Warning: Constant WP_CACHE_TEMP already defined in /home/srtdtrab/public_html/wp-config.php on line 4

Warning: Constant WP_CACHE_TEMP already defined in /home/srtdtrab/public_html/wp-config.php on line 6

Warning: Cannot modify header information - headers already sent by (output started at /home/srtdtrab/public_html/wp-config.php:4) in /home/srtdtrab/public_html/wp-content/plugins/wp-cron/wp-cron.php on line 496

Warning: Cannot modify header information - headers already sent by (output started at /home/srtdtrab/public_html/wp-config.php:4) in /home/srtdtrab/public_html/wp-content/plugins/wp-cron/wp-cron.php on line 497

Warning: Cannot modify header information - headers already sent by (output started at /home/srtdtrab/public_html/wp-config.php:4) in /home/srtdtrab/public_html/wp-content/plugins/wp-cron/wp-cron.php on line 498

Warning: Cannot modify header information - headers already sent by (output started at /home/srtdtrab/public_html/wp-config.php:4) in /home/srtdtrab/public_html/wp-content/plugins/wp-cron/wp-cron.php on line 499

Warning: Cannot modify header information - headers already sent by (output started at /home/srtdtrab/public_html/wp-config.php:4) in /home/srtdtrab/public_html/wp-content/plugins/wp-cron/wp-cron.php on line 500
សួនរុក្ខជាតិអង្គរ!នឹងរៀបចំតាំងពិពរណ៍រូបភាពសត្វព្រៃ​ ពិភពសត្វល្អិត ស្វាគមន៍បុណ្យចូលឆ្នាំថ្មី – សៀមរាបធូដេ

សួនរុក្ខជាតិអង្គរ!នឹងរៀបចំតាំងពិពរណ៍រូបភាពសត្វព្រៃ​ ពិភពសត្វល្អិត ស្វាគមន៍បុណ្យចូលឆ្នាំថ្មី

ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ខាងមុខនេះ អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការគាំពារសត្វព្រៃកម្ពុជា (CWC) បានរៀបចំពិព័រណ៍រូបភាពដ៏ពិសេសមួយ ដែលបង្ហាញពីជីវិតសត្វព្រៃ និងសត្វល្អិតកម្រៗ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។

តើមានអ្វីដែលពិសេសក្នុងការតាំងបង្ហាញនេះ?
ចាប់ពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ តទៅ នៅឯសួនរុក្ខជាតិអង្គរ (ក្បែរផ្លូវចូលទៅកាន់ប្រាសាទអង្គរវត្ត) បងប្អូនភ្ញៀវទេសចរអាចចូលមកកម្សាន្ត និងស្វែងយល់ពី៖ វត្តមានសត្វព្រៃដែលកំពុងរស់នៅដូចក្នុងព្រៃធម្មជាតិ។ សត្វសំខាន់រួមមាន៖ សត្វទោចមង្កុដ ភេខ្លួនរលោង ឈ្លូស ស្វា ឆ្មារដាវ សំពោចក្រអូប និងសត្វស្លាបស្អាតៗដូចជា ក្ងោក កេងកងតូច កេងកងធំ និងសត្វភូវាំង និងសត្វល្អិតតូចៗ។
លើសពីនេះ លោកអ្នកនឹងបានឃើញអាថ៌កំបាំងនៃពិភពសត្វល្អិត ដែលមាន រូបភាពប្លែកៗនៃស្រមោច កណ្ដៀរ ចង្រិត កណ្ដូប មេអំបៅ និងពីងពាង ដែលជាអ្នកថែរក្សាតុល្យភាពបរិស្ថាននៅក្នុងតំបន់អង្គរ។
រមណីយដ្ឋានអង្គរ មិនមែនមានតែប្រាសាទទេ តែមានទាំងធម្មជាតិ និងជីវិតសត្វព្រៃ។

លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានបញ្ជាក់ថា ការតាំងបង្ហាញនេះចង់បង្ហាញពិភពលោកថា អង្គរបច្ចុប្បន្នជាទីកន្លែងដែល “វប្បធម៌ និងធម្មជាតិ រស់នៅជាមួយគ្នា”។ ក្រៅពីប្រាសាទបុរាណ ភ្ញៀវទេសចរនឹងបានឃើញព្រៃឈើខៀវស្រងាត់ និងសត្វព្រៃដែលកំពុងវិលត្រឡប់មកផ្ទះចាស់របស់ពួកគេវិញ។

ជោគជ័យដ៏ធំធេងមួយដែលត្រូវបានលើកឡើងដោយ លោក Nick Marx ទីប្រឹក្សាផ្នែកជីវចម្រុះ គឺចាប់តាំងពីឆ្នាំ២០១៣ មក សត្វព្រៃដែលបានព្រលែងបានកកើតយ៉ាងខ្លាំង ជាពិសេសសត្វទោចម្កុដ ដែលបង្កើតកូនបានរហូតដល់ ១១ក្បាល ក្នុងព្រៃអង្គរ។ លោកបានសង្កត់ធ្ងន់ថា៖ “ព្រៃអង្គរគឺជាកន្លែងលេខមួយ! ការការពារសត្វព្រៃ និងព្រៃឈើ ក៏សំខាន់មិនចាញ់ការថែរក្សាប្រាសាទបុរាណឡើយ។”

ចំពោះសារៈសំខាន់នៃ “សត្វល្អិតតូចៗ” ចំពោះពិភពលោក លោក Stephane De Greef អ្នកជំនាញខាងសត្វល្អិតតូចៗ បានរំលឹកថា បើគ្មានសត្វល្អិត ជីវិតនៅលើលោកក៏មិនអាចបន្តបានដែរ។ សត្វល្អិតជាអ្នកជួយលម្អងផ្កា និងជាចំណីអាហារក្នុងខ្សែចង្វាក់អាហារធម្មជាតិ។ លោកលើកទឹកចិត្តឱ្យយើងគ្រប់គ្នាឈប់ភ័យខ្លាច ឬសម្លាប់សត្វល្អិត តែត្រូវរៀនរស់នៅជាមួយពួកវា និងការពារពួកវាដើម្បីភាពគង់វង្សនៃធម្មជាតិ។
សូមអញ្ជើញមកកម្សាន្តក្នុងឱកាសសង្ក្រាន្តឆ្នាំថ្មី និងរួមគ្នាថែរក្សាបេតិកភណ្ឌខ្មែរទាំងវប្បធម៌ និងធម្មជាតិឱ្យបានគង់វង្ស!៕

Leave a Reply

Your email address will not be published. Required fields are marked *