Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / 2024 / May

Monthly Archives: May 2024

និស្សិតនៃសាកលវិទ្យាល័យន័រតុន ធ្វើទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា

នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យន័រតុន សរុបចំនួនជិត១០០នាក់ បានធ្វើទស្សនកិច្ចសិក្សា ដើម្បីស្វែងយល់ និងធ្វើការស្រាវជ្រាវលើប្រធានបទ «បេសកកម្ម និងភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា» នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។ នៅក្នុងឱកាសទទួលដំណើរទស្សនកិច្ចនោះ លោក ម៉ុក គន្ធី អនុប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារជំនាញនៃអាជ្ញាធរជាតិអប្សរា ជួបសំណេះសំណាល និងធ្វើបទបង្ហាញស្តីពី បេសកកម្ម និងភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា៕

Read More »

នាយកក្រុមហ៊ុន អឹមខេស្ត្រា បញ្ជាក់ថាមានច្បាប់គ្រប់គ្រាន់​ ពីការជីកស្តារអាងទឹកទំបន់៧៨ ក្នុងសង្កាត់ស្រង៉ែ

សៀមរាប៖ លោក សេង មង្គល នាយកក្រុមហ៊ុនអឹមខេស្ត្រា ដែលជាអ្នកទទួលសិទ្ធិក្នុងជីកស្តារអាងរក្សាទឹកទំនប់៧៨ ក្នុងភូមិសាស្រ្តសង្កាត់ស្រង៉ែ ក្រុងសៀមរាប បានបញ្ជាក់ថា រូបគាត់ជីកស្តារគឺក្រោមច្បាប់អនុញ្ញាតពីរដ្ឋបាលខេត្តសៀមរាប តាមរយះ ស.ជ​.ណ​ លេខ១៥០/២៣ចុះថ្ងៃទី២០ខែកុម្ភះ ឆ្នាំ​២០២៣។ .លោកសេង មង្គល បានលើកឡើងបែបនេះ តាមលិខិតបំភ្លឺចុះថ្ងៃទី៣១ខែឧសភាឆ្នាំ២០២៤​ដែលមានផ្តិតមេដៃដោយឈ្មោះ​សេង​មង្គល។ លោក មង្គល លើកឡើងថា ស.ជ.ណ.បានអនុញ្ញាតិអោយស្តារអាងទឹកជំហ៊ាន១ទំហ៊ំ១០ហិកតា ក្រុមហ៊ុនសហការជាមួយអាជ្ញាធរសង្កាត់ស្រង៉ែ ចាប់ផ្តើមនៅចុងឆ្នាំ២០២៣។ ប៉ុន្តែដោយភាពចាំបាច់តម្រូវអោយប្តូរទីតាំងទើបរូបលោកស្នើសុំបើកផ្លូវដើម្បីត្រៀមធ្វើការអោយបានមុនរដូវភ្លៀង។ ក្នុងការបើកផ្លូវនេះគឺមិន​ទាន់មានការដឹងអាចម៍ដីលក់រាប់ពាន់ឡាននោះឡើយពីព្រោះត្រូវរងចាំទទួលអាជ្ញាបណ្ណ័ថ្មីពីមន្ទីររ៉ែនិងថាមពលរួចរាល់សិន។ លោកមង្គល បញ្ជាក់ថា ចំពោះអាចម៍ដីដែលដឹកចេញពីរណ្តៅមិនមែនធ្វើអាជីវកម្មនោះទេ ប៉ុន្តែជាការយកទៅប្រើក្នុងការលើកកម្ពស់គុណភាពផ្លូវ ចាក់បំពេញទីធ្លាសាលារៀន និងជួសជុលទ្វារទឹក ទៅតាមសំណូមពររបស់អាជ្ញាធរសង្កាត់ស្រង៉ែ​ និងមួយចំនួន សម្រាប់ផ្គត់ផ្គង់ប្រេង និងកម្លាំងពលកម្មប៉ុណ្ណោះ។   ម្យ៉ាងវិញទៀត​ អាងទឹកដែលត្រូវជីកស្តារ គឺស្ថិតនៅលើទំនប់៧៨ មិនស្ថិតក្នុងដែនអភិរក្សតំបន់៣នោះឡើយ៕

Read More »

