Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / 2023 / July

Monthly Archives: July 2023

ព្រះមេធានុរក្ស វជិរប្បញ្ញោ បណ្ឌិត គូ សុភាព និមន្តទស្សនាសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ

សៀមរាប៖ ព្រះមេធានុរក្ស វជិរប្បញ្ញោ បណ្ឌិត គូ សុភាព ព្រះគ្រូសូត្រស្តាំ វត្តនិគ្រោធវ័ន ហៅ វត្តគល់ទទឹង និងជាសាស្ត្រាចារ្យសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បាននិមន្តទស្សនាសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីទស្សនាស្វែងយល់ពីសារមន្ទីរដែលមានតាំងពិព័រណ៍បង្ហាញពីកុលាលភាជន៍ ផ្នូរសពបុរាណ សាកសព ឬឆ្អឹងខ្មោចមនុស្សសម័យយុគសំរិទ្ធ និងយុគដែក ពុទ្ធបដិមា រួមទាំងវត្ថុសិល្បៈផ្សេងកម្រៗជាច្រើនទៀត ដែលបានពីកំណាយស្រាវជ្រាវនៅក្នុងរមណីយដ្ឋានអង្គរ និងទទួលបានពីប្រជាពលរដ្ឋប្រគល់ជូនសារមន្ទីរ ជាកន្លែងដែលផ្តុំនូវចំណេះដឹងផ្នែកប្រវត្តិសាស្ត្រ ប្រវត្តិសិល្បៈ និងបម្រែបម្រួលនៃសាសនាខ្មែរនាអតីតកាល។ ក្រៅពីទស្សនានៅតាមសាលពិព័រណ៍នីមួយៗ ព្រះមេធានុរក្ស វជិរប្បញ្ញោ បណ្ឌិត គូ សុភាព បាននិមន្តទស្សនារោងជាងជួសជុលលោហៈ ដែលមានវត្ថុសិល្បៈចំនួន១០៥៥សមុច្ច័យ ភាគច្រើនជារូបចម្លាក់ព្រះពុទ្ធស្ថិតក្នុងសតវត្សរ៍ទី១២ និងទី១៣នៃគ្រឹស្តរាជ និងសម័យក្រោយអង្គរ ដែលបច្ចុប្បន្នក្រុមការងារកំពុងធ្វើការសម្អាត និងអភិរក្ស។  ក្រោយពីបាននិមន្តទស្សនា ព្រះមេធានុរក្ស វជិរប្បញ្ញោ បណ្ឌិត គូ សុភាព បានសម្តែងនូវទឹកព្រះទ័យរីករាយ និងកោតសរសើរចំពោះការរៀបចំបានស្អាត សមស្របតាមបច្ចេកទេស តម្កល់នូវវត្ថុសិល្បៈដ៏មានតម្លៃ។ នេះជាលើកទីមួយ ក្នុងការនមន្តទស្សនានៅទីនេះ ព្រះអង្គ …

Read More »

