Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / 2023 / February

Monthly Archives: February 2023

អាជ្ញាធរជាតិអប្សរានិងរដ្ឋបាលបេតិកភណ្ឌសាធារណៈរដ្ឋកូរ៉េ​ពង្រឹងកិច្ចសហប្រតិបត្តិការកិច្ចការអភិរក្សបេតិកភណ្ឌវប្បធម៌

សៀមរាប៖ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងឯកឧត្តម Choi Eubg-chon អគ្គនាយកនៃរដ្ឋបាលបេតិ កភណ្ឌវប្បធម៌កូរ៉េ (CHA) បានជួបពិភាក្សាដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការកិច្ចការអភិរក្សបេតិកភណ្ឌវប្បធម៌រវាងភាគីទាំងពីរ។ ឯកឧត្តម Choi Eung-chon អគ្គនាយកនៃរដ្ឋបាលបេតិកភណ្ឌវប្បធម៌កូរ៉េ បានរំលឹកពីការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័នបេតិកភណ្ឌវប្បធម៌ កូរ៉េ ដែលចាប់ផ្តើមពីឆ្នាំ ២០១០ រហូតដល់បច្ចុប្បន្ន។ ឯកឧត្តម ឆ្វេ អឹងឆន ក៏បានបង្ហាញពីសមិទ្ធផលដែលសមមរេចបាននាពេលកន្លងមក និងបង្ហាញពីគោលបំណងជួយជួស ជុលខឿននៃរួតបាកាណប្រាសាទអង្គរវត្តនាពេលអនាគត។ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានមតិស្វាគមន៍យ៉ាងកក់ក្ដៅទៅកាន់ប្រតិភូនៃស្ថាប័នបេតិកភណ្ឌវប្បធម៌កូរ៉េ។ ឯកឧត្តមបានរំលឹកពីគម្រោង នានាដែលស្ថាប័នកូរ៉េ បាននឹងកំពុងជួយលើកិច្ចការអភិរក្សក្នុងរមណីយដ្ឋានអង្គរ និងបានសម្តែងការអរគុណដល់ភាគីកូរ៉េ ដែលបានជួយបណ្ដុះ បណ្ដាលមន្រ្តី​អាជ្ញាធរជាតិអប្សរាដែលជាផ្នែកសំខាន់ក្នុងការពង្រឹងធនធានម​នុស្សសម្រាប់កិច្ចការអភិរក្សបេតិកភណ្ឌ។ បន្ថែមពីនេះ ឯកឧត្តម ហង់ ពៅ ក៏បានស្នើទៅភាគីកូរ៉េ ពិចារណាចែករំលែកបទពិសោធន៍ផ្សេងៗអំពីកិច្ចការសារមន្ទីរ ដូចជាការគ្រប់គ្រង …

Read More »

សិស្សានុសិស្សចាប់អារម្មណ៍ ចំពោះការតាំងបង្ហាញសមុច្ច័យនៅក្នុងសារមន្ទីរវាយណភ័ណ្ឌប្រពៃណីអាស៊ី