ករណីឡានទំនើបរបស់គ្រួសារអភិជនបុកមនុស្ស ស្លាប់នៅក្នុងបុរី​សៀងណាំ គ្រួសារជនរងគ្រោះដង្ហោយ​សុំស្ថាប័នច្បាប់ជួយចាត់វិធានការ

សៀមរាប៖ករណីឡានទំនើបរបស់គ្រួសារអភិជនបុកម៉ូតូនៅក្នុងបុរីសៀងណាំ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់​ ហើយឈានដល់ស្លាប់ក្នុងមន្ទីរពេទ្យ​ ខណ: នេះ គ្រួសារជនរងគ្រោះដង្ហោយសុំស្ថាប័នច្បាប់ជួយចាត់វិធានការ ត្បិតភាគីបង្កជះលុយត្រឹមតែ៣លានរៀលហើយទាមទារបញ្ចប់រឿងក្រៅប្រពន្ធ័តុលាការ។ ការដង្ហោយសុំស្ថាប័នច្បាប់ជួយចាត់វិធានការ​ របស់គ្រួសាររងគ្រោះ គឺតាមរយះដាក់ពាក្យបណ្តឹងទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលធ្វើឡើងនាថ្ងៃទី ៣០ខែឧសភាឆ្នាំ២០២៤ បន្ទាប់ពីធ្វើបុណ្យសពរួច។ កូនប្រុសរបស់ជនរងគ្រោះឈ្មោះអីុ សីហា​ ភេទប្រុសអាយុ២៣ឆ្នាំ បានឱ្យអ្នកព័ត៌មានដឹងថា ឪពុករបស់ខ្លួនមានឈ្មោះគល់ ហ៊ៅ អាយុ៦៤ឆ្នាំ មុខរបរឃ្វាល​គោ​ឲ្យមេការក្នុងបុរីសៀងណាំ។ សពឪពុកបានរៀបចំធ្វើបុណ្យនៅភូមិព្រៃក្រូច សង្កាត់ក្របីរៀល ក្រុងសៀម​រាប​ រួចរាល់ហើយ។   សីហា​ បន្តថា​ ឪពុករបស់ខ្លួនត្រូវរថយន្តដែលបើកចេញពីផ្ទះជំទាវលី អ៊ុំអេង​ បុកបាក់ចង្កេះ ហើយក៏បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ នៅប្រហែល២ម៉ោងក្រោយ។កូនជនរងគ្រោះបន្តទៀតថា​ នៅថ្ងៃបន្ទាប់​ ភាគីជនបង្កដែលជាគ្រួសារជំទាវលីអ៊ុំអេង មក​សម្រួលដល់​កន្លែងបុណ្យសព ដោយជួយបង់សំណងជំងឺចិត្តត្រឹមតែ៣លានរៀលប៉ុណ្ណោះ។ តែការសម្របសម្រួលគ្នានេះមិនអាចបញ្ចប់ទៅបានដោយសារតែគ្រួសារជនរងគ្រោះថាលុយប៉ុណ្ណឹងគ្រាន់ចូលពេទ្យអស់បាត់ទៅហើយ ចុះទម្រាំថ្លៃធ្វើបុណ្យទៀតនោះវាមិនគ្រប់ទេ ហើយពួកគាត់ស្នើសុំ៨លានរៀលតែភាគីបង្កមិន​ព្រមទើបឈានដល់ដាក់ពាក្យប្តឹង ដើម្បីអោយស្ថាប័នច្បាប់ជួយផ្តលើយុត្តិធម៌បែបនេះ។    សូម​បញ្ជាក់​ថា​ កាលពីវេលាម៉ោង៧និង៣០នាទីថ្ងៃទី ២៨ខែឧសភាឆ្នាំ២០២៤ មានរថយន្តទំទើបមួយគ្រឿង​ បានបោះពួយចេញពីវិមានរបស់អភិជន​ដែល​គេស្គាល់ថា ជំទាវលីអ៊ុំអេង អ្នកជំនួញដីធ្លីដ៏ល្បីនៅខេត្តសៀមរាប ទៅបុកម៉ូតូ១គ្រឿងបណ្តាលអោយជនរងគ្រោះបាក់ចង្កេះ …

Read More »

សិក្ខាកាម៦០នាក់ចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលតួនាទីអ្នកគ្រប់គ្រងប្រាសាទ ជំនាន់ទី៣

នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ សិក្ខាកាមដែលជាមន្រ្តី បុគ្គលិក និងពលករនៅតាមប្រាសាទ ក្នុងរមណីយដ្ឋានអង្គរសរុប ៦០នាក់ បានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលស្តីពី «តួនាទីអ្នកគ្រប់គ្រងប្រាសាទ» ជំនាន់ទី៣ ដែលធ្វើឡើងនៅនាយកដ្ឋានសណ្ដាប់ធ្នាប់។ វគ្គបណ្ដុះបណ្ដាលខាងលើនេះធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។ នេះជាវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី ដែលអាជ្ញាធរជាតិអប្សរាធ្វើឡើងក្នុងគោលដៅ ចែករំលែកចំណេះដឹងបន្ថែមជុំវិញការងារនៅក្នុងរមណីយដ្ឋានអង្គរ ដើម្បីបង្កើនសមត្ថភាពក្នុងការគ្រប់គ្រងការងារប្រចាំថ្ងៃឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងធានាបាននូវវិធានការណ៍នានាក្នុងការទប់ស្កាត់រាល់សកម្មភាពមិនគប្បីមួយចំនួន ដែលប្រព្រឹត្តិឡើងដោយភ្ញៀវទេសចរជាតិ និងអន្ដរជាតិមកទស្សនាប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ។ សូមជម្រាបថា ការបណ្ដុះបណ្ដាលខាងលើនេះផ្តោតសំខាន់លើការងារមួយចំនួនដូចជា ស្វែងយល់ពីផែនទីហានិភ័យរបស់ប្រាសាទ ករណីហាមឃាត់ និងណែនាំភ្ញៀវថតរូបភាព ការរៀបចំសណ្ដាប់ធ្នាប់ ការគ្រប់គ្រងទឹក ការគ្រប់គ្រងហានិភ័យដើមឈើ និងតួនាទីអ្នកគ្រប់គ្រងប្រាសាទ និងភារកិច្ចជាដើម។ល៕

Read More »

អាជ្ញាធរជាតិអប្សរារៀបចំបង្កើត​សហគមន៍បម្រើសេវាឱ្យអ្នកទេសចរអាចជិះទូកកម្សាន្តនៅបារាយណ៍​ជយតដាក

អាជ្ញាធរជាតិអប្សរាកំពុងរៀបចំសហគមន៍សាមគ្គីមួយ ដើម្បីឱ្យបម្រើសេវាដល់អ្នកទេសចរជិះទូកលេងកម្សាន្តនៅបារាយណ៍ជយតដាក(បារាយណ៍ខាងជើង ឬបារាយណ៍នាគព័ន្ធ)។ លោក ទេស សុធី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ ឱ្យដឹងថា គោលបំណងនៃការបង្កើតសហគមន៍នេះ គឺដើម្បីអភិវឌ្ឍន៍ទេសចរណ៍នៅបារាយណ៍ជយតាដាកផង ដើម្បីបង្កើតការងារក្នុងសហគមន៍សម្រាប់ប្រជាពលរដ្ឋរស់នៅភូមិភ្លង់ និងភូមិលាងដៃរបស់ឃុំលាងដៃ។ អាជ្ញាធរជាតិអប្សរា រៀបចំជាវង់ទស្សនាជិះទូកមើលសត្វព្រៃ និងសត្វស្លាបដ៏កម្រផ្សេងៗ ព្រមទាំងអាចផ្តិតយករូបភាពដ៏ស្រស់ត្រកាល ហើយអ្វីដែលពិសេសនោះ គឺទេសភាពថ្ងៃរៀបលិច។ អាជ្ញាធរជាតិអប្សរា បានរៀបចំគម្រោងបង្កើតសហគមន៍បម្រើសេវាទេសចរជិះទូកកម្សាន្តនៅបារាយណ៍ជយតាដាកតាំងតែពីឆ្នាំ២០១៧មក ក៏ប៉ុន្តែ គម្រោងនេះ បានខកខានដោយសារតែជំងឺកូវីដរាតត្បាត។ នៅដើមឆ្នាំ២០២២ អាជ្ញាធរជាតិអប្សរាបានផ្តួចផ្តើមរៀបចំគម្រោងដំណើរការទស្សនាចរ នៅបារាយណ៍ជយតាដាកនោះឡើងវិញ ដោយមានការគាំទ្រពីស្ថាប័នGIZ និងអង្គការយូណេស្កូ។ បារាយណ៍ជយតាដាក រួមទាំងប្រាសាទព្រះខ័ន សាងឡើងក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ នៅពេលទេសចរបានជិះទូកនៅក្នុងបារាយណ៍ហាក់បីដូចជានាំអារម្មណ៍បានទៅកាន់អតីតកាលដ៏រុងរឿងនាសម័យអង្គរ និងមានលក្ខណៈពិសេសខុសប្លែកពីទីតាំងផ្សេងៗ។ សូមភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមជិះទូកកម្សាន្តនៅបារាយណ៍ជយតាដាក ដែលជាផលិតផលទេសចរណ៍មួយថ្មី ដែលនឹងផ្តល់បទពិសោធន៍ល្អ ជាមួយបរិយាកាសខ្យល់បរិសុទ្ធ វារីជាតិ សម្បូរបែប សត្វព្រៃផ្សេងៗ ប្រាសាទនៅកណ្ដាលបារាយណ៍ អមដោយទេសភាពវប្បធម៌ សេវាកម្មល្អ សុវត្ថិភាពផ្តល់ឱ្យទេសចរមិនខកបំណងនោះឡើយ៕ សូមជម្រាបថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ …

