អគ្គនាយកអាជ្ញាធរជាតិអប្សរា អញ្ជើញដឹកនាំកិច្ចប្រជុំ អំពីការងារគ្រប់គ្រងទូទៅដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអាជ្ញាធរជាតិអប្សរា

នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយអគ្គនាយករង ប្រធាននាយក​ដ្ឋាន និងមន្រ្តីជំនាញពាក់ព័ន្ធនានា ដើម្បីតាមដានការងារ និងចង្អុលបង្ហាញអំពីផែនការការងារនាពេលអនាគត។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអគ្គនាយក ក៏បានផ្តល់អនុសាសន៍ណែនាំជំរុញឱ្យមានការទទួលខុសត្រូវខ្ពស់នៅតាមនាយកដ្ឋាន ក៏ដូចជាពង្រឹងនូវសាមគ្គី​ភាព ភាពប្រទាក់ក្រឡារវាងនាយកដ្ឋាននីមួយៗ ដើម្បីឱ្យការងារមានដំណើរការដោយរលូនទទួលបានប្រសិទ្ធភាពខ្ពស់៕

Leave a Reply

Your email address will not be published. Required fields are marked *