សៀមរាប៖ សិស្សានុសិស្ស ចាប់អារម្មណ៍ខ្ពស់ ក្រោយបានទស្សនាការតាំងពិព័រណ៌សមុច្ច័យផលិតចេញពីសសៃសូត្រ មានសម្លៀកបំពាក់ វត្ថុធាតុដើមសម្រាប់ផលិតក្រណាត់សូត្រតាមបែបប្រពៃណី កីតម្បាញ និងសម្លៀកបំពាក់សហសម័យ នៅក្នុងសារមន្ទីរវាយណភ័ណ្ឌប្រពៃណីអាស៊ី ក្រោមកិច្ចសហការគ្នារវាងប្រទេសចំនួន៦ នៅតាមដងទន្លេមេគង្គ និងទន្លេគង្គារ រួមមានប្រទេសកម្ពុជា ប្រទេសឥណ្ឌា ប្រទេសថៃ ប្រទេសឡាវ ប្រទេសភូមា និងប្រទេសវៀតណាម។ យុវជន សូត្រ សុខលាង មកពីវិទ្យាល័យប៊ុនរានីហ៊ុនសែនផ្សារដើមថ្កូវ រាជធានីភ្នំពេញ បានឱ្យដឹងថា ពេលបានមកទស្សនាសារមនី្ទរវាយណភ័ណ្ឌប្រពៃណីអាស៊ីនេះ មានអារម្មណ៍ប្លែកភ្នែក វត្ថុ ឬផលិតផលដែលតាំងបង្ហាញនៅទីនេះ ៩០ភាគរយដែលមិនធ្លាប់ឃើញពីមុន។ យុវជនរូបនេះ បន្តថា នៅក្នុងសារមន្ទីរមានតាំងសម្លៀកបំពាក់ កីតម្បាញលក្ខណៈបែបប្រពៃណីច្រើនប្រទេសផ្សេងគ្នា ឃើញថា ពិតជាការល្អមែនទែន ដើម្បីឱ្យសាធារណជន ជាពិសេសសិស្សានុសិស្សបានសិក្សាស្វែងយល់។ ដោយឡែកយុវតីម្នាក់ទៀត មកពីវិទ្យាល័យឬស្សីកែវ ឈ្មោះហៀង មុន្នីសុភា បានលើកឡើងថា លើកទី១ហើយដែលបានមកទស្សនាសារមន្ទីរវាយនភ័ណ្ឌប្រពៃណីអាស៊ី។ នៅទីនេះបានផ្តល់ចំណេះដឹងពីការស្លៀកពាក់របស់ប្រជាជននៅតាមបណ្តាប្រទេសផ្សេងៗ ហើយដែលបញ្ជាក់ពីអត្តសញ្ញាណជនជាតិនីមួយៗ ក៏ឃើញមានតាំងបង្ហាញនូវកីតម្បាញ មានទាំងរបស់ខ្មែរ និងប្រទេសដ៏ទៃទៀត។ យុវតី មុន្នីសុភា …

Read More »

ប្រារព្ធពិធីប្រុងពលី សាងសង់រោង ពិព័រណ៌ ភូមិបេតិកភណ្ឌវប្បធម៌ នៅប្រាសាទអង្គរវត្តសម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត

សៀមរាប៖ អាជ្ញាធរជាតិអប្សរា ប្រារព្ធពិធីប្រុងពលី បួងសួងសុំសេចក្តីសុខ បើកការដ្ឋានសាងសង់ជាផ្លូវការសម្រាប់គម្រោង«ភូមិបេតិកភណ្ឌវប្បធម៌» នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅកសិន្ធុខាងជើងប្រាសាទអង្គរវត្ត ឧទ្យានប្រវត្តិសាស្រ្តអង្គរ ខេត្ត សៀមរាប។     នេះគឺបានបង្ហាញការកំណត់យ៉ាងច្បាស់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នឹងធ្វើដំណើរមកដល់ខួប១០ឆ្នាំរបស់ខ្លួន សម្រាប់ឆ្នាំថោះ ចត្វាស័ក ព.ស ២៥៦៧ ដែលគ្រោងនឹងប្រារព្ធឡើង ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខ។   ក្នុងឱកាសប្រារព្វពិធីប្រុងពលី ដែលបានប្រព្រឹត្តិទៅនាថ្ងៃនេះ មានវត្តមានរបស់ ឯកឧត្តម បណ្ឌិត ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្រ្តីបុគ្គលិកជាច្រើននាក់។  ពិធីប្រុងពលីនេះ បានធ្វើឡើងតាមទំនៀមសាសនា ក្នុងនោះរួមមាន ពីធីថ្វាយគ្រឿងសក្ការៈចំពោះបារមីវត្ថុស័ក្តសិទ្ធ ដើមី្បសុំនូវសេចក្តីសុខក្នុងការរៀបចំធ្វើអង្គរសង្រ្កាន្ត នៅលើទឹកដីប្រវត្តិសាស្ត្រអង្គរ ឱ្យបាន ប្រ ព្រឹត្តទៅប្រកបដោយភាពសុខសាន្ត ជូនដល់ប្រជា ពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ …

Read More »