អាជ្ញាធរជាតិអប្សរា មានគម្រោងស្ដារស្រះទឹកចំនួន២ នៅទិសខាងកើតប្រាសាទបាយ័ន

សៀមរាប៖ ក្រុមការងាររបស់នាយកដ្ឋានអភិរក្ស ប្រា សាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងតែខិតខំប្រឹងប្រែងរុះរើផ្ទាំងថ្មនៃប្រាសាទបុរាណចំនួនច្រើនម៉ឺនដុំចេញពីគំនរដែលធ្លាប់តែធ្លាក់នៅក្នុងស្រះ ទឹកនាភាគខាងកើតឈៀងខាងជើងនៃប្រាសាទ បាយ័ន ដើម្បីផ្លាស់ប្ដូរទៅកាន់ទីតាំងថ្មីមួយផ្សេង ទៀត។ បុគ្គលិកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាជាធរជាតិអប្សរា លោកស្រី ទឹម ធីតា មានប្រសាសន៍ថា ការរុះរើបំណែកថ្មនៃប្រាសាទ បុរាណចេញពីស្រះទឹកនេះ គឺក្នុងបំណងរៀបចំសណ្តាប់ ធ្នាប់គំនរថ្ម និងដឹកជញ្ជូនទៅរក្សាទុកនៅទីតាំងសមស្រប។ ម្យ៉ាងទៀត គឺដើម្បីលើកតម្លៃ នឹងស្តារស្រះទឹកទាំង២នៅភាគខាងកើតប្រាសាទបាយ័នឡើងវិញ ឱ្យដូចទៅនឹងអត្តសញ្ញាណដើម និងទម្រង់ស្ថាបត្យកម្មដើមនៃប្រាសាទបាយ័នទាំងមូលផង។ លោកស្រី ទឹម ធីតា ឱ្យដឹងទៀតថា គំនរថ្មនៃប្រាសាទ បុរាណនេះ មួយផ្នែក ធ្លាប់បានប្រមូលនៅក្នុងបរិវេណរួតទី៣ និងនៅរោងទងទី១នៃប្រាសាទបាយ័នដោយអ្នកអភិក្សជនជាតិបារាំង កាលពីចន្លោះឆ្នាំ១៩១៩ -១៩៣០ម្ដងមកហើយ។ ក្រុមអ្នកជំនាញឱ្យដឹងថា ថ្មប្រាសាទបុរាណភាគច្រើនដែលធ្លាក់ជាគំនរនៅក្នុងស្រះទឹកនាភាគខាងកើតឈៀងខាងជើងនៃប្រាសាទ បាយ័ននោះ គឺជាប្រភេទថ្មដំបូល៥០ភាគរយ ក្រៅពីនេះមាន ថ្មហោជាង ធ្នឹម សសរ ថ្មកំពូលព្រហ្ម ខឿន និងថ្មចម្លាក់តូចៗដែលបានបាក់បែកមុខជាដើម។ …

Read More »

អាជ្ញាធរជាតិអប្សរាបន្តជួសជុលនិងផ្គុំឡើងវិញចម្លាក់បង្កាន់ដៃនាគនៅប្រាសាទបន្ទាយសំរែ

សៀមរាប៖ ក្រុមអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរា កំពុងបន្តជួសជុលចម្លាក់បង្កាន់ដៃនាគប្រវែង២៤ម៉ែត្រ ស្ថិត នៅខាងជើង ឈៀងខាងកើតនៃប្រាសាទបន្ទាយសំរែ ដែលធ្លាក់បាក់ជាច្រើនកំណាត់រយៈពេលជាយូរមក ហើយនោះឱ្យប្រសើរឡើងវិញ។ កិច្ចការងារជួសជុលនេះ ធ្វើឡើងដើម្បីលើកតម្លៃឡើងវិញនូវប្រាសាទ បន្ទាយសំរ៉ែ ក៏ដូចជា ធ្វើឱ្យមាននិរន្តរភាពសម្រាប់ការអភិរក្សប្រាសាទខ្មែរ។ ប្រធានក្រុមការងារអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យាលោក ឡុង ណារី ពន្យល់ថា ការងារជួសជុលចម្លាក់បង្កាន់ដៃនាគនៅប្រាសាទ បន្ទាយសំរែនេះ បានចាប់ផ្តើមរយៈពេលជិត២ខែមកហើយ។ ក្រុមការងារបានប្រមូលបំណែកតូចធំរបស់ចម្លាក់ដើមមកផ្គុំគ្នា ដោយព្យាយាមមិនយកថ្មថ្មីមកជំនួសទេ ដោយកំពុងតែខំប្រឹងប្រែងស្វែងរកបំណែកចម្លាក់ទាំងនេះមកពីទីផ្សេងៗតាមដែលអាចស្វែងរកបាន។ ក្រុមអ្នកបច្ចេកទេសពន្យល់ថា ការប្រើបំណែកថ្មថ្មីទៅប៉ះជាមួយនិងបង្កាន់ដៃនាគនោះ អាចធ្វើឡើងនៅត្រង់តែចំណុចណាដែលសំខាន់ខ្វះមិនបាន ហើយលុះណា តែពុំអាចស្វែងរកបំណែកដើមឃើញប៉ុណ្ណោះ។ជាច្រើនឆ្នាំមកហើយ បង្កាន់ដៃនាគរបស់ប្រាសាទ បន្ទាយសំរែ មានបញ្ហាប្រឈមខ្លាំង បណ្តាលមកពីកម្សោយរចនាសម្ពន្ធគ្រឹះមិនអាចទ្រទម្ងន់សង្កត់ ការបំផ្លាញដោយបរិស្ថានធម្មជាតិ ស្លែ ទឹក សីតុណ្ហ ភាព អាកាសធាតុ និងកង្វះការថែទាំជាដើម។ លោក ឡុង ណារី ទៀតថា ការជួសជុលថ្ម ព្យាបាលថ្ម តភ្ជាប់បំណែកថ្មឡើងវិញនោះ គឺប្រើប្រាស់ការស្វានដាក់ស្នួលតភ្ជាប់បំណែកដងខ្លួននាគ។ ការជួសជុលនេះ ផ្តោតសំខាន់ទៅលើការដាប់ជើងទម្រចាស់ៗជាច្រើនបំណែក …