Read More »

សិស្សានុសិស្សមកពីសាលារៀនចំនួន៣ ក្នុងតំបន់អង្គរទទួលបានកាបូបរៀនពីអាជ្ញាធរជាតិអប្សរា

នាបរិវេណសាលាបឋមសិក្សាគោកគ្រើល ស្ថិតនៅក្នុងឃុំលាងដៃ ស្រុកអង្គរធំ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័នធានាគុណភាពជប៉ុន Japan Quality Assurance (JQA) បានប្រារព្ធកម្មវិធីសងទៅសង្គម។ កម្មវិធីមានចែកកាបូបសិក្សា ដល់សិស្សពូកែ និងសិស្សក្រីក្រ ចំនួន៥០នាក់ មកពីសាលារៀនចំនួន៣ ស្ថិតក្នុងតំបន់អង្គរ មានសាលាបឋមសិក្សាត្រពាំងស្វាយ សាលាបឋមសិក្សាដូនឪ និងសាលា​បឋម​សិក្សាគោកគ្រើល។ អញ្ជើញចូលរួមក្នុងឱកាសនោះ មានឯកឧត្តម សុខ លក្ខិណា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ភ័ន ផល្លា ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក ព្រមទាំងមន្រ្តី បុគ្គលិកអាជ្ញាធរជាតិអប្សរា លោកនាយកសាលាបឋមសិក្សាទាំង៣ លោកគ្រូ អ្នកគ្រូ អាជ្ញាធរក្នុងតំបន់ និងសិស្សានុសិស្សផងដែរ។ ចំពោះការផ្តល់កាបូបរៀនដល់សិស្សពូកែ និងសិស្សក្រីក្រ នៅក្នុងសាលាបឋមសិក្សាទាំង៣នេះ គឺជារង្វាន់លើកទឹកចិត្ត ក្នុងការខិតខំសិក្សារៀនសូត្រ និងសកម្មភាពរបស់ក្មួយៗសិស្សានុសិស្សដែលជាក្រុម​ការងារបរិស្ថានរបស់សាលារៀន។ សូមជម្រាបថា …

Read More »

ក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរាបើកកិច្ចប្រជុំអាណត្តិទី៦ លើកទី១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា​

នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នាសាលប្រជុំព្រះវិហារ ទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប: លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: និងជាប្រធានក្រុម​ប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា អណត្តិទី៦ លេីកទី១។    ក្នុងនោះផងដែរ.ក៍មានការចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការនៃក្រសួងពាក់ព័ន្ធ ឯកឧត្តម អគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកឧត្តមអគ្គនាយកគ្រឹះស្ថានអង្គរ លោកអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាបតំណាងឯកឧត្តមអភិបាលខេត្តសៀមរាប ឯកឧត្តម អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា លោកប្រធាននាយកដ្ឋាន លោក លោកស្រី ជាមន្ត្រីជំនាញជាច្រើនរូប។ កិច្ចប្រជុំបានផ្តោតទៅលើការងារដែលអាជ្ញាធរជាតិអប្សរាសម្រេចបាននាឆ្នាំ២០២៣ ពិនិត្យលើវឌ្ឍនភាពការងារនិងបញ្ហាប្រឈមឆ្នាំ២០២៤ ព្រមទាំងផ្តល់នូវដំណោះស្រាយគន្លឹះដើម្បីជំរុញនិងបង្កើនប្រសិទ្ធភាពការងាររបស់អាជ្ញាធរជាតិអប្សរាទាំងមូល៕