ក្រុមប្រឹក្សាយុវជនកម្ពុជា រាជធានីភ្នំពេញ ធ្វើទស្សនកិច្ចសិក្សានៅតំបន់រមណីយដ្ឋានអង្គរ

សៀមរាប៖ ប្រតិភូក្រុមប្រឹក្សាកុមារយុវជន ប្រមាណ ២៥០នាក់មកពីគ្រឹះស្ថានសិក្សាសាធារណៈចំនួន ៦៧ សាលា ក្នុងរាជធានីភ្នំពេញ បានមកធ្វើទស្សនកិច្ចសិក្សា នៅតំបន់រមណីយដ្ឋានអង្គរ។    ការធ្វើទស្សនកិច្ចនេះ ក្រោមការជួយសម្របសម្រួលពីអាជ្ញាធរជាតិអប្សរា ក្រោមប្រធានបទ«យុវជន និងសម្បត្តិវប្បធម៌ជាតិ»។ ដើម្បីឱ្យយុវជន និងកុមារបានសិក្សាស្វែងយល់ អំពីសម្បត្តិវប្បធម៌ជាតិ ជាពិសេសប្រាសាទអង្គរវត្ត ដែលជាមរតកមិនអាចកាត់ថ្លៃបានបន្សល់ទុកពីបុព្វបុរសខ្មែរ។ លោកង៉ែត ចាន់សុខ ប្រធានការិយាល័យយុវជន នៃមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ និងជាប្រធានប្រតិភូដឹកនាំប្រតិភូក្រុមប្រឹក្សាកុមារយុវជន មកធ្វើទស្សនកិច្ចសិក្សានៅប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានឱ្យដឹងថា គោលបំណងសំខាន់របស់គណៈប្រតិភូ មិនត្រឹមតែចង់ឱ្យយុវជន និងកុមារ បានសិក្សាស្វែងយល់ អំពីសម្បត្តិវប្បធម៌ជាតិប៉ុណ្ណោះទេ ក៏ដើម្បីឆ្លុះបញ្ចាំងឱ្យកុមារ និងយុវជនជំនាន់ក្រោយបានយល់ដឹងថា កម្ពុជា ជាមាតុភូមិមួយដែលមានវប្បធម៌ អរិយធម៌ខ្ពង់ខ្ពស់រុងរឿង។ ជាមាតុភូមិមានដើមកំណើត និងមានបុព្វបុរសពិតប្រាកដ មិនមែនគ្មានវប្បធម៌ច្បាស់ លាស់នោះឡើយ។ បន្ទាប់ពីបានចូលទស្សនកិច្ចសិក្សានៅប្រាសាទអង្គរជាកន្លែងមួយចំនួនទៀត លោកង៉ែត ចាន់សុខ ប្រធានប្រតិភូដឹកនាំប្រតិភូក្រុមប្រឹក្សាកុមារយុវជន មានសេចក្តីរំពឹងថា ប្អូនៗក្មួយៗនឹងទទួលបានចំណេះដឹងអំពីវប្បធម៌កាន់តែទូលំទូលាយ។ ពួកគាត់នឹងចងចាំថា …

Read More »