Read More »

លោកគ្រូ សិស្ស ចំនួន២០នាក់ មកពីវិទ្យាល័យហ៊ុន សែន ប្រាសាទបាគង បានចូលមកទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ

នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ លោកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១០ សរុបចំនួន២០នាក់ មកពីវិទ្យាល័យហ៊ុន សែន ប្រាសាទបាគង បានចូលមកទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ -អង្គរ ក្រោមការជួយសម្របសម្រួលពីអាជ្ញាធរជាតិអប្សរា បន្ទាប់ពីបានសិក្សាអំពីមូលដ្ឋានគ្រឹះស្តីពី៖ ការអប់រំបេតិកភណ្ឌរួចមក។ លោក ប្រន ប្រេន នាយកវិទ្យាល័យហ៊ុន សែន ប្រាសាទបាគង ក្នុងឱកាសដឹកនាំសិស្សានុសិស្សចូលមកទស្សនកិច្ចសិក្សាបានឱ្យដឹងថា លោកគ្រូពិតជាសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយអាជ្ញាធរជាតិអប្សរាបានបណ្តុះបណ្តាលសិស្សនៅសាលារៀនលោកគ្រូ អំពីកម្មវិធីអប់រំបេតិកភណ្ឌ។ ជាក់ស្តែងកម្មវិធីចុះទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរនាពេលនេះ គឺជាលើកទីមួយ សម្រាប់លោកគ្រូ និងសិស្សានុសិស្ស។ ក្រោយពេលបានឃើញការរក្សាទុកបុរាណវត្ថុមានតម្លៃមិនអាចកាត់ថ្លៃជាច្រើនរាប់រយប្រភេទ លោកគ្រូ បានកោតសសើរអាជ្ញាធរជាតិអប្សរា ដែលបានខិតខំប្រឹងប្រែងថែរក្សាមរតកទាំងនេះ ទុកជាកេរដំណែលសម្រាប់កូនចៅជំនាន់ក្រោយបានឃើញ បានស្គាល់ និងសិក្សាស្វែងយល់ អំពីមរតកវប្បធម៌របស់ជាតិខ្លួន។ យុវតី យាន យ៉ាន់ សិស្សថ្នាក់ទី១០Bនៃវិទ្យាល័យហ៊ុន សែន ប្រាសាទបាគង បានឱ្យដឹងថា ការសិក្សាកម្មវិធីអប់រំបេតិកភណ្ឌដែលអាជ្ញាធរជាតិអប្សរាបានរៀបចំនេះ ពិតជាមានសារៈសំខាន់យ៉ាងខ្លាំងទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត ព្រោះថាប្អូនគឺប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បេតិកភណ្ឌផ្ទាល់តែម្តង។ ក្រោយពេលសិក្សាចប់ ប្អូនទទួលបានចំណេះដឹងអំពីការចូលរួមថែរក្សា អភិរក្សបេតិកភណ្ឌ …

Read More »

