Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / សកម្មភាពនៃការស្តារពើកនៅស្រះខាងកើតប្រាសាទបន្ទាយស្រីរបស់មន្ត្រីជំនាញអាជ្ញាធរជាតិអប្សរា

សកម្មភាពនៃការស្តារពើកនៅស្រះខាងកើតប្រាសាទបន្ទាយស្រីរបស់មន្ត្រីជំនាញអាជ្ញាធរជាតិអប្សរា

ក្រុមការងារនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានសហការជាមួយក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យា និងនាយកដ្ឋានអភិវឌ្ឃទេសចរណ៍ និងវប្បធម៌ ដើម្បីស្តារពើកស្មៅដ៏ក្រាស់ៗ ដែលកកើតឡើងដោយសាររុក្ខជាតិតូចៗក្នុងទឹក ដូចជាកំប្លោក ស្លែរ កកនៅក្នុងទឹករយៈពេលយូរនៅក្នុងស្រះខាងកើតប្រាសាទបន្ទាយស្រី។ ការងារនេះធ្វើឡើង ដើម្បីបរិស្ថាន និងលើកកម្ពស់សោភ័ណភាពស្រស់ស្អាតឡើងវិញ ក៏ដូចជាដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែម។

មុនពេលមានសកម្មភាពស្តារពើកស្មៅនេះ ស្ថានភាពត្រពាំងនេះមើលទៅស្ទើរតែមិនឃើញផ្ទៃទឹកសោះ ដោយសារមានពើកស្មៅដ៏ក្រាស់ៗដុះជុំជិតនៅទីនោះ។

ក្រោយពេលការងារស្តារពើកស្មៅដ៏ក្រាសនេះ រួចរាល់ អាជ្ញាធរជាតិអប្សរារំពឹងថាបរិស្ថាន និងសោភណ្ឌភាពនៅបរិវេណត្រពាំងនេះនឹងប្រែជាស្រស់ស្អាតឡើងវិញ ហើយក៏ជាទីទាកទាញ់ភ្ញៀវទេសចរមកកម្សាន្តនៅទីនោះផងដែរ៕

About siemreaptoday

Check Also

អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្តុះបណ្តាលស្តីពី៖ ការផ្ទេរចំណេះដឹង និងជំនាញដល់អ្នកបន្តវេន ក្នុងការងារអភិរក្ស និងជួសជុលប្រាសាទ

នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ នានាយកដ្ឋានសណ្តាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា មានបើកវគ្គបណ្តុះបណ្តាលស្តីពី៖ ការផ្ទេរចំណេះដឹង និងជំនាញដល់អ្នកបន្តវេន ក្នុងការងារអភិរក្ស និងជួសជុល ប្រាសាទ។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឡុង …

Leave a Reply

Your email address will not be published. Required fields are marked *

Categories