អាជ្ញាធរជាតិអប្សរា ជួសជុលប្រាង្គបណ្តាល័យសង់ពីឥដ្ឋនៅជ្រុងឦសានប្រាសាទភ្នំក្រោម

អាជ្ញាធរជាតិអប្សរា កំពុងជួសជុលប្រាង្គបណ្ណាល័យសង់ពីឥដ្ឋនៅជ្រុងឦសានរបស់ប្រាសាទភ្នំក្រោមដើម្បីទប់ស្កាត់ការខូចខាត និងពង្រឹងភាពរឹងមាំឱ្យគង់វង្សយូរអង្វែងបន្តទៀត។ លោក រស់ វិសុទ្ធ មន្រ្តីអភិរក្សប្រាសាទនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ដោយសាររចនាសម្ពន្ធសំណង់ប្រាសាទភ្នំក្រោមរងនូវអាកាសធាតុក្តៅសើមសម្ពាធខ្យល់ពីបឹងទន្លេសាបជាប្រចាំ ក្នុងនោះសំណង់បណ្ណាល័យដែលសង់ពីឥដ្ឋស្ថិតនៅទិសឦសាន បាត់បង់អស់នូវកំបោរបាយអ សឹករិចរិលខឿនជើងជញ្ជាំង រួមទាំងគ្រឿងបង្គុំទ្វារថ្មភក់ជើងក្រោមផង។ ជញ្ជាំងជ្រុងពាយ័ព្យហែកក្រៀក កំពូលប្រាសាទខូចខាតជ្រាបទឹកពេលភ្លៀងជាដើម។ មន្រ្តីអភិរក្សរូបនេះបន្តថា អាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់ជួសជុលពង្រឹងខឿនជើងជញ្ជាំងជុំវិញ។ ជួសជុលជ្រុងនិរតី និងជ្រុងឦសានរហូតដល់ក្បាំងជញ្ជាំងខាងលើ។…

អាជ្ញាធរ​ជាតិ​អប្សរា​ បញ្ជាក់ពីមូលហេតុ នៃការដកហូតដើមយាង១ដើម

សៀមរាប÷អាជ្ញាធរ​ជាតិ​អប្សរា​បញ្ជាក់​ថា​ មូលហេតុចម្បងដែលឈានដល់ការដកហូតដើមយាងនោះគឺដើមឈើយាងមួយដើមនេះមានពុកគល់ និងប្រហោងក្នុង។ ការបញ្ជាក់បែបនេះគឺបន្ទាប់ពី មានប្រជាពលរដ្ឋមួយ​ចំនួនចោទសួរថា ហេតុអ្វីត្រូវដកហូតដើមឈើយាងមួយដើមនេះ? ការដកហូតនៅពេលនេះ គឺធ្វើតាមការវាយតម្លៃជាក់ស្តែងស្របតាមបច្ចេកទេស។ ដើមឈើនេះអាចដួលមកពេលណាមួយជាយថាហេតុនៅពេលភ្លៀង និងខ្យល់ខ្លាំង។ រហូតដល់ពេលនេះ អាជ្ញាធរជាតិអប្សរាដកហូតតែមួយដើមនេះប៉ុណ្ណោះ៕

អាជ្ញាធរជាតិអប្សរា កំពុងជួសជុលប្រាសាទ​ត្រពាំងផុងផ្នែកខាងកើតខាងត្បូង និងខាងជើង

ប្រាសាទត្រពាំងផុង គឺជាប្រាសាទទោល ដែលកសាងឡើងអំពីឥដ្ឋ ស្ថិតនៅភាគខាងត្បូង នៃក្រុងរលួស ក្នុងភូមិគោកស្រុក ឃុំរលួស ដែលមានចម្ងាយ៣គីឡូ​ម៉ែត្រ ពីប្រាសាទបាគង។ បច្ចុប្បន្នដោយសារកត្តាអាកាសធាតុ អាយុកាល និងកត្តាមនុស្ស ធ្វើឱ្យប្រាសាទបុរាណមួយនេះ មានសភាព​ទ្រុឌទ្រោមជាខ្លាំង ជាហេតុធ្វើឱ្យក្រុមអ្នក​ជំនាញនៃអាជ្ញាធរជាតិអប្សរា ត្រូវរៀបចំជួសជុលក្នុងដំណាក់កាលទី២ នៅផ្នែកខាងកើត ខាងត្បូង និងខាងជើង។ លោក…

