Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / ក្រុមការងារសម្អាតរុក្ខជាតិលើប្រាសាទកំពុងកាត់ដករុក្ខជាតិនៅប្រាសាទបាលិលេយ្យ

ក្រុមការងារសម្អាតរុក្ខជាតិលើប្រាសាទកំពុងកាត់ដករុក្ខជាតិនៅប្រាសាទបាលិលេយ្យ

សៀមរាប៖ ក្រុមការងារសម្អាតរុក្ខជាតិលើប្រាសាទ នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានចុះសម្អាតរុក្ខជាតិនៅប្រាសាទបាលិលេយ្យ នៅក្នុងអតីតរាជធានីក្រុងអង្គរធំ។

លោក ងិន ធី ប្រធានក្រុមការងារសម្អាតបានអោយដឹងថា រុក្ខជាតិដែលសម្បូរនារដូវវស្សានេះមានប្រភេទ រុក្ខជាតិស្មៅ និងរុក្ខជាតិធំៗ។ លោកបន្តថា ប្រភេទស្មៅឬរុក្ខជាតិតូចៗមិនប៉ះពាល់ដល់ថ្មប្រាសាទទេ តែប្រសិនទុកវាអោយដុះរៀងស្ដុកនោះវានឹងធ្វើអោយបាត់បង់សោភ័ណភាពប្រាសាទបាន។

នៅក្នុងខែវស្សានេះទាំងរុក្ខជាតិស្មៅ និងរុក្ខជាតិដើមឈើធំៗវាដុះលឿនខុសពីធម្មតា។ លោក ងិន ធី បញ្ជាក់ថា ប្រសិនបើយើងសម្អាតវាបានស្អាត វាក្រដុះវិញដែរ។ ដោយឡែកទាក់ទងនឹងផែនការសម្អាតវិញ ខែវស្សានេះមានភាពមមាញឹកជាងខែប្រាំង។ លោកបញ្ជាក់ថា ខែវស្សាគឺប្រាសាទមួយវិលជុំក្នុង ពេលមួយខែ តែសម្រាប់ខែប្រាំងអាចមួយខែកន្លះឯណោះទើបចូលសម្អាតម្ដងទៀត៕


										
									

About siemreaptoday

Check Also

អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្តុះបណ្តាលស្តីពី៖ ការផ្ទេរចំណេះដឹង និងជំនាញដល់អ្នកបន្តវេន ក្នុងការងារអភិរក្ស និងជួសជុលប្រាសាទ

នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ នានាយកដ្ឋានសណ្តាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា មានបើកវគ្គបណ្តុះបណ្តាលស្តីពី៖ ការផ្ទេរចំណេះដឹង និងជំនាញដល់អ្នកបន្តវេន ក្នុងការងារអភិរក្ស និងជួសជុល ប្រាសាទ។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឡុង …

Leave a Reply

Your email address will not be published. Required fields are marked *

Categories