អាជ្ញាធរជាតិអប្សរានឹងរៀបចំធ្វើបាឋកថាចំនួន២លើប្រធានបទស្តីពី«បដិមាសាស្រ្តប្រាសាទបន្ទាយស្រី» និង«”ខ្មែរ” និង”ខម”»ក្នុងបរិបទប្រវត្តិសាស្រ្ត

អាជ្ញាធរជាតិអប្សរានឹងរៀបចំធ្វើបាឋកថារយៈពេល២ថ្ងៃ ដែលមានប្រធានបទចំនួនពីរ ដោយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង៨:៣០នាទីដល់ម៉ោង១១:០០នាទីព្រឹក នឹងនិយាយពី«បដិមាសាស្រ្តប្រាសាទបន្ទាយស្រី» បទបង្ហាញដោយលោកស្រីបណ្ឌិត Borbala SZAVA អ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌលខេមរសិក្សា(CKS) ដែលសម្របសម្រួលដោយលោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ។

ចំណែកនៅថ្ងៃបន្ទាប់នឹងនិយាយពាក់ព័ន្ធរឿង«”ខ្មែរ”និង”ខម”» ក្នុងបរិបទប្រវត្តិសាស្រ្ត ដែលនឹងបង្ហាញដោយលោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា ចាប់ពីម៉ោង៨:៣០នាទីរហូតដល់ម៉ោង ១១:០០នាទីព្រឹក។

ដូច្នេះ ដើម្បីស្វែងយល់ពីអត្ថន័យនិងសារសំខាន់នៃប្រធានបទទាំង២ ឱ្យកាន់តែច្បាស់ សូមសាធារណជន មន្ត្រីរាជការ បុគ្គលិកគ្រប់ក្រសួង ស្ថាប័ន មគ្គុទ្ទេសក៍ទេសចរណ៍ សិស្ស និស្សិត និងអ្នកសិក្សាស្រាវជ្រាវគ្រប់មជ្ឈដ្ឋាន មេត្តាអញ្ជើញចូលរួមស្តាប់ដោយសេរី នៅសាលសនិ្នសីទអង្គរ នៃអាជ្ញាធរជាតិអប្សរា ដែលមានអាសយដ្ឋាន៖ ភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ទូរស័ព្ទទំនាក់ទំនងលេខ ០១២ ៧៣៤ ៥២០

Leave a Reply

Your email address will not be published. Required fields are marked *