អគ្គនាយកអាជ្ញាធរជាតិអប្សរាទទួលជួបតំណាងទីភ្នាក់ងារ KOICA ប្រចាំកម្ពុជា

នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី បានទទួលជួបសម្តែងការគួរសមជាមួយក្រុមការងារនៃទីភ្នាក់ងារ KOICA ប្រចាំកម្ពុជា ដែលដឹកនាំដោយលោកស្រី Park Jisu។

តំណាងទីភ្នាក់ងារ KOICA បានចុះមកសម្តែងការ​គួរសម ក៏ដូចជាស្វែងយល់អំពីមតិវាយតម្លៃនានា ដែលស្ថាប័នកូរ៉េ កំពុងចូលរួមក្នុងគម្រោងកិច្ចសហប្រ​តិបត្តិការជាមួយអាជ្ញាធរជាតិអប្សរាក្នុងតំបន់រមណីយដ្ឋានអង្គរ៕

Leave a Reply

Your email address will not be published. Required fields are marked *