Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / ក្រុមប្រឹក្សាយុវជនកម្ពុជា រាជធានីភ្នំពេញ ធ្វើទស្សនកិច្ចសិក្សានៅតំបន់រមណីយដ្ឋានអង្គរ

ក្រុមប្រឹក្សាយុវជនកម្ពុជា រាជធានីភ្នំពេញ ធ្វើទស្សនកិច្ចសិក្សានៅតំបន់រមណីយដ្ឋានអង្គរ

សៀមរាប៖ ប្រតិភូក្រុមប្រឹក្សាកុមារយុវជន ប្រមាណ ២៥០នាក់មកពីគ្រឹះស្ថានសិក្សាសាធារណៈចំនួន ៦៧ សាលា ក្នុងរាជធានីភ្នំពេញ បានមកធ្វើទស្សនកិច្ចសិក្សា នៅតំបន់រមណីយដ្ឋានអង្គរ។

   ការធ្វើទស្សនកិច្ចនេះ ក្រោមការជួយសម្របសម្រួលពីអាជ្ញាធរជាតិអប្សរា ក្រោមប្រធានបទ«យុវជន និងសម្បត្តិវប្បធម៌ជាតិ»។ ដើម្បីឱ្យយុវជន និងកុមារបានសិក្សាស្វែងយល់ អំពីសម្បត្តិវប្បធម៌ជាតិ ជាពិសេសប្រាសាទអង្គរវត្ត ដែលជាមរតកមិនអាចកាត់ថ្លៃបានបន្សល់ទុកពីបុព្វបុរសខ្មែរ។

លោកង៉ែត ចាន់សុខ ប្រធានការិយាល័យយុវជន នៃមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ និងជាប្រធានប្រតិភូដឹកនាំប្រតិភូក្រុមប្រឹក្សាកុមារយុវជន មកធ្វើទស្សនកិច្ចសិក្សានៅប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានឱ្យដឹងថា គោលបំណងសំខាន់របស់គណៈប្រតិភូ មិនត្រឹមតែចង់ឱ្យយុវជន និងកុមារ បានសិក្សាស្វែងយល់ អំពីសម្បត្តិវប្បធម៌ជាតិប៉ុណ្ណោះទេ ក៏ដើម្បីឆ្លុះបញ្ចាំងឱ្យកុមារ និងយុវជនជំនាន់ក្រោយបានយល់ដឹងថា កម្ពុជា ជាមាតុភូមិមួយដែលមានវប្បធម៌ អរិយធម៌ខ្ពង់ខ្ពស់រុងរឿង។ ជាមាតុភូមិមានដើមកំណើត និងមានបុព្វបុរសពិតប្រាកដ មិនមែនគ្មានវប្បធម៌ច្បាស់ លាស់នោះឡើយ។

បន្ទាប់ពីបានចូលទស្សនកិច្ចសិក្សានៅប្រាសាទអង្គរជាកន្លែងមួយចំនួនទៀត លោកង៉ែត ចាន់សុខ ប្រធានប្រតិភូដឹកនាំប្រតិភូក្រុមប្រឹក្សាកុមារយុវជន មានសេចក្តីរំពឹងថា ប្អូនៗក្មួយៗនឹងទទួលបានចំណេះដឹងអំពីវប្បធម៌កាន់តែទូលំទូលាយ។ ពួកគាត់នឹងចងចាំថា ប្រជាជាតិកម្ពុជាពិតជាជាតិសាសន៍មួយ ដែលបរិបូរណ៍ទៅដោយវប្បធម៌និងអរិយធម៌ដ៏ខ្ពង់ខ្ពស់។ ជាពិសេសការបណ្តុះស្មារតីស្នេហាជាតិ ស្រឡាញ់វប្បធម៌ ដើម្បីបន្តថែរក្សាមរតកវប្បធម៌ទាំងនេះ។


ប្រធានប្រតិភូដឹកនាំប្រតិភូក្រុមប្រឹក្សាកុមារយុវជន បានថ្លែងអំណរគុណដល់ អាជ្ញាធរជាតិអប្សរា ដែលបានយកចិត្តទុកដាក់ សម្របសម្រួលដល់ក្រុមប្រឹក្សាកុមារ យុវជន មកធ្វើទស្សនកិច្ចនៅក្នុងរមណីយអង្គរ។

ដំណើរទស្សនកិច្ចរបស់ក្រុមប្រឹក្សាយុវជនកម្ពុជា រាជធានីភ្នំពេញ មានរយៈ៣ថ្ងៃចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ  រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងដំណើរទស្សនកិច្ចសិក្សា៣ថ្ងៃនេះ ក្រុមប្រឹក្សាយុវជនកម្ពុជា នឹងចូលទស្សនាប្រាសាទបន្ទាយស្រី និងសួនរុក្ខជាតិអង្គរ ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី។ និងការចូលជួបអ្នកជំនាញអាជ្ញាធរជាតិអប្សរា ដើម្បីស្តាប់បទបង្ហាញអំពីសារៈសំខាន់នៃការអភិរក្ស និងអភិវឌ្ឍប្រាសាទនានាក្នុងតំបន់រមណីយដ្ឋានអង្គរ៕

About siemreaptoday

Check Also

ពលរដ្ឋមកពីខេត្តតាកែវ បង្ហាញក្តីរីករាយ ក្រោយបានឃើញសារមន្ទីរតាំងបង្ហាញផលិតផលជាស្នាដៃរបស់គាត់ដែលបរិច្ចាគមក

នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ មានបងប្អូនប្រជា​ពលរដ្ឋ បានធ្វើដំណើរពីស្រុកព្រៃកប្បាស ខេត្តតាកែវមកកម្សាន្តក្នុងខេត្តសៀមរាប ក្នុងឱកាសនោះពួកគាត់ក៏បានចូលមកកាន់សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ក្រុងសៀមរាប ដើម្បីទស្សនាសំពត់ហូលជាស្នាដៃរបស់ខ្លួន ដែលធ្លាប់បានបរិច្ចាគជូនមកកាន់សារមន្ទីរ។ អ្នកស្រី លី ណៃស្រ៊ីម និងអ្នកស្រី លី …

Leave a Reply

Your email address will not be published. Required fields are marked *

Categories