃឱ្យកាន់តែល្អប្រសើរ ភ្នាក់ងារទេសចរណ៍និងភ្នាក់ងារសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា រួមទាំងព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តលលៃ បានសម្អាតគំនរដី និងកម្ទេចថ្មសំណង់កុដិចាស់របស់វត្តលលៃ នៅតាមជើង ខឿនប្រាសាទផ្នែកខាងលិច និងខាងត្បូង។

លោកសោម ប៊ុនធឿន ប្រធានក្រុមភ្នាក់ងារទេស ចរណ៍  ដែលកំពុងដឹកនាំអនុវត្តការងារ បានឱ្យដឹងថា គំនរដីនិងកម្ទេចថ្មដែលគរនៅតាមជើងខឿនប្រាសាទ លលៃនេះ គឺមានជាយូរឆ្នាំមកហើយ។ កម្ទេចដីនិងថ្មសំណង់កុដិចាស់របស់វត្តលលៃទាំងនេះ យើងបានយកទៅចាក់បំពេញផ្លូវចូលប្រាសាទពីខាងជើង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមភូមិក្បែរៗនោះ៕

About siemreaptoday

Check Also

ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះ​កេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ

កន្លងទៅថ្មីៗនេះ ក្រុមការងារកំណាយស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសទេវតាចំនួនមួយ ដែលបានកប់ក្នុងរណ្ដៅកំណាយនៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ។ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារស្រាវជ្រាវនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសទេវតាមួយកប់ក្នុងរណ្ដៅកំណាយស្រាវជ្រាវ នៅបាតគ្រឹះខាងផ្នែកទេវតាទាញព្រ័ត្រ នៃខ្លោងទ្វារជ័យ។ លោក …

Leave a Reply

Your email address will not be published. Required fields are marked *

Categories