វិទ្យាស្ថានសាលាបារាំងចុងបូព៌ា (EFEO) ប្រគល់វត្ថុបុរាណជូនអាជ្ញាធរជាតិអប្សរា

សៀមរាប៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ សាលាបារាំងចុងបូព៌ា (EFEO) ដែលជាដៃគូកិច្ចសហប្រតិ បត្តិការជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីបំពេញការងារអភិរក្ស និងស្រាវជ្រាវនៅរមណីយដ្ឋានអង្គរ បានប្រគល់វត្ថុបុរាណចំនួន៣១កេស បដិមាព្រះពុទ្ធចំនួន០១ និងបំណែកសន្លឹកសីមាចំនួន០១ ជូនអាជ្ញាធរជាតិអប្សរា ដើម្បីរក្សាទុកបន្ទាប់ពីបានសិក្សាស្រាវជ្រាវ និងរៀបចំបញ្ជីសារពើភណ្ឌរួចរាល់។ លោក ទិន ទីណា ជាអនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ បានឱ្យដឹងថា វត្ថុ បុរាណទាំងអស់ដែលវិទ្យាស្ថានសាលាបារាំងចុងបូព៌ា (EFEO) ប្រគល់មកអាជ្ញាធរជាតិអប្សរា បានរកឃើញដោយការធ្វើកំណាយនៅតាមការដ្ឋានស្រាវជ្រាវមួយ ចំនួននៅក្នុងរមណីយដ្ឋានអង្គរ ដូចជា គោកតាសៀម បឹង ដូនប៉ា ប្រាសាទអ៊ុងម៉ុង ប្រាសាទបាភួន និងប្រាសាទព្រៃមន្ទីរ។    លោកបានបញ្ជាក់ទៀតថា វត្ថុទាំងនេះរួមមាន ទី១ កុលាលភាជន៍មកពីប្រាសាទបាភួនចំនួន២៧កេស ដែលក្នុងនោះ មានប្រភេទកុលាលភាជន៍រឹង កុលាល ភាជន៍ផុយជារបស់ខ្មែរ និងកុលាលភាជន៍ចិន សៀម យួនជាដើម។ ទី២ ថ្មភក់ចំនួន២កេស …

Read More »

នៅពាក់កណ្ដាលឆ្នាំ២០២៤ ខ្មែរនឹងមានអ្នកជំនាញផ្នែកអភិរក្សថ្មប្រាសាទបុរាណកើនចំនួនឡើងថែម ទៀត

សៀមរាប៖ ក្រុមអ្នកជំនាញមកពីស្ថានប័នGIZ នៃប្រទេសអាល្លឺមង់កំពុងខិតខំយ៉ាងខ្លាំង ក្នុងការជួយបណ្ដុះបណ្ដាលជំនាញដល់សិក្ខាកាមខ្មែរចំនួន២០រូប ដើម្បីឱ្យក្លាយទៅជាអ្នកជំនាញផ្នែកអភិរក្សថ្មប្រាសាទ បុរាណនៅក្នុងរមណីយដ្ឋានអង្គរ ខេត្តសៀមរាប នៅ ពេលអនាគតខាងមុខ។ គ្រូបង្រៀនជនជាតិអាល្លឺម៉ង់ កញ្ញា Helen Jaco bsen មានប្រសាសន៍ក្នុងពេលដែលនាំសិក្ខាកាមចុះអនុវត្តន៍ផ្ទាល់នៅការដ្ឋានថា កញ្ញាកំពុងប្រឹងប្រែងបង្រៀនកូនខ្មែរឱ្យចេះលាងសម្អាតថ្មប្រាសាទបុរាណ ចេះបន្សាបជាតិអំបិលចេញពីថ្ម ព្រមទាំងចេះជំនាញពង្រឹងថ្មប្រាសាទបុរាណឱ្យរឹងមាំឡើងវិញផង។ កញ្ញា Helen Jacobsen មានប្រសាសន៍ទៀតថា ជំនាញអភិរក្សថ្មប្រាសាទបុរាណនេះ មានដូចជា ការលាងសម្អាតថ្មដោយប្រើទឹក និងការលាងដោយប្រើសារជាតិគីមីជាដើម។ សិក្ខាកាមខ្មែរចំនួន២០រូប ដែលជ្រើសរើសចេញពីបុគ្គលិក និងមន្ត្រីនៃអាជ្ញាធរជាតិអប្សរាមកពីតាមបណ្ដាផ្នែកនានានោះ កំពុងប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់លើជំនាញអភិរក្សថ្មនេះ រយៈពេលជាង១ឆ្នាំមកហើយ។ ស្ថាប័ន GIZ អាល្លឺម៉ងឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលជំនាញអភិរក្សថ្មជំនាន់ទី២នេះ មានកម្មវិធីដែលត្រូវសិក្សាទាំងអស់ចំនួន១៣។   បច្ចុប្បន្ននេះ ក្រុមសិក្ខាកាមបានសិក្សាដល់កម្មវិធីទី៧ហើយ។ ស្ថាប័ន GIZ អាល្លឺម៉ង់រំពឹងថា នៅអំឡុងពាក់កណ្ដាលឆ្នាំ២០២៤ខាងមុខ វគ្គបណ្ដុះបណ្ដាលជំនាញអភិរក្សថ្មជំនាន់ទី២អាចនឹងបញ្ចប់ ហើយនៅ ពេលអនាគតខ្មែរនឹងមានអ្នកជំនាញផ្នែកអភិរក្សថ្ម ប្រាសាទបុរាណបានកើនឡើងមួយចំនួនថែមទៀត។ មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា លោក …

