Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / ប្រជាពលរដ្ឋ៧៣៨គ្រួសារ ក្នុងសង្កាត់ក្របីរៀលបានទទួលចង្រ្កានបង្កើនថាមពល កាត់បន្ថយការបំពុលបរិស្ថាន

ប្រជាពលរដ្ឋ៧៣៨គ្រួសារ ក្នុងសង្កាត់ក្របីរៀលបានទទួលចង្រ្កានបង្កើនថាមពល កាត់បន្ថយការបំពុលបរិស្ថាន

នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ក្របី​រៀល រួមជាមួយលោកសាខុន ប៉ូរិន ប្រធានបណ្តាញសង្គមស៊ីវិលកម្ពុជា (CCN) និងលោក ឈួន យ៉ែប ចៅសង្កាត់ក្របីរៀល បានអញ្ជើញចូលរួមជាគណៈ​អធិបតីក្នុងពិធីចែកចង្រ្កានបង្កើនថាមពល។

ដែលជាអំណោយរបស់ក្រុមហ៊ុន Guangzhou Iceberg Environmental Consulting Services Co Ltd (ជាងស៊ូ អៃបឺក អិនវ៉ាយរុនមិនថល ខុនសូលធីសឺវីស) ជូនប្រជាពលរដ្ឋចំនួន​៧៣៨​គ្រួសារ នៅក្នុងភូមិចំនួន៧ នៃសង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប។

ការចែកជូនចង្រ្កានបង្កើនថាមពលខាងលើនេះ គឺមិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋានប៉ុណ្ណេាះទេ ប៉ុន្តែក៏ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ជីវភាពប្រជាជន ព្រមទាំងកាត់បន្ថយការបំពុលបរិស្ថានក្នុងសហគមន៍ផងដែរ៕,

About rp

Check Also

អាជ្ញាធរជាតិអប្សរា កំពុងជួសជុលកំពែងក្រុងអង្គរធំប្រវែង២៥ម៉ែត្រ ដែលខូចខាតឱ្យរឹងមាំឡើងវិញ

ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ចំណាយ​ពេល​៨ខែ ដើម្បីជួសជុលកំពែងធ្វើពីថ្មបាយក្រៀមរបស់ក្រុងអង្គរធំ ដែលស្ថិតនៅប៉ែកខាងជើង ខ្លោងទ្វារដីឆ្នាំង ប្រវែង២៥ម៉ែត្រ ធ្វើឱ្យរឹងមាំឡើងវិញ។ កំពែងរបស់ក្រុងអង្គរធំប្រវែង២៥ម៉ែត្រនេះ បានខូច​ខាតបណ្តាលមកពីអាយុកាលរបស់ថ្ម ព្រមទាំងកត្តាធម្មជាតិមួយចំនួនទៀតដូចជា ទឹកភ្លៀងហូរច្រោះ រុក្ខជាតិដុះចាក់ឬសធ្វើឱ្យថ្មញែកចេញពីគ្នា ព្រមទាំងកង្វះការថែទាំធ្វើឱ្យថ្មជញ្ជាំងកំពែង​ពុកផុយ​ ហើយដួលរលំ។ លោក …

Leave a Reply

Your email address will not be published. Required fields are marked *

Categories