ព្រះសង្ឈ បង្ហាញការគាំទ្រ ចំពោះការដាំដើមឈើឡើងវិញនៅជុំវិញតំបន់អង្គរ

សៀមរាប៖ ព្រះសង្ឈ យុវជន រួមទាំងពលរដ្ឋក្នុង ខេត្ត សៀមរាប បានបង្ហាញការគាំទ្រ នៅពេលមានយុទ្ធការដាំដើមឈើ និងដាំស្មៅឡើងវិញ លើផ្ទៃដីដែលប្រជា ពលរដ្ឋប្រគល់ជូនរដ្ឋ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។    ក្នុងឱកាសនិមន្តចូលរួមក្នុងពិធីដាំកូនឈើ នាព្រឹកថ្ងៃទី២៣ខែកុម្ភះឆ្នាំ២០២៣ ព្រះតេជគុណព្រះនាម បវិរោ កែវ ខួយ ព្រះគ្រូចៅអធិការវត្តពោធិ៍លង្ការ បានថេរដីការថា នេះមិនមែនជាលើកទី១ឡើយព្រះអង្គបានចូលរួមក្នុងការការដាំដើមនៅតំបន់អង្គរ។ ព្រះអង្គពិត ជាមានព្រះទ័យសប្បាយរីករាយជាខ្លាំង នៅពេលឃើញអាជ្ញាធរជាតិអប្សរា បំផុសការងារដាំដើមឈើឡើងវិញ នៅលើផ្ទៃដីដែលប្រជាពលរដ្ឋចាកចេញពីតំបន់អង្គរ ដើម្បីឱ្យទីនេះមានទេសភាពបៃតង និងផ្តល់ប្រយោជន៍ ជាច្រើនសម្រាប់តំបន់អង្គរទាំងមូល។       ព្រះអង្គមានថេរដីការទៀតថា សកម្មភាពទាំងនេះជាការបង្ហាញឱ្យប្រជាពលរដ្ឋខ្មែរទូទៅ បានយល់ដឹងកាន់តែច្បាស់អំពីអត្ថប្រយោជន៍នៃព្រៃឈើ និង កាត់ បន្ថយផលប៉ះពាល់ដល់បរិស្ថាននៅជុំវិញ។     ចំណែកយុវតីទួន ជាលីល័យ ជានិស្សិតឆ្នាំទីមួយនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា នៅក្នុងក្រុងសៀមរាបបានឱ្យដឹងថា ប្អូនពិតជាសប្បាយរីករាយ និងគាំទ្រសកម្មភាពដាំស្មៅ និងដើមឈើឡើងវិញ ដើម្បីលើកតម្លៃរមណីយដ្ឋានអង្គរ ឱ្យកាន់តែមានភាពស្រស់ស្អាតនិងទាក់ទាញ។ កញ្ញាបន្តថា ព្រៃឈើមិនត្រឹមតែទាក់ទាញទេសចរប៉ុណ្ណោះទេ វាបានជួយឱ្យគុណភាពជីវិតរបស់មនុស្សនិងសត្វល្អប្រសើ។  …

Read More »

ដាំដើមឈើនិងស្មៅឡើងវិញលើផ្ទៃដី២ហិកតានៅក្នុងរមណីយដ្ឋានអង្គរ ផ្នែកខាងជើងត្រពាំងសេស

សៀមរាប៖ អាជ្ញាធរជាតិអប្សរា សហការជាមួយសា លាអនុគណក្រុងសៀមរាប សាកលវិទ្យាល័យឥន្រ្ទវិជ្ជា ក្រុមហ៊ុនULS ក្រុមហ៊ុនAJE ដាំដើមឈើចម្រុះ ចំនួនប្រមាណ២,០០០ដើម និងដាំស្មៅ លើផ្ទៃដីសរុបជិត២ហិកតា។    សកម្មភាពនេះធ្វើឡើង នាព្រឹកថ្ងៃទី២៣ខែកុម្ភះឆ្នាំ ២០២៣ នៅក្នុងរមណីយដ្ឋានអង្គរ ផ្នែកខាងជើងបរិវេណស្រះត្រពាំងសេស ក្នុងគោលដៅកែលម្អរដីទំនេរ ឱ្យក្លាយជាតំបន់បៃតង មានដើមឈើ និងវាលស្មៅខៀវខ្ចី ដែលជាទ្រនាប់ការពារដ៏សំខាន់ដល់ប្រាង្គប្រាសាទ និងជាប្រយោជន៍ដល់មនុស្សជាតិទាំងមូល។     សកម្មភាពដាំដើមឈើនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រះគ្រូវិជ័យរង្សី បណ្ឌិត ឡាច លាង អនុគណក្រុងសៀមរាប ព្រះសទ្ធម្មប្បកាសនី បណ្ឌិត តាត មហាទី ព្រះចៅអធិការវត្តព្រះឥន្ទកោសា និងជាសា កលវិទ្យាធិការសាកលវិទ្យាល័យឥន្ទ្រវិជ្ជា តំណាងក្រុមហ៊ុនដៃគូ ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកអាជ្ញាធរជាតិអប្សរា ព្រះសង្ឈ សិស្សានុសិស្ស និងវិស័យឯកជន ចូលរួមសរុបប្រមាណ៥០០នាក់។ ព្រះគ្រូវិជ័យរង្សី …

