វត្តព្រៃធុតង្គព្រះនិពាន្វ ចាប់ផ្តើមធ្វើធុតង្គវគ្គខ្លីក្រោមការចូលរួមពីព្រះសង្ឃ.យាយជី.តាជី៥០អង្គនាក់

.នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ​ វត្តព្រៃធុតង្គព្រះនិពាន្វ បានចាប់ផ្តើមធ្វើធុតង្គវគ្គខ្លីក្រោមការចូលរួមពីព្រះសង្ឃ.យាយជី.តាជី.និងពុទ្ធបរិសទ័ប្រមាណ ជាង​៥០អង្គនាក់។

   ការធ្វើធុតង្គនេះដឹកនាំដោយ ព្រះសុមនបិយរង្សី ស៊ិន សេត ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះគ្រូចៅអធិការ វត្តព្រៃធុតង្គព្រះនិព្វាន​ និងក៍មានធម្មាចារ្យជំនួយក្នុងការបង្ហាត់បង្រៀនផងដែរ។

ព្រះអង្គបានមានសង្ឃដីការថា ពាក្យថាធុតង្គគឺសំដៅទៅយកការបដិបត្តិនៃកម្មដ្ឋាន ដើម្បីដុសខាត់ចិត្ត ដុតកំឡោចគិលេសតណ្ហា អោយសម្រេចនៅគុណធម៍តាមលំដាប់ថ្នាក់។ ព្រះអង្គបន្ថែមថា ការធ្វើធុតង្គក៍ជាស្ពាន ជាសំពៅសំប៉ាន ជាកំណប់ទ្រព្យសម្រាប់ចម្លងទៅជាតិមុខនិងដល់ដ្ឋានបរមសុខគឺព្រះនិព្វាន។

ព្រះគ្រូចៅអធិការវត្តព្រៃធុតង្គព្រះនិពាន្វបញ្ជាក់ថា ការ​ធ្វើធុតង្គវគ្គខ្លីនេះ​ នឹងមានយាយជី តាជី​ ព្រមទាំងពុទ្ធបរិស័តជិតឆ្ងាយ​ ក្នុងនិងក្រៅប្រទេសជាច្រើនបានមកចូលរួមជាបន្តបន្ទាប់ដែលធ្វើអោយមានការកើន​ឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ហេតុដូច្នេះប្រសិនបើ សម្តេច​ ទ្រង់​ ឯកឧត្តម​ លោកឧកញ៉ា លោកជំទាវ​ លោក​ លោកស្រីយាយជី តាជី​ ពុទ្ធបរិស័ត និងក្មួយៗទាំងជិតទាំងឆ្ងាយ មានបំណងចង់ធ្វើធុតង្គ សូមរូសរាន់មកកាន់វត្តព្រៃធុតង្គព្រះនិពាន្វ ឬទាក់ទងតាមរយ:លេខទូរសព្ទ័088 36 9999 2, 092 56 87 33, 097 49 73 880


  វត្តព្រៃធុតង្គព្រះនិពាន្វស្ថិតក្នុងភូមិត្រពាំងត្រុំ ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប​ វត្តមួយនេះហ៊ុំពទ្ធ័ដោយព្រៃឈឺខ្ពស់ៗម្លប់ត្រឈឹង​ត្រឈៃនិងស្ងប់ស្តាត់ស័ក្តិសមជាកន្លែងតាំងសមាធិ និងធ្វើធុតង្គយ៉ាងពិតប្រាកដ។


ជាមួយគ្នា​នេះ​ ក៍មានការរាប់បាត្រ អង្គធុតង្គដែលធ្វើ​ឡើងនៅវេលាម៉ោង ១០:៣០ នាទីព្រឹក អាស្រ័យហេតុនេះ សូមពុទ្ធបរិស័ទជិតឆ្ងាយមករាប់បាត្រ អោយបានគ្រប់ៗគ្នា ដើម្បីជាកុសលផលបុណ្យ។
  សូម​បញ្ជាក់ថា​ ការធ្វើធុតង្គនឹងប្រារព្ធធ្វើឡើងជារៀង រាល់ឆ្នាំ​ នៅក្នុងបរិវេណវត្តព្រៃធុតង្គព្រះនិពាន្វ ដោយកំណត់យកខែផល្គុនជាគោល៕


Leave a Reply

Your email address will not be published. Required fields are marked *