Read More »

សិក្ខាកាម សិក្សាវគ្គបណ្តុះបណ្តាលជំនាញអភិរក្សថ្ម ចុះអនុវត្តការលាយកំបោរបាយអសម្រាប់ជួសជុល និងពង្រឹងថ្ម

សិក្ខាកាមជំនាន់ទី២ ចំនួន២០នាក់ ជាមន្ត្រី-បុគ្គលិក របស់អាជ្ញាធរជាតិអប្សរា ដែលសិក្សាវគ្គបណ្ដុះ​បណ្ដាលជំនាញផ្នែកអភិរក្សថ្មប្រាសាទ ពេលនេះបានឈានមកដល់វគ្គផលិតកំបោរបាយអដើម្បីជួសជុលពង្រឹងថ្មប្រាសាទ និងចុះអនុវត្តផ្ទាល់នៅប្រាសាទបន្ទាយសំរ៉ែ។ កញ្ញា Helen JACOBSEN អ្នកជំនាញអភិរក្ស និងជាគ្រូបង្គោលអភិរក្សថ្ម ឱ្យដឹងថា វគ្គបណ្តុះបណ្តាលដែលមានចំនួន១៣វគ្គនោះ បានឈានដល់វគ្គ១០​ហើយ និងនៅសល់តែ២វគ្គទៀត ហើយនឹងមានការប្រលងបញ្ចប់នៅវគ្គ១៣។ ក្នុងវគ្គ១០នេះ សិក្ខាកាមសិក្សាពីទ្រឹស្តី និងការប្រើប្រាស់បាយអ។ កញ្ញា Helen បន្ថែមទៀតថា ដំបូងគឺឱ្យសិក្ខាកាមស្គាល់ពីអ្វីជាបាយអកំបោរ អ្វីជាបាយអកំបោរសើម បាយអស៊ីម៉ងត៍ កាវញីឈ្មោល Epoxy សម្រាប់តភ្ជាប់ថ្ម និងថ្នាំ Ethyl Silicate  សម្រាប់លាយជាមួយបាយអ។ បន្ទាប់មកតម្រូវឱ្យសិក្ខាកាមចុះអនុវត្តផ្ទាល់ជាមួយថ្មប្រាសាទដែលរងការខូចខាត ពុកផុយ ស្នាមប្រេះ ការព្យាបាល ការការពារជម្រាបទឹក និងបច្ចេកទេសប្រើបាយអតាមស្ថានភាពខុសៗគ្នាពីកន្លែងមួយទៅកន្លែមួយក្នុងការងារជួសជុលអភិរក្ស។ បន្ទាប់ពីសិក្ខាកាមបានសិក្សាទ្រឹស្តី និងអនុវត្តនៅក្នុងការដ្ឋានដោយផ្ទាល់ សិក្ខាកាមទាំងអស់ទទួលបានចំណេះដឹងកាន់តែទូលំទូលាយ និងអាចផលិតបាយអសម្រាប់ជួសជុល ពង្រឹងថ្មដោយមានជំនាញច្បាស់លាស់។ សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពីការអភិរក្សថ្មប្រាសាទ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ គឺជាកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា ជាមួយស្ថាប័ន GIZ …

Read More »

