Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / អាជ្ញាធរជាតិអប្សរារៀបចំសិក្ខាសាលាអន្តរជាតិស្ដីពី ការជួសជុលនិងអភិរក្សប្រាសាទបុរាណ នៅតាមបណ្តោយផ្លូវបុរាណខាងកើត(ថ្នល់បេង) ក្រោមការឧបត្ថមថវិកាពិសេសរបស់មេគង្គ-ឡានឆាង

អាជ្ញាធរជាតិអប្សរារៀបចំសិក្ខាសាលាអន្តរជាតិស្ដីពី ការជួសជុលនិងអភិរក្សប្រាសាទបុរាណ នៅតាមបណ្តោយផ្លូវបុរាណខាងកើត(ថ្នល់បេង) ក្រោមការឧបត្ថមថវិកាពិសេសរបស់មេគង្គ-ឡានឆាង

អាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាស្តីពី៖ ការជួសជុល និងអភិរក្សប្រាសាទបុរាណ នៅតាមបណ្ដោយផ្លូវបុរាណខាងកើត(ថ្នល់បេង) ក្រោមកិច្ចសហប្រតិបត្តិការជាមួយមេគង្គ-ឡានឆាង​(Mekong-Lanchang ) រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី៤ ខែកញ្ញាឆ្នាំ២០២៤

  សិក្ខាសាលានេះធ្វើឡើងក្រោមអធិតីភាព ឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯក​ឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងលោក LU Qizhi ប្រធានការិយាល័យកុងស៊ុលខេត្តសៀមរាប នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន  អ្នកជំនាញអន្តរជាតិមកពី៤ប្រទេសចូលរួម ដូចជាចិន វៀតណាម ឡាវ ថៃ និងអ្នកជំនាញថ្នាក់ជាតិ មានអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរសំបូរព្រៃគុក មន្ត្រីមន្ទីរវប្បធម៌ខេត្តសៀមរាប ព្រមទាំងមន្ត្រីនាយកដ្ឋានគាំពារ និងអភិរក្សសំណង់ប្រាសាទចូលរួមផងដែរ។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍មួយចំនួនពីបណ្តាប្រទេសនៃអន្តរ តំបន់មេគង្គ ស្តីពីការអភិរក្ស និងលើកតម្លៃនៃវត្ថុបុរាណចំប៉ាប្រទេស (វៀតណាម) ប្រាសាទវត្តភូ និងការអភិរក្ស (ឡាវ) ការអភិរក្ស និងការស្តារឡើងវិញនៃប្រាសាទភិម៉ាយ (ថៃ) ការអភិរក្ស និងជួសជុលប្រាសាទក្នុងឧទ្យានអង្គរ (កម្ពុជា) ព្រមទាំងផ្តល់ចំណេះដឹង និងបច្ចេកទេសជាក់ស្តែងទាក់ទងនឹងការអភិរក្ស និងភាពស្របច្បាប់នៃប្រាសាទ ថែមទាំងចែករំលែកនូវយុទ្ធសាស្ត្រ និងការអនុវត្តល្អៗសម្រាប់ការអភិរក្ស ការធ្វើផែនការ និងការអភិវឌ្ឍន៍សម្រាប់វិស័យទេសចរណ៍ ប្រកបដោយចីរភាពនៃតំបន់បេតិកភណ្ឌវប្បធម៌៕

About rp

Check Also

និស្សិត និងសហគមន៍ពីវិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប ចុះសិក្សាស្វែងយល់ពីការងារព្រៃឈើនៅតំបន់រមណីយដ្ឋានអង្គរ

នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ និស្សិត និងសហគមន៍ នៃគម្រោង «យុវជនចូលរួមក្នុងការ​ស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ ជីវៈចម្រុះ»​ នៃវិទ្យា​ស្ថានជាតិកសិកម្ម ព្រែកលៀប បានធ្វើដំណើរទស្សន​កិច្ចសិក្សាស្វែងយល់ពីការងារគ្រប់គ្រងព្រៃឈើ និងជីវៈចម្រុះ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ ក្នុងដំណើរទស្សនកិច្ចនេះ …

Leave a Reply

Your email address will not be published. Required fields are marked *

Categories