Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / មន្ត្រីជំនាញគម្រាមបិទអាជីវកម្មដីពុះឡូត៍លក់ ដែលកំពុងល្បីថា គ្មានច្បាប់អនុញាតិ

មន្ត្រីជំនាញគម្រាមបិទអាជីវកម្មដីពុះឡូត៍លក់ ដែលកំពុងល្បីថា គ្មានច្បាប់អនុញាតិ

សៀមរាប៖ មន្ត្រីជំនាញខេត្តសៀមរាប បានគម្រាមថានឹងបិទអាជីវកម្មដីដែលកំពុងពុះឡូត៍លក់មួយកន្លែងក្រោយធ្លាយព័ត៌មានថា គ្មានច្បាប់អនុញាតិ។


   ការគម្រាមបិទអាជីវកម្ម របស់មន្ត្រីជំនាញនេះ គឺបន្ទាប់ពី ពលរដ្ឋដែលកំពុងរកទិញដីឡូតិ៍ស្របច្បាប់ដើម្បីសង់ផ្ទះ ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត ជួយពិនិត្យទីតាំងដីឡូតិ៍១កន្លែង ក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ដែលកំពុងប្រកាស់លក់ ហើយល្បីថា ជាប់តំបន់បឹងទន្លេសាប និងតំបន់បុរាណដ្ឋាន(មិនស្របច្បាប់)។

  ស្ត្រីអាជីវករ លក់ដូរនៅផ្សារលើធំថ្មីម្នាក់ បានឲ្យដឹងថា រាល់ថ្ងៃគ្រួសារគាត់ជួលផ្ទះគេរស់នៅ។ តែដោយឃើញគេផ្សាយថា មានដីឡូតិ៍លក់ធូរថ្លៃ គាត់ក៏ចង់ទៅទិញ។ប៉ុន្តែក៏មានគេប្រាប់គាត់ថា ប្រយ័ត្នចាញ់បោកគេ ព្រោះដីនៅទីនោះអាចជាប់តំបន់បឹងទន្លេសាប និងតំបន់បុរាណដ្ឋាន។

   ចំណែកបុរសអ្នករត់ម៉ូតូកង់បី នៅម្តុំផ្សារាត្រីម្នាក់ ទៀតគឺ លោកហេង សុភា ក៏បានលើកឡើងថា គាត់សព្វថ្ងៃជួលផ្ទះគេនៅ ហើយចង់ស្វែងរកទិញដីបង់រំលោះធូរថ្លៃដើម្បីបានរស់នៅស្រួលដូចគេឯង។ ថ្មីៗនេះឃើញថៅកែដីឡូតិ៍ ជាអាជ្ញាធរគឺលោកហាង ហាច ជាអនុភូមិតាចេក នៃសង្កាត់ជ្រាវ បានសហការគ្នាជា មួយគ្រូគង្វាលឈ្មោះច័ន្ទ ឆ្វៀវយូសែប និងគ្រូ គង្វាលម្នាក់ទៀតឈ្មោះលី សុភ័ក្រ្ត បាននាំគ្នាពុះដីឡូតិ៍លក់។ជាមួយគ្នានោះ ក៍មានពលរដ្ឋមួយចំនួនបានទិញជាហូហែរ ខ្លះបង់លុយគ្រប់ ឯខ្លះទៀតក៍បានកក់មុនខ្លះ។


    ប៉ុន្តែពេលថ្មីៗនេះ ក៍ធ្លាយព័ត៌មានមកថា ដីពុះឡូត៍ខាងលើ គ្មានច្បាប់បំបែកក្បាលដី គ្មានប្លង់រឹង និងជាដីកំពុងគ្រប់គ្រងដោយអាជ្ញាធរបឹងទន្លេសាប រួមទាំងប៉ះ ពាល់ដល់បុរាណដ្ឋានទៀតផង។

    ក្នុងហេតុផលនេះ អាជីវករទាំងពីរខាងលើបានស្នើទៅអាជ្ញាធរគ្រប់ថ្នាក់ ក៍ដូចជាមន្ត្រីជំនាញ មេត្តាចុះពិនិត្យនិងបង្ហាញឯកសារច្បាស់លាស់ ដើម្បីកុំអោយពលរដ្ខស្លូតត្រង់ ប្រមូលគ្នាទៅចាញ់បោកក្រុមឈ្មួញ ត្បិតកន្លងទៅ ឈ្មួញដីឡូត៍ក្នុងខេត្តសៀមរាប ធ្វើព្យុះ ភ្លៀងអោយពលរដ្ឋរងគ្រោះច្រើនណាស់។

