Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / លោកគ្រូ សិស្ស ចំនួន២០នាក់ មកពីវិទ្យាល័យហ៊ុន សែន ប្រាសាទបាគង បានចូលមកទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ

លោកគ្រូ សិស្ស ចំនួន២០នាក់ មកពីវិទ្យាល័យហ៊ុន សែន ប្រាសាទបាគង បានចូលមកទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ

នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ លោកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១០ សរុបចំនួន២០នាក់ មកពីវិទ្យាល័យហ៊ុន សែន ប្រាសាទបាគង បានចូលមកទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ -អង្គរ ក្រោមការជួយសម្របសម្រួលពីអាជ្ញាធរជាតិអប្សរា បន្ទាប់ពីបានសិក្សាអំពីមូលដ្ឋានគ្រឹះស្តីពី៖ ការអប់រំបេតិកភណ្ឌរួចមក។

លោក ប្រន ប្រេន នាយកវិទ្យាល័យហ៊ុន សែន ប្រាសាទបាគង ក្នុងឱកាសដឹកនាំសិស្សានុសិស្សចូលមកទស្សនកិច្ចសិក្សាបានឱ្យដឹងថា លោកគ្រូពិតជាសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយអាជ្ញាធរជាតិអប្សរាបានបណ្តុះបណ្តាលសិស្សនៅសាលារៀនលោកគ្រូ អំពីកម្មវិធីអប់រំបេតិកភណ្ឌ។ ជាក់ស្តែងកម្មវិធីចុះទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរនាពេលនេះ គឺជាលើកទីមួយ សម្រាប់លោកគ្រូ និងសិស្សានុសិស្ស។ ក្រោយពេលបានឃើញការរក្សាទុកបុរាណវត្ថុមានតម្លៃមិនអាចកាត់ថ្លៃជាច្រើនរាប់រយប្រភេទ លោកគ្រូ បានកោតសសើរអាជ្ញាធរជាតិអប្សរា ដែលបានខិតខំប្រឹងប្រែងថែរក្សាមរតកទាំងនេះ ទុកជាកេរដំណែលសម្រាប់កូនចៅជំនាន់ក្រោយបានឃើញ បានស្គាល់ និងសិក្សាស្វែងយល់ អំពីមរតកវប្បធម៌របស់ជាតិខ្លួន។

យុវតី យាន យ៉ាន់ សិស្សថ្នាក់ទី១០Bនៃវិទ្យាល័យហ៊ុន សែន ប្រាសាទបាគង បានឱ្យដឹងថា ការសិក្សាកម្មវិធីអប់រំបេតិកភណ្ឌដែលអាជ្ញាធរជាតិអប្សរាបានរៀបចំនេះ ពិតជាមានសារៈសំខាន់យ៉ាងខ្លាំងទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត ព្រោះថាប្អូនគឺប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បេតិកភណ្ឌផ្ទាល់តែម្តង។ ក្រោយពេលសិក្សាចប់ ប្អូនទទួលបានចំណេះដឹងអំពីការចូលរួមថែរក្សា អភិរក្សបេតិកភណ្ឌ ជាពិសេសក្រោយបានចូលមកទស្សនានៅសារមន្ទីរ ធ្វើឱ្យប្អូនបានដឹងកាន់តែច្បាស់ អំពីជីវភាពរស់នៅរបស់បុព្វបុរសនាសម័យបុរាណ។ ។ យុវតី យាន យ៉ាន់ ប្តេជ្ញានាំយកចំណេះដឹងទាំងនេះ ទៅចែករំលែកបន្តដល់បងប្អូនក្នុងសហគមន៍ខ្លួន។

សូមជម្រាបថា ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា ជាមួយដៃគូរអន្តរជាតិ មន្ទីរអប់រំយុវជននិងកីឡា បានបង្កើតឱ្យមានកម្មវិធីអប់រំបេតិកភណ្ឌ ជូនដល់សិស្សានុសិស្សនៅតាមសាលាបឋមសិក្សា និងវិទ្យាល័យមួយចំនួន ដែលមានទីតាំងក្នុងតំបន់បេតិកភណ្ឌ ចាប់តាំងពីអំឡុងឆ្នាំ២០០៧មក មាននៅ ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ កំពង់ធំ និងខេត្តសៀមរាប។ កម្មវិធីអប់រំបេតិកភណ្ឌ សម្រាប់ខេត្តសៀមរាប ត្រូវជ្រើសរើសតំបន់ពីរផ្សេងគ្នា មាន៖ តំបន់ប្រាសាទបាគង និងសង្កាត់ក្របីរៀល ក្នុងគោលបំណងចង់ឱ្យសិស្សានុសិស្ស ដែលជាយុវជនជំនាន់ក្រោយ បានស្គាល់អំពីប្រវត្តិសាស្ត្រ និងសហគមន៍ដែលខ្លួនរស់នៅក្នុងតំបន់បេតិភណ្ឌ។ បន្ទាប់ពីការសិក្សានៅក្នុងថ្នាក់រៀនអំពីមូលដ្ឋានគ្រឹះទូទៅ សិស្សានុសិស្សត្រូវចុះមកធ្វើទស្សនកិច្ចសិក្សានៅតាមទីតាំងផ្ទាល់ ដើម្បីស្វែងយល់បន្ថែម អំពីសំណង់សាសនា បេតិកភណ្ឌ និងការងារស្រាវជ្រាវនានា ដើម្បីទទួលចំណេះដឹងទូទៅ សម្រាប់ចូលរួមបន្តថែរក្សាបេតិកភណ្ឌជាតិរបស់ខ្លួន៕


About siemreaptoday

Check Also

អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្តុះបណ្តាលស្តីពី៖ ការផ្ទេរចំណេះដឹង និងជំនាញដល់អ្នកបន្តវេន ក្នុងការងារអភិរក្ស និងជួសជុលប្រាសាទ

នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ នានាយកដ្ឋានសណ្តាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា មានបើកវគ្គបណ្តុះបណ្តាលស្តីពី៖ ការផ្ទេរចំណេះដឹង និងជំនាញដល់អ្នកបន្តវេន ក្នុងការងារអភិរក្ស និងជួសជុល ប្រាសាទ។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឡុង …

Leave a Reply

Your email address will not be published. Required fields are marked *

Categories