លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ចូលរួមក្នុងពិធី បើកព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា លើកទី២
នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤នេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាអធិបតីភាព ក្នុងពិធីបើកព្រឹត្តិការណ៍ស្នាមញញឹម នៃកម្ពុជា លើកទី២ ដែលប្រព្រឹត្តិទៅនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត។ កម្មវិធីនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំខេត្ត អាជ្ញាធរជាតិអប្សរា…