អាជ្ញាធរជាតិអប្សរាបណ្ដុះដើមត្នោត រាំង ស្ដៅ និងអំពិល ដាំតាមជើងទំនប់ និងបារាយណ៍

ក្រៅពីដើមឈើប្រណិត និងដើមឈើលម្អ ក្នុងនោះអាជ្ញាធរជាតិអប្សរា ក៏បាននិងកំពុងបណ្ដុះប្រភេទ រុក្ខ​ជាតិត្នោត ដើមរាំង ដើមស្ដៅ និងដើមអំពិលផងដែរ ដ្បិតរុក្ខជាតិទាំងនេះមានភាពធន់នឹងទឹក និងអាកាស​ធាតុ​ ដែលអាចឱ្យគេយកទៅដាំដុះនៅជើងទំនប់ និងទីទំនាបលិចទឹកបាន។ លោក ញ៉ែម រស្មី មន្រ្តីបច្ចេកទេសនាយកដ្ឋានគ្រប់​គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានឱ្យដឹងថា ច្រើនឆ្នាំមកហើយ ដែលអាជ្ញាធរជាតិអប្សរាបានចាប់​ផ្តើមបណ្ដុះរុក្ខជាតិត្នោត និងដើមរាំង ជាដើម ដើម្បីទុកដាំនៅតាមជើងទំនប់បុរាណ ទំនប់ធ្វើថ្មី និងតាមបារាយណ៍ជាដើម ព្រោះរុក្ខជាតិទាំងនោះ ងាយស្រួលថែរក្សា ហើយធន់នឹងអាកាសធាតុ។ តួយ៉ាងដូចជាដើមរាំង រុក្ខជាតិនេះមានភាព លូត​លាស់​លឿនពេលដាំនៅតាមជើងទំនប់ជិតទឹក ហើយវាក៏អាចរស់នៅក្នុងទឹករយៈពេលយូរដល់ទៅ ៦ខែ ឬលើសនេះក៏មាន ដោយមិនបារម្ភខ្លាចងាប់ឡើយ។ ជាក់ស្ដែង តាមការបញ្ជាក់ពីលោក ញ៉ែម រស្មី អាជ្ញាធរជាតិអប្សរា បានដាំដើមរាំង និងត្នោតជិត២ពាន់ដើមនៅម្ដុំសំណង់ទ្វារទឹកតាសោម ដែលបច្ចុប្បន្នពួកវាមានភាពលូតលាត់ល្អ និងមានអាយុចន្លោះ ៥ឆ្នាំ ទៅ១០​ឆ្នាំ។ ក្រៅពីជួយការពារជើងទំនប់មិនឱ្យហូរច្រោះដី ក្នុងនោះប្រភេទរុក្ខជាតិខាងលើ ក៏មានអត្ថប្រយោជន៍សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋផងដែរ។ …

Read More »

អគ្គនាយកអាជ្ញាធរជាតិអប្សរា ជួបពិភាក្សាជាមួយប្រធាន SIAAP ក្នុងការដាក់ឱ្យដំណើរការគម្រោងប្រព័ន្ធជំនួយស្វ័យប្រវត្តិគ្រប់គ្រងទឹកក្នុងតំបន់សៀមរាបអង្គរ (SDGERA)

នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាជាមួយលោក François Marie Didier ប្រធានសហជីព SIAAP (Syndicat Interdépartemental pour l’Assainissement de l’Agglomeration Parisien) ដោយមានការចូលរួមពីលោក Francisque Vigouroux ប្រធានសហជីពអន្តរសង្កាត់គ្រប់គ្រងទឹកនៃជ្រលងប៊ីយ៉ែវ (SIAVB) លោក Jean​-Michel Bordes អគ្គនាយក SIAVB និងលោក Kim Srun Ang អនុប្រធានសមាគម AGERA ដើម្បីពិភាក្សាជាមួយសហជីព SIAAP ក្នុងចូលរួមគាំទ្របន្តទៀតក្នុងគម្រោង SDGERA ធ្វើយ៉ាងអាចដាក់ឱ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិក្នុងការគ្រប់គ្រងទឹកនៅរមណីយដ្ឋានអង្គរបានជោគជ័យក្នុងពេលដ៏ខ្លីខាងមុខនេះ។ សូមបញ្ជាក់ថា សហជីព SIAAP ក៏ធ្លាប់បានចូលរួមចំណែកយ៉ាងសំខាន់ជាមួយអាជ្ញាធរជាតិអប្សរានាពេលកន្លងមក ក្នុងគម្រោងមួយចំនួនក្នុងក្រុងសៀមរាប និងក្នុងការសិក្សាធ្វើប្រព័ន្ធចម្រោះទឹកកខ្វក់គំរូនៅក្នុងតំបន់អង្គរ ក្នុងក្របខ័ណ្ឌនៃគម្រោង PAAGERA និងនៅក្នុងក្រុងសៀមរាបកន្លងមកដែរ៕

Read More »

Categories