នៅក្នុងខែមករា សកម្មភាពក្រុមការងារភ្នាក់ងារទេសចរណ៍ ប្រគល់សម្ភារដល់ភ្ញៀវទេសចរ ចំនួន៤០ករណី

នៅក្នុងខែមករា ឆ្នាំ២០២៦ ក្រុមការងារភ្នាក់ងារទេសចរណ៍របស់អាជ្ញាធរជាតិអប្សរា ដែលប្រចាំការនៅតាមគោលដៅនីមួយៗនៅក្នុងរមណីយដ្ឋានអង្គរ បានសហការជាមួយនគរបាលការពារបេតិកភណ្ឌ នគរបាលទេសចរណ៍ រួមទាំងភ្នាក់ងារសណ្តាប់ធ្នាប់ ក្នុងការស្វែងរកម្ចាស់សម្ភារ និងប្រគល់ជូនទៅម្ចាស់ដើមវិញ ដែលបានភ្លេច ឬជ្រុះកំលុងពេលទស្សនាតាមប្រាសាទនានា មានចំនួន៤០ករណី។

សម្ភារទាំងនោះរួមមាន កាបូប ទូរសព្ទ ម៉ាស៊ីនថត កាត បន្តោងខ្សែក សៀវភៅ សំបុត្រចូលទស្សនាប្រាសាទ ឧបករណ៍ NEE WER ជាដើម។ល។

សកម្មភាពទាំងអស់នេះ ទទួលបាននូវការថ្លែងអំណរគុណ និងការកោតសរសើរពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងបានបង្ហាញនូវក្តីស្រឡាញ់ និងទំនុកចិត្តខ្ពស់មកលើភ្នាក់ងារទេសចរណ៍របស់អាជ្ញាធរជាតិអប្សរា ដែលបានរួមចំណែកផ្តល់ស្នាមញញឹមដល់ទេសចរគ្រប់ៗរូប៕

Leave a Reply

Your email address will not be published. Required fields are marked *