Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / រចនាសម្ពន្ធខ្លោងទ្វារប្រាសាទតាព្រហ្មកិល ដែលជាមន្ទីរពេទ្យបុរាណត្រូវបានរៀបចំរួចរាល់

រចនាសម្ពន្ធខ្លោងទ្វារប្រាសាទតាព្រហ្មកិល ដែលជាមន្ទីរពេទ្យបុរាណត្រូវបានរៀបចំរួចរាល់

អាជ្ញាធរជាតិអប្សរាបានបញ្ចប់ការរៀបចំរចនាសម្ពន្ធមួយចំនួននៅប្រាសាទតាព្រហ្មកិល ដែលរងការខូច ខាតដោយអន្លើៗ មានថ្មខ្លះរាយប៉ាយ និងថ្មជាច្រើនទៀតបានបាត់ ឱ្យមានរបៀបរៀបរយឡើងវិញ។

លោក ម៉ៅ សុខនី ប្រធានការដ្ឋានជួសជុលប្រាសាទ​តាព្រហ្មកិល ឱ្យដឹងថា ក្រោយបញ្ចប់ការជួសជុលតួប្រាសាទតាព្រហ្មកិល  ក្រុមការងារកំពុងបន្តរៀបចំបរិវេណខាងមុខប្រាសាទនោះ មាន ខ្លោងទ្វារ និងបណ្ណាល័យនៅជ្រុងនិរតី។

ការរៀបចំរចនាសម្ពន្ធរបស់មន្ទីរពេទ្យបុរាណនេះឡើង​វិញ ចាំបាច់ត្រូវពង្រឹងខឿនខ្លោងទ្វារច្រកចូលខាងកើត យកថ្មចល័តខុសទីតាំងមកដាក់កន្លែងដើម រៀបផ្គុំហោជាងឡើងវិញ រៀបចំថ្មមួយចំនួនឱ្យមានសណ្តាប់ធ្នាប់ ហើយទេសចរអាចទស្សនានូវក្បាច់ចម្លាក់ផ្សេងៗ ដូចជា ហោជាង និងផ្តែរបាន ព្រមទាំងរៀបចំខឿនបណ្ណាល័យនៅជ្រុងអាគ្នេយ៍ផង៕

About rp

Check Also

អាជ្ញាធរជាតិអប្សរា ជួសជុលចម្លាក់តោថ្មនៅប្រាសាទភ្នំក្រោម

អាជ្ញាធរជាតិអប្សរា ជួសជុលចម្លាក់តោថ្មចំនួនមួយមានកម្ពស់១.៣៧ម៉ែត្រ ទទឹង៤៦សង់ទីម៉ែត្រ បែក​បាក់បួនបំណែក និងបាត់បង់ជើងទាំង៤ ដែលចម្លាក់តោនេះមានទីតាំងនៅខាងស្តាំនៃជណ្តើរខាងលិចតួប៉មកណ្តាលប្រាសាទភ្នំក្រោម ដោយត្រូវប្រើពេលប្រមាណ៦ខែ។ អ្នកជំនាញអភិរក្សថ្ម លោក ទ្រី ប៊ុនលី បានឱ្យដឹងថា ចម្លាក់តោនេះត្រូវបានរងការខូចខាតអស់ពេលជាយូរ​មកហើយដោយកត្តាផ្សេងៗ។ បំណែកតោនៅសេស​សល់បួនបំណែក មានក្បាលដងខ្លួន …

Leave a Reply

Your email address will not be published. Required fields are marked *

Categories