Read More »

បុរសជនជាតិចិនម្នាក់ចោទអតីតប្រពន្ធថា លួចចូលក្នុងផ្ទះរបស់ខ្លួន ហើយហៅអ្នកការសែតថត Live vedeo ថាមានគេជួលផ្ទះមិនឲ្យលុយ

សៀមរាប៖ បន្ទាប់ពីអតីតប្រពន្ធជាជនជាតិខ្មែរ ធ្វើ សកម្មភាពដណ្តើមសោរផ្ទះពីសន្តិសុខ រួចហៅអ្នក កាសែត Live vedeo ថាមានគេជួលផ្ទះមិនឲ្យលុយ បុរសជាជនជាតិចិនឈ្មោះ  យ៉ាង តុង ដែលជាម្ចាស់ផ្ទះស្របច្បាប់ បានបដិសេធភ្លាមៗ ទៅនឹងការចោទប្រកាន់នេះ។   លោកយ៉ាង តុង បានអោយដឹងថា រូបលោកមករស់នៅនិងប្រកបរបរអាជីវកម្មនៅខេត្តសៀមរាបតាំងពីឆ្នាំ២០០៨។ រហូតដល់ឆ្នាំ២០១៤ បានបើកភោជនី យដ្ឋានម្ហូបចិន ឈ្មោះ គ្រួសារសៀងហៃ។ ពេលនោះក៍មានទំនាក់ទំនងស្នេហាជាមួយនារីរត់តុឈ្មោះយស់ បូទុម្ព៍ និងរស់នៅជាមួយគ្នាជាប្តីប្រពន្ធ រហូតមានកូនស្រី២នាក់(កូនភ្លោះ)។ លុះដល់ឆ្នាំ២០១៧ គាត់បានទិញដីធ្វើផ្ទះអស់ទឹកប្រាក់ជាង(20ម៉ឺនដុល្លារ) ដោយបានឲ្យឈ្មោះ យស់ បូទុម្ព័ ដែលជាប្រពន្ធ ជាអ្នកឈរឈ្មោះ ជាកម្មសិទ្ធិនៅក្នុងប្លង់ដីផ្ទះ(ព្រោះគាត់ជាជនបរទេសពុំមានសិទ្ធិនោះទេ)។លោក យ៉ាង តុង បន្តថា ក្នុងពេលរស់នៅជាមួយគ្នា ឈ្មោះយស់ បូទុម្ព៍ ជាប្រពន្ធ បានលួងលោមប្តីឲ្យជួយផ្តិតមេដៃលើលិខិតកិច្ចសន្យាជួលផ្ទះមួយច្បាប់ ដោយដាក់ឈ្មោះប្តីជាអ្នកជួលផ្ទះ ពីឈ្មោះ យស់ បូទុម្ព័ ជាប្រពន្ធរបស់ខ្លួនឯងក្នុងតម្លៃ២០០០(ពីរពាន់ដុល្លារ)ក្នុងមួយខែ …

Read More »