   ក្នុងករណីនេះ មន្ត្រីជំនាញដីធ្លីបានបញ្ជាក់ថា ដើម្បីអាចពុះឡូតិ៍លក់បានថៅកែដីឡូតិ៍គួរត្រូវមាន៖ ទី១ត្រូវមានប៉ាតង់ , ទី២ត្រូវមាន ច្បាប់អភិវឌ្ឈន្ដិ៍ដី, ទី៣ត្រូវមានច្បាប់ បំបែកក្បាលដី, ទី៤ត្រូវបង់ពន្ធប្រថាប់ត្រាដល់ខេត្ត។ ចំពោះដីប្លង់ភូមិឃុំចេញជូនអតិថិជនគឺពុំស្រប់ច្បាប់ឡើយ លើកលេងតែ ការលក់ទិញ នោះស្ថិតនៅក្នុងឆ្នាំ២០១៦ចុះក្រោម។

   មន្ត្រីបញ្ជាក់ទៀតថា ប្រសិនបើរកឃើញថា ដីកំពុងពុះឡូត៍លក់ខាងលើនេះ មិនមានលក្ខណ:ច្បាប់ត្រឹម ត្រូវ ខាងជំនាញនឹងចុះទៅបិទអាជីវកម្មតែម្តង.។
    សូមជំរាបជូនថា កន្លងទៅថ្មីៗនេះ អភិបាលក្រុងសៀមរាប លោកនួន ពុទ្ធារ៉ា ធ្លាប់បានលើកឡើងថា ម្ចាស់អាជីវកម្មដីឡូត៍ទាំងអស់ ត្រូវធ្វើតាមលក្ខ័ណរបស់អាជ្ញាធរ រាប់តាំងពីទំហ៊ំក្បាលដីចាប់ពី៨ម៉ែត្រឡើងទៅ ទំហ៊ំផ្លូវ ប្រពន្ធ័រំដោះទឹកកខ្វក់ចេញពីតំបន់នោះ ដីមានប្លង់រឹងត្រឹមត្រូវ។ល។ បើមិនដូច្នោះទេ គឺមិនផ្តល់ច្បាប់អោយពុះដីឡូត៍នោះឡើយ។

   ជាមួយនឹងការបញ្ជាក់៍បស់លោកអភិបាលក្រុង គេរំពឹងថា មន្ត្រីជំនាញនឹងចុះទៅពិនិត្យអោយបានជាក់ លាក់ ហើយករណីមិនស្របតាមលក្ខណ័ នឹងបិទអាជីវកម្ម ជៀសវាងពលរដ្ឋប្រមូលគ្នាទៅចាញ់បោកក្រុមឈ្មួញ។
  អង្គភាពសារព័ត៌មាន សៀមរាបធូដេ រងចាំឆ្លើយតបរាល់ម៉ោងធ្វើការ ចំពោះការប្រតិកម្មពីបណ្តាភាគី៕

About siemreaptoday

Check Also

ក្នុងសប្ដាហ៍ទី៣ នៃខែមេសានេះ អាជ្ញាធរជាតិអប្សរា សម្រេចអោយពលរដ្ឋអ្នកស្រុកអង្គរជួស​ជុល សាង​សង់តូចតាច សរុបចំនួន១៤ករណី

សប្ដាហ៍ទី៣ នៃខែមេសា ឆ្នាំ២០២៤នេះ ក្រុមការងារបច្ចេកទេស នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យទីតាំងស្នើសុំសាងសង់លំនៅដ្ឋានប្រជាពលរដ្ឋ  និងសំណង់សាធារណៈផ្សេងៗ និងអនុញ្ញាតជូនដល់ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ចំនួន១៤ករណី។ ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ ទទួលបានការអនុញ្ញាតរួមមាន៖ – ស្រុកពួកអនុញ្ញាតបាន …

Leave a Reply

Your email address will not be published. Required fields are marked *

Categories