ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍​​តំបន់រម​ណី​យដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ចុះពិនិត្យតាមដានវឌ្ឍនភាពការងារអភិរក្ស និងអភិវឌ្ឍន៍ នៅរមណីយដ្ឋានអង្គរ

ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រុមអ្នកជំនាញការអាដហុក បានអញ្ជើញចុះពិនិត្យតាមដានវឌ្ឍនភាពការងារអភិរក្ស និងកិច្ចការអភិវឌ្ឍន៍នៅរមណីយដ្ឋានអង្គរ អមដំណើរដោយ ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា និងមន្រ្តីជំនាញខ្មែរ។

ការចុះពិនិត្យនេះ ធ្វើឡើងដើម្បីពិភាក្សាស្វែងយល់អំពីដំណើរការជួសជុលបន្ទាន់ដល់រចនាសម្ពន្ធដែលកំពុងប្រឈមនឹងគ្រោះថ្នាក់។ ទន្ទឹមនឹងនេះដែរ ក្រុមអ្នកជំនាញការអាដហុក ក៏​បានផ្តល់អនុសាសន៍ដល់ក្រុមការងារ​ជំនាញខ្មែរអំពី​កិច្ច​ការ​ផ្សេងៗដែល​កំពុង​ធ្វើ នឹងត្រៀម​ធ្វើ​នៅ​ពេលអនាគត៕

Leave a Reply

Your email address will not be published. Required fields are marked *