កិច្ចប្រជុំនៃគគណៈកម្មាធិការបេតិកភណ្ឌពិភពលោកកាន់តែមានភាពមមាញឹក

នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត​សភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រុមការងារបានអញ្ជើញចូលរួមក្នុងដំណេីរការនៃកិច្ចប្រជុំគណៈកម្មាធិការបេតិភណ្ឌពិភពលោក។ ដែលការប្រជុំនេះកាន់តែមានសភាពមមាញឹក​ នៅ​ក្នុងកាលៈទេសៈនៃការសម្រេចបញ្ចូលសម្បត្តិបេតិកភណ្ឌរបស់បណ្តាប្រទេសផ្សេងៗទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក៕

អាជ្ញាធរជាតិអប្សរា ជួសជុលពង្រឹងតួប៉ម A នៃប្រាសាទគោកពោធិ៍

បើទោះបីជាក្រុមប្រាសាទខ្លះ មានទីតាំងនៅតំបន់ឆ្ងាយៗយ៉ាងណា ក៏អាជ្ញាធរជាតិអប្សរា តែងតែយកចិត្តទុកដាក់ថែទាំ និងជួសជុលប្រាសាទបុរាណទាំងនោះ។ ជាក់ស្តែង ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលពង្រឹងតួប៉ A នៃប្រាសាទគោកពោធិ៍ ដែលសាងសង់ពីឥដ្ឋ លាយជាមួយថ្មភក់ ធ្វើជាគ្រឿងលម្អ មានអាយុកាលជាង១ពាន់ឆ្នាំ ដើម្បីបន្តភាពរឹងមាំនៃប្រាសាទនេះឡើងវិញ បន្ទាប់ពីពិនិត្យឃើញថា បានរងការខូចខាតខ្លាំង ទាមទារឱ្យជួសជុលសង្គ្រោះជាបន្ទាន់។ លោក ហួរ…

ក្រុមយុវជនអ្នកវិទ្យាសាស្ត្រវ័យក្មេង១៣ប្រទេសចូលរួមដាំកូនឈើជានិមិត្តរូបនៅតំបន់រមណីយដ្ឋានអង្គរ

នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ក្រុមយុវជនជាអ្នកវិទ្យាសាស្រ្តវ័យក្មេងមកពី១៣ប្រទេស ដែលចូលរួមក្នុងកិច្ចប្រជុំ «អាស៊ានបូកបី-វិថីនៃអ្នកវិទ្យាសាស្រ្តវ័យក្មេង (ASEAN Plus Three Junior Science Odyssey_ATP JSO) លើកទី១០ បានចូលរួមដាំកូនឈើសរុបចំនួន ២៤ដើម ជានិមិត្តរូបនៅក្នុងរមណីយដ្ឋានអង្គរ។ សូមបញ្ជាក់ថា កូនឈើដែលបានដាំ ជាប្រភេទកូនឈើធ្នង់…

អ្នកជួសជុលប្រាសាទបុរាណជំនាន់ថ្មី ចង់ឱ្យស្នាដៃដូនតានៅគង់វង្សគ្រប់ជំនាន់

ក្នុងនាមជាអ្នកជួសជុលប្រាសាទបុរាណនៅជំនាន់ថ្មីនេះ បានខិតខំអស់ពីកម្លាំងកាយចិត្ត និងដោយក្តីស្រឡាញ់មរតកដូនតាដែលមានអាយុកាលរាប់រយឆ្នាំ រួចផុតពីការខូចខាតទៅតាមអាយុកាល និងធម្មជាតិឡើយ បាននៅគង់វង្សយូរអង្វែងសម្រាប់កូនខ្មែរគ្រប់ជំនាន់។ លោក ឃឹម សុផល អាយុ៤៥ឆ្នាំ ជាអ្នកភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ  គឺជាកម្មករជំនាញជួសជុលប្រាសាទបុរាណក្នុងតំបន់អង្គរជាង២០ឆ្នាំ ជាមួយស្ថាប័នអាជ្ញាធរជាតិអប្សរា ដែលបច្ចុប្បន្ន រូបលោកកំពុងបន្តការងារជួសជុលខឿនជណ្តើរ និងបង្កាន់នាគផ្នែកខាងលិចនៃជណ្តើរកណ្តាលភាគខាងត្បូងនៃប្រាសាទអង្គរវត្ត។ លោក សុផល យល់ថា…