Read More »

ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ទេស ចរណ៍ និងវប្បធម៌ កំពុងរៀបចំវង់ទស្ស នានៅក្រុងអង្គរធំ

សៀមរាប៖ ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ទេស ចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំវង់ទស្សនាបន្ថែមទៀត នៅក្រុងអង្គរធំ ក្នុងន័យសម្រួលការទស្សនារបស់ភ្ញៀវទេសចរឱ្យកាន់តែល្អប្រសើរ។ កញ្ញា ឡាយ ស្រីពេញ បុគ្គលិកនៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ និងជាក្រុមការងាររៀបចំវង់ទស្សនា បានឱ្យដឹងថា នេះជាខ្សែទស្សនាទី៣ ក្នុងក្រុងអង្គរធំ ដែលចាប់ផ្តើមពីទីសក្ការៈព្រះអង្គងោក និងបញ្ចប់នៅប្រាសាទទេពប្រណម្យ។ កញ្ញាពន្យល់ថា នេះជាខ្សែទស្សនាភ្ជាប់ពីប្រាសាទបាយ័ន្ត​ដែលភ្ញៀវទេសចរអាចចូលទស្សនាចាប់ពីព្រះអង្គងោក រួចបន្តតាមផ្លូវថ្មបាយក្រៀមឆ្ពោះចូលតាមច្រក​ខាងមុខ​ប្រាសាទបាភួន។ បន្ទាប់មកទេសចរអាចបន្តទស្សនាក្នុងព្រះបរម រាជ វាំង នៃប្រាសាទភិមានអាកាស ទស្សនាស្រះស្រីស្រះប្រុស ព្រះលានជល់ដំរី សេ្ដចគំលង់ ប្រាសាទបាលិលេយ្យ និងបញ្ចប់ការទស្សនានៅ ប្រាសាទទេព ប្រណម្យ។ តាមការបញ្ជាក់ពីកញ្ញា ឡាយ ស្រីពេញ កន្លងមកក្រុមការងាររបស់ខ្លួនក៏បានរៀបចំវង់ទស្សនារួចហើយ​នៅក្នុងប្រាសាទបាយ័ន្ត ដែលបង្កើតជា៣ជម្រើសដល់ទេសចរ គឺមានខ្សែទស្សនាវែង ខ្សែទស្សនាមធ្យម និងខ្សែទស្សនាខ្លី ដែលចំណុចចាប់ផ្តើមនៅច្រកខាងកើត និងបញ្ចប់នៅច្រកខាងជើង។ ចំណែកវង់ឬខ្សែទស្សនាទី២ នៅកំពែងក្រុងអង្គរធំ ដែលចាប់ផ្តើមពីខ្លោងទ្វារទន្លេអុំ បន្តទៅរន្ធត្រដេវបឹងធំ ប្រាសាទជ្រុងនិរតី ខ្លោងទ្វារតាកាវ និងបញ្ចប់ការទស្សនានៅប្រាសាទតុបខាងលិច។ …

Read More »