អង្គរសង្ក្រាន្តឆ្នាំថ្មី២០២៣ នឹងយកវិញ្ញាសារចំនួន២បំបែកកំណត់ត្រាពិភពលោក

សៀមរាប៖ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំថ្មី២០២៣ ខាងមុខនេះ នឹងយកវិញ្ញាសារចំនួន២ គឺ ការរាំចង្វាក់ម៉ាឌីហ្សូន និងបត់ក្រដាសជារូបបេះដូង ដើម្បីបំបែកកំណត់ត្រាពិភពលោក។ លោកសោម រតនា ប្រធានក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានថ្លែងថា ក្រុមយុវជនស្ម័គ្រចិត្តរបស់សហភាពសហព័ន្ធយុវជនកម្ពុជា បានត្រៀមការចូលរួមបំបែកកំណត់ត្រាពិភពលោក ដោយវិញ្ញាសារចំនួន២គឺការរាំម៉ាឌីហ្សូន និងបត់រូបបេះដូង។ កាលឆ្នាំ២០១៥ កម្ពុជាបានបំបែកកំណត់ត្រាពិភព លោកម្តងរួចមកហើយ លើការរាំចង្វាក់ម៉ាឌីហ្សូន កាលនោះមានយុវជនចំនួន២០១៥នាក់បានស្ម័គ្រចូលរួមបំបែកកំណត់ត្រានេះ។ តែសម្រាប់ឆ្នាំ២០២៣ នេះរំពឹងថា នឹងមានយុវជនចំនួន៣ពាន់នាក់ចូលរួម។ ចំណែកសម្រាប់ការបត់រូបបេះដូង កម្ពុជារំពឹងថា នឹងមានអ្នកចូលរួមបត់រូបបេះដូង រហូត១លានបេះដូង។ លោក សោម រតនា បានថ្លែងបែបនេះ គឺក្នុងពេលសិក្ខាសាលាផ្សព្វផ្សាយ អំពីព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ នៅក្រុងទេសចរណ៍សៀមរាបអង្គរ នាព្រឹកថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០២៤។ លោកបានបន្ថែមថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តគម្រប់ខួប១០ឆ្នាំនេះ នឹងធ្វើឡើងក្រោមប្រធានបទ “ក្តីស្រមៃ និងក្តីសង្ឃឹម”។ ព្រឹត្តិការណ៍នេះមានចំនួន៤៤កម្មវិធី និង៦គោលដៅ។ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គឺបង្កើនភាពសម្បាយរីករាយដល់មហាគ្រួសារខ្មែរ ដោយមិនប្រកាន់និន្នាការនយោបាយ …

Read More »

បញ្ចប់ការជួសជុលកម្រាលថ្មភក់នៅតួប្រាង្គកណ្ដាលនៃប្រាសាទតាព្រហ្ម

សៀមរាប៖ អាជ្ញាធរជាតិអប្សរា ដែលបានសហការជាមួយឥណ្ឌា ជួសជុលកម្រាលថ្មភក់នៅប្រាង្គកណ្តាលនៃប្រាសាទ តាព្រហ្មបានបញ្ចប់ជាស្ថាពរ។    ក្នុងពេលដំណើរការជួយជុល គឺបានធ្វើកំណាយរកថ្មភក់ដែលនៅរាយប៉ាយ និងយកជើងទម្រធំចំនួនមួយមានកម្ពស់៦៦សង់ទីម៉ែត្រ យកមកទៅតម្កល់ទីតាំងដើមនៅចំណុចកណ្ដាលនៃប្រាសាទតាព្រហ្មឡើងវិញ ដែលការងារនេះបានចាប់ផ្តើមតាំងពីថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៣ និងបានបញ្ចប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ ក្រុមការងារគម្រោងសហប្រតិបត្តិការឥណ្ឌា-កម្ពុជាដើម្បីអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម លោក ចាន់ ឡាយ បានឱ្យដឹងថា ដំណើរការនៃការរៀបចំជួសជុលកម្រាលថ្មភក់នៅតួកណ្តាលនេះ ជាដំបូងក្រុមការងារបានរើថ្មភក់ដែលនៅរាយប៉ាយធ្វើកំណាយ ស្វែងរកថ្ម សិក្សារកទីតាំងដើមនៃថ្ម សម្អាតថ្ម និងជួសជុលថ្ម និងរកឃើញថ្មមួយចំនួនជាថ្មដំបូល និងថ្មរចនាសម្ពន្ធនៃសំណង់ផ្សេងទៀតដែលបានរលុះជ្រុះធ្លាក់មក ហើយបានរៀបចំឱ្យមានសណ្តាប់ មានសុវត្តិភាពទាំងថ្ម និងភ្ញៀវទេសចរផង និងងាយស្រួលនៅពេលខាងមុខ បើត្រូវការយកថ្មទាំងនេះទៅដាក់នៅទីតាំងដើមឡើងវិញ។ លោក ចាន់ ឡាយ មានបន្តថា បន្ទាប់ពីរៀបចំកម្រាលថ្មភក់បានល្អប្រសើរវិញហើយ ក្រុមការងារសម្រេចយកជើងទម្រធ្វើពីថ្មភក់ដែលគេជឿថាមានតួនាទីតម្កល់បដិមាប្រាជ្ញាបារមីយកមកដាក់នៅទីតាំងដើមឡើងវិញ ដែលត្រូវបានរំកិលចេញនាពេលកន្លងមកដើម្បីរៀបចំវង់ទស្សនា ហើយដើម្បីការពារមានការយកវត្ថុផ្សេងៗមកដាក់ចូលក្នុងប្រហោងរន្ធជើងទម្រ ឬស្លឹកឈើធ្លាក់ចូលនាំឱ្យបាត់បង់តម្លៃ និងរក្សាបានសណ្តាប់ធ្នាប់ល្អ ទើបក្រុមការងាររៀបចំដាក់កញ្ចក់ថ្លាពីខាងលើ ក៏ប៉ុន្តែភ្ញៀវទេសចរនៅតែអាចមើលឃើញទម្រង់នៃជើងទម្របានជាធម្មតា។ លោក ចាន់ …

