អាជ្ញាធរជាតិអប្សរា សម្អាតបរិវេណប្រាសាទក្ងោកគ្រៀវ

ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បានចុះត្រួសសម្អាតព្រៃ និងបរិស្ថានជុំវិញបរិវេណប្រាសាទក្ងោកគ្រៀវ ដែលមានទីតាំងស្ថិតនៅភូមិអូររូង ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។ ការងារនេះត្រូវបានធ្វើឡើងជាប្រចាំ ដើម្បីលើកតម្លៃ និងថែរក្សាប្រាសាទបុរាណនានា ចៀសផុតពីហានិភ័យផ្សេងៗ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០២៤ កន្លងទៅ អាជ្ញាធរជាតិអប្សរា បានចុះបោះបង្គោលកំណត់ព្រំនៃទីតាំងបុរាណដ្ឋាន និងដាក់ស្លាកសញ្ញាផង។

ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា សូមអំពាវនាវដល់ប្រជាជនរស់នៅតំបន់ជុំវិញ មេត្តាចូលរួមថែរក្សាប្រាសាទបុរាណរបស់ដូនតាខ្មែរ ក្នុងស្មារតីគោរពស្រលាញ់ទាំងអស់គ្នា៕


Leave a Reply

Your email address will not be published. Required fields are marked *