គ្មានការអៀនខ្មាស! បុគ្គលមានឥទ្ធិពលម្នាក់ ទៅធ្វើរបងថ្មកាត់អូរធម្មជាតិ នៅជើងភ្នំគូលែន

សៀមរាប៖ ពិតជាគ្មានការអៀនខ្មាស បុគ្គលដ៌មានឥទ្ធិពលនៅក្នុងខេត្តសៀមរាប ម្នាក់បានលបលួចធ្វើរបងថ្មរឹងមាំកាត់ទទឹងអូរធម្មជាតិមួយកន្លែងនៅជើងភ្នំគូលែន បំណងធ្វើជាកម្មសិទ្ធិ ស្របពេលអាជ្ញាធរមាន សមត្ថកិច្ចកំពុងរវល់រៀបចំសណ្តាប់ ធ្នាប់ សម្រាប់ការ បោះឆ្នោតនាពេលខាងមុខនេះ។ យោងតាមការបង្ហើបពីមន្ត្រីមូលដ្ឋាន បានឲ្យដឹងថា ទី តាំងដែលបុគ្គលមានអំណាចខាងលើធ្វើរបងរំលោភយកនោះ ជាអូរធម្មជាតិ ស្ថិតនៅក្នុងភូមិគូលែនថ្មី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ប្រភពដដែល ដែលសុំមិនបង្ហាញឈ្មោះ បានឲ្យដឹងថា បុគ្គលខាងលើ មានឈ្មោះ ឃឹម ប៉ូសាយ ជាបង ប្អូនបង្កើត របស់លោកឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអតីតជាអភិបាលខេត្តសៀមរាប។ ប្រភពខាងលើបានឲ្យដឹងទៀតថា ទីតាំងដែលបុគ្គលរូបនោះលួចធ្វើរបង កាលពីដើមឡើយជាចម្ការពនាចររបស់ប្រជាពលរដ្ឋ(ចូលកាប់ព្រៃរានយកដី)លុះបន្ទាប់ក៏មានឈ្មួញចុះទៅប្រមូលទិញ និងលក់បន្តមកឲ្យឈ្មោះ ឃឹម ប៉ូសាយ។ ចាប់តាំងពីបានទិញដីនោះមក បុគ្គលឃឹម ប៉ូសាយ បានព្យាយាមធ្វើរបងកាត់អូរនេះ តាំងពីជំនាន់ លោកឃឹម ហ្វីណង់ ដែលត្រូវជាក្មួយ ប្រុសបង្កើតរបស់បុគ្គលឃឹម ប៉ូសាយ នៅធ្វើជាអភិ បាលស្រុកបន្ទាយស្រីមកម៉្លេះ។ …

Read More »

ករណីឪពុករាលកៃកាំភ្លើង បណ្តាលអោយកូនស្រីស្តាប់ ហើយម្តាយកាប់ក្បាល៣កាំបិត សមត្ថកិច្ចនាំខ្លួនជនសង្ស័យ ទៅព្យាបាលរបួសសិន

ព្រះវិហារ៖ ករណីឪពុក ជោគជាំដោយភាពស្រវឹង ធ្វើ អោយរាលកៃកាំភ្លើងកែច្នៃ បណ្តាលអោយកូនស្រីស្តាប់ ហើយម្តាយទប់កំហឹងមិនបាន ស្ទុះទៅកាប់ក្បាលប្តី៣កាំបិតបណ្តាលអោយរងរបួសធ្ងន់ ភ្លាមៗ សមត្ថកិច្ចនាំខ្លួនជនសង្ស័យជាឪពុក ទៅព្យាបាលរបួសសិន ទើបបន្តនិតិវិធីច្បាប់។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែកក្កដាឆ្នាំ ២០២៣ នៅវេលាម៉ោង 11:00នាទី នៅចំណុចខ្ទមចំការជាំតាមិង ខាងលិចភូមិស្ទឹង ឃុំរអាង ស្រុកសង្គមថ្មី ខេត្ត ព្រះវិហារ មានករណីមនុស្សឃាតដោយអចេតនា ឪ ពុកជោគជាំដោយភាពស្រវឹង ធ្វើអោយរាលកៃកាំភ្លើងកែច្នៃ ត្រូវកូនស្រីបង្កើតរបស់ខ្លួនដែលទើបមានអាយុ ១២ឆ្នាំស្លាប់ភ្លាមៗ។ សមត្ថកិច្ចខេត្តព្រះវិហារបានអោយដឹងថា ករណីមនុស្សឃាត ដោយអចេតនា នេះបង្កឡើងដោយជនសង្យ័យជាឪពុកបង្កើត រាលកៃអាវុធកែច្នៃ(កាបុិន)ចំកូនស្រីបណ្ដាលឱ្យស្លាប់តែម្ដង។ ជនបង្កឈ្មោះ រិន គង់ ភេទប្រុស អាយុ36ឆ្នាំមុខរបរកសិករ ត្រូវជាឪពុកបង្កើតជនរងគ្រោះ បច្ចុប្បន្ន រស់ នៅភូមិដា ឃុំចំរើន ស្រុកសង្គមថ្មី។ ជនរងគ្រោះ ឈ្មោះ រិន ខាត់ណា …