Read More »

អាជ្ញាធរជាតិអប្សរាសំណូមពរបញ្ឈប់ការផ្តល់ចំណីដល់សត្វស្វានៅតំបន់អង្គរ ព្រោះកំពុងបង្កហានិភ័យដល់ភ្ញៀវទេសចរនិងប្រាសាទ

សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានសូមសំណូមពរដល់សាធារណជនទាំងអស់ បញ្ឈប់ផ្តល់ចំណីដើម្បីថតរូបភាពសត្វស្វា យកទៅធ្វើអាជីវកម្ម ព្រោះសត្វស្វាទាំងបានកំពុងបង្កហានិភ័យដល់ភ្ញៀវនិងប្រាសាទ។ លោក ឡេក គិមលីន ប្រធានភ្នាក់ងារទេសចរណ៍ប្រ ចាំប្រាសាទអង្គរវត្ត បានឱ្យដឹងថា ចំនួនសត្វស្វានៅ​ប្រាសាទអង្គរវត្តមានការកើនឡើងនារយៈពេលមួយឆ្នាំចុងក្រោយនេះ។ ពួកវាមានការផ្លាស់ប្ដូរជីវិតបែប ធម្ម ជាតិពីស្វាព្រៃ មកជាស្វាស្រុក ដែលហាក់មានភាពសុំាជាមួយមនុស្ស។ ស្វាទាំងនោះ​បានបង្កការរំខាន​ដល់ភ្ញៀវទេសចរស្ទើរៀងរាល់ថ្ងៃ និងមានពេលខ្លះបានខាំភ្ញៀវផងដែរ។ លោក ឡេក គិមលីន បញ្ជាក់ពីមូលហេតុថា ស្វាខាំនៅពេលវាដណ្ដើមឥវ៉ាន់ពីភ្ញៀវ ហើយដណ្តើមមិនបានខាំតែម្តង។ ក្រៅពីនោះ សត្វស្វាក៏បានកកាយរកចំណីតាមធុងសំរាម ដែលធ្វើឱ្យប៉ះពាល់ដល់អនាម័យ បរិស្ថានផងដែរ។ ចំណែកលោក សៀន បណ្ឌិត​ ប្រធានក្រុមភ្នាក់ងារទេសចរណ៍​ប្រចាំក្រុងអង្គរធំ ប្រាប់ឱ្យដឹងថា តាមការ អង្កេតពីក្រុមការងាររបស់លោក សត្វស្វានៅតំបន់អង្គរធំអាច មានរាប់រយក្បាល។ ពួកសត្វស្វាទាំងនោះបានទៅខាំភ្ញៀវ ទាញរបស់របរភ្ញៀវ ទាញទូរសព្ទ ទាញកាបូប ប្រតោងលើប្រាសាទធ្វើឲ្យខូចខាតបរិក្ខាទេសចរណ៍ និងជ្រុះថ្មមកក្រោម។ ក្រៅពីនេះ សត្វស្វាដែលតែងមានចរិតរពឹស បានតោងឡាន និងធ្វើឱ្យបាក់កញ្ចក់ និងបាក់ផ្លិតទឹករថយន្ត។ …

Read More »

Categories