Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / ករណីឡានទំនើបរបស់គ្រួសារអភិជនបុកមនុស្ស ស្លាប់នៅក្នុងបុរី​សៀងណាំ គ្រួសារជនរងគ្រោះដង្ហោយ​សុំស្ថាប័នច្បាប់ជួយចាត់វិធានការ

ករណីឡានទំនើបរបស់គ្រួសារអភិជនបុកមនុស្ស ស្លាប់នៅក្នុងបុរី​សៀងណាំ គ្រួសារជនរងគ្រោះដង្ហោយ​សុំស្ថាប័នច្បាប់ជួយចាត់វិធានការ

សៀមរាប៖ករណីឡានទំនើបរបស់គ្រួសារអភិជនបុកម៉ូតូនៅក្នុងបុរីសៀងណាំ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់​ ហើយឈានដល់ស្លាប់ក្នុងមន្ទីរពេទ្យ​ ខណ: នេះ គ្រួសារជនរងគ្រោះដង្ហោយសុំស្ថាប័នច្បាប់ជួយចាត់វិធានការ ត្បិតភាគីបង្កជះលុយត្រឹមតែ៣លានរៀលហើយទាមទារបញ្ចប់រឿងក្រៅប្រពន្ធ័តុលាការ។

ការដង្ហោយសុំស្ថាប័នច្បាប់ជួយចាត់វិធានការ​ របស់គ្រួសាររងគ្រោះ គឺតាមរយះដាក់ពាក្យបណ្តឹងទៅកាន់
ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលធ្វើឡើងនាថ្ងៃទី ៣០ខែឧសភាឆ្នាំ២០២៤ បន្ទាប់ពីធ្វើបុណ្យសពរួច។

កូនប្រុសរបស់ជនរងគ្រោះឈ្មោះអីុ សីហា​ ភេទប្រុសអាយុ២៣ឆ្នាំ បានឱ្យអ្នកព័ត៌មានដឹងថា ឪពុករបស់ខ្លួនមានឈ្មោះគល់ ហ៊ៅ អាយុ៦៤ឆ្នាំ មុខរបរឃ្វាល​គោ​ឲ្យមេការក្នុងបុរីសៀងណាំ។ សពឪពុកបានរៀបចំធ្វើបុណ្យនៅភូមិព្រៃក្រូច សង្កាត់ក្របីរៀល ក្រុងសៀម​រាប​ រួចរាល់ហើយ។


  សីហា​ បន្តថា​ ឪពុករបស់ខ្លួនត្រូវរថយន្តដែលបើកចេញពីផ្ទះជំទាវលី អ៊ុំអេង​ បុកបាក់ចង្កេះ ហើយក៏បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ នៅប្រហែល២ម៉ោងក្រោយ។
កូនជនរងគ្រោះបន្តទៀតថា​ នៅថ្ងៃបន្ទាប់​ ភាគីជនបង្កដែលជាគ្រួសារជំទាវលីអ៊ុំអេង មក​សម្រួលដល់​កន្លែងបុណ្យសព ដោយជួយបង់សំណងជំងឺចិត្តត្រឹមតែ៣លានរៀលប៉ុណ្ណោះ។ តែការសម្របសម្រួលគ្នានេះមិនអាចបញ្ចប់ទៅបានដោយសារតែគ្រួសារជនរងគ្រោះថាលុយប៉ុណ្ណឹងគ្រាន់ចូលពេទ្យអស់បាត់ទៅហើយ ចុះទម្រាំថ្លៃធ្វើបុណ្យទៀតនោះវាមិនគ្រប់ទេ ហើយពួកគាត់ស្នើសុំ៨លានរៀលតែភាគីបង្កមិន​ព្រមទើបឈានដល់ដាក់ពាក្យប្តឹង ដើម្បីអោយស្ថាប័នច្បាប់ជួយផ្តលើយុត្តិធម៌បែបនេះ។


   សូម​បញ្ជាក់​ថា​ កាលពីវេលាម៉ោង៧និង៣០នាទីថ្ងៃទី ២៨ខែឧសភាឆ្នាំ២០២៤ មានរថយន្តទំទើបមួយគ្រឿង​ បានបោះពួយចេញពីវិមានរបស់អភិជន​ដែល​គេស្គាល់ថា ជំទាវលីអ៊ុំអេង អ្នកជំនួញដីធ្លីដ៏ល្បីនៅខេត្តសៀមរាប ទៅបុកម៉ូតូ១គ្រឿងបណ្តាលអោយជនរងគ្រោះបាក់ចង្កេះ ចំណុចផ្លូវលេខ១៥ក្នុងបុរីសៀងណាំ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ហើយបានស្លាប់ពេលបញ្ជូនដល់មន្ទីពេទ្យ។ រថយន្តបង្កដែលបានឆក់យកជីវិតមនុស្សទាំងកណ្តាលព្រឹកនោះពណ៌ខ្មៅ ពាក់ស្លាកលខេខកម្ពុជា..

   សាក្សីបានឲ្យដឹងថា ដោយសារឃើញគ្រួសារជន រងគ្រោះគាត់ក្រីក្រ ទើបគ្រួសារអ្នកជំនួញដីធ្លីរូបនោះធ្វើទង្វើក្អេងក្អាង ពោលគឺបុកហើយនៅឈរមើលជនរងគ្រោះដែលកំពុងដួលស្តូកស្តឹងដោយមិនបញ្ជូនទៅមន្ទីរពេល ដែលជាហេតុធ្វើអោយជនរងគ្រោះចុកចាប់រហូតហួសពេលក្នុងការព្យាបាល។



. ករណីខាងលើនេះ ក៍មានអ្នកច្បាប់ម្នាក់បានលើក​ឡើងថា ករណីបុកបណ្តាលឲ្យបាក់ដៃ,បាក់ជើង និងអាចឈានដល់ស្លាប់ ទោះជនបង្កជាត្រកូលអភិជន ឬត្រកូលអ្វីក៏ដោយ ត្រូវតែទទួលទោស។ ចុះករណីនេះហេតុអ្វីក៏គ្មានការឃាត់ខ្លួនជនបង្កប់.? ឬមួយថាសំណុំ​រឿងនេះត្រូវបានលាក់បាំង.? ករណីបង្កអោយមនុស្សស្លាប់ ត្រូវតែបញ្ជូនទៅតុលាការ មិនអាចបញ្ចប់ក្រៅប្រពន្ធ័តុលាការបានឡើយ។ អីចឹងទេ អ្នកឃុបឃិតត្រូវទទួលទោសដូចគ្នា៕

About siemreaptoday

Check Also

អ្នកជំនាញ បន្តជួសជុលជញ្ជាំងរួតទី២ ប្រាសាទ​ភ្នំបាខែង ទិសខាងត្បូងឆៀងខាងលិច

អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) របស់សហរដ្ឋអាមេរិក បន្ត​ការងារ​ជួសជុល ពង្រឹងជញ្ជាំងរួតទី២ ប្រាសាទ​ភ្នំបាខែង ទិសខាងត្បូងឆៀងខាងលិចប្រវែង៣៦ម៉ែត្រជាបន្តទៀត។ លោក ជីវ ភារម្យ ស្ថាបត្យករនៅការដ្ឋានជួសជុលប្រាសាទភ្នំបាខែង ឱ្យដឹងថា …

Leave a Reply

Your email address will not be published. Required fields are marked *

Categories