ក្រុមការងារសហគមន៍ បន្តចុះពិនិត្យសំណើពលរដ្ឋនៅក្នុងរមណីយដ្ឋានអង្គរ ៣៩ករណី និងសម្រេច​អនុញ្ញាតអោយ២៧ ករណី

ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងរមណីដ្ឋានអង្គរត្រូវបានទទួលនូវការយកចិត្តទុកដាក់អំពីសំណាក់អាជ្ញាធរជាតិអប្សរា ដោយមានការអនុគ្រោះក្នុងការជួសជុលតូចតាចនូវលំនៅដ្ឋានក៏ដូចជាសំណង់ឧប្បសម្ព័ន្ធមាន របង ដំបូល ជញ្ជាំង សសរពុកផុយ បង្គន់អនាម័យ រោងគោ ទ្រុងមាន់ និងទ្រុងជ្រូកជាដើម ហើយរាល់ការអនុញ្ញាតជួសជុលមានសុពលភាពត្រឹមពីរខែ នៅលើទីតាំងកំពុងរស់នៅផ្ទាល់តែម្ដងតាមរយៈការចុះពិនិត្យ និងសម្រេចជាប្រចាំដោយក្រុមការងារសហគមន៍នាយកដ្ឋានគ្រប់គ្រង់ដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា។ ជាក់ស្ដែងក្នុងសប្ដាហ៍ទី២(ទី៨ដល់ទី១២) នៃខែកក្កដា ក្រុមការងារសហគមន៍បានចុះ ពិនិត្យសំណើបានចំនួន…

អាជ្ញាធរជាតិអប្សរា រៀបចំធ្វើបទបង្ហាញក្រោមប្រធានបទ«របត់សង្គមសម័យកណ្តាលតាមរយៈភស្តុតាងបុរាណវិទ្យាថ្មីៗ ក្នុងក្រុងសៀមរាប

កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នាមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃទីស្នាក់ការអាជ្ញាធរជាតិអប្សរា ស្ថិតនៅភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប អាជ្ញាធរជាតិអប្សរាបានអញ្ជើញវាគ្មិនដែលជាដៃគូសហការណ៍ស្រាវជ្រាវ ធ្វើបាឋកថាអំពីលទ្ធផលស្រាវជ្រាវដែលបានធ្វើកន្លងមក ជូនមន្រ្តីបុគ្គលិក និងសាធារណជនស្តាប់ និងទស្សនា ក្រោមប្រធានបទ «របត់សង្គមសម័យកណ្ដាលតាមរយៈភស្តុតាងបុរាណវិទ្យាថ្មីៗ ក្នុងក្រុងសៀមរាប»។ លោក អ៊ឹម សុខរិទ្ធី…

ក្រុមស្រាវជ្រាវបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ធ្វើកំណាយស្រាវជ្រាវនៅស្ថានីយស្លដែកបុរាណភ្នំបូក

ក្រុមអ្នកបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាធ្វើកំណាយស្រាវជ្រាវ នៅស្ថានីយស្លដែកបុរាណមួយកន្លែង នៅក្នុងភូមិស្រែចង្ហូត សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ជិតជើងភ្នំបូក។ បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា លោក សួម សុភា ឱ្យដឹងថា ការធ្វើកំណាយស្រាវជ្រាវនៅស្ថានីយស្លដែកសម័យបុរាណក្នុងតំបន់អតីតរាជធានីអង្គរនេះ គឺបំណងដើម្បសិក្សាឱ្យស៊ីជម្រៅពីឧស្សាហកម្មស្លដែក ការផលិតដែក ព្រមទាំងចង់ដឹងពីរចនាសម្ពន្ធនៃចង្រ្កានស្លដែករបស់ខ្មែរបុរាណកាលពីសម័យអង្គរផង ព្រមទាំងជួយបណ្ដុះបណ្ដាលយុវជនខ្មែរជំនាន់ក្រោយ ឱ្យយល់ដឹងពីជំនាញទាំងនោះផង។ ក្នុងការធ្វើកំណាយ…