Read More »

ថៅកែ អាហារប៊ូហ្វេ ស្រីខួច បំភ្លឺថា គ្មានការពុលអាហារនៅក្នុងហាងរបស់គាត់ដូចការចោទប្រកាន់នោះឡើយ

.សៀមរាប៖ ថៅកែ អាហារប៊ូហ្វេ ស្រីខួចខិនថេនើរ នៅល្ងាចថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០២៣នេះ បានបំភ្លឺថា មិនមានការពុលអាហារនៅក្នុងហាងរបស់ខ្លួនដូចការ ចោទប្រកាន់នោះឡើយ។ នេះគឺជាការចោទប្រកាន់ដោយគ្មានមូលដ្ឋានពិតប្រាកដតែប៉ុណ្ណោះ។   .ការបកស្រាយបំភ្លឺបែបនេះ គឺបន្ទាប់ពីមានការចុះ ផ្សាយនៅក្នុងកេហទំព័រ និង បណ្តាញផ្សព្វផ្សាយមួយ ចំនួនថា មានមនុស្សប្រមាណជាង១០នាក់បានពុលអាហារនៅក្នុងហាង អាហារប៊ូហ្វេស្រីខួចខិនថេនើរ កាលពីល្ងាចថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ ដោយមនុស្ស៣នាក់មានអាការ:ធ្ងន់ត្រូវសង្គ្រោះនៅមន្ទីរពេទ្យហើយ១០នាក់ទៀតមានអាការ:ស្រាល។   .ម្ចាស់ហាងខាងលើបានបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី ១៥ខែកក្កដា បុគ្គលិកប្រមូលសំរាម របស់ក្រុមហ៊ុនសិនទ្រី ជាង២០នាក់ទៅពិសារអាហារនៅហាងរបស់គាត់ រួមទាំងភ្ញៀវផ្សេងៗរាប់សិបនាក់ទៀត។ តែនៅព្រឹកថ្ងៃទី១៦ ខែដដែល ក៍ស្រាប់តែបុគ្គលិកប្រមូលសំរាមទាំងនោះ ខលទូរសព្ទ័មកគាត់ថា មានពួកគេជាង១០នាក់មានអាការ:ក្អួតចង្អោរ ហើយនាំគ្នាចោទថាពុលអាហារ ទាំងភ្ញៀវផ្សេងៗទៀតមិនមាន នណាម្នាក់កើតអី។ លុះពេលរូបគាត់សាកសួរបុគ្គលិកទើបដឹងថា ពួកគាត់(បុគ្គលិកក្រុមហ៊ុនសុនទ្រី)ពិសារខុសលក្ខណ: ខុសពីការណែនាំ (ខ្យងសំរាប់អាំង ពួកគាត់ដាក់ស្ងោរក្នុងទឹកស៊ុប ក្តាមដែលបានចងកៅស៊ូ ពួក គាត់ស្ងោរទាំងកៅស៊ូ មិនបងស្រកីចេញ)ហើយបែជា មកចោទថា ពុលអាហារទៅវិញ។ មិនតែប៉ុណ្ណោះ …

Read More »

Categories