ក្រុមយុវជនស្មគ្រ័ចិត្ត ត្រៀមល្បែងប្រជាប្រិយខ្មែរជាង២០មុខសម្រាប់សម្តែងក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត២០២៥

សៀមរាប÷  ក្រុមយុវជនស្មគ្រ័ចិត្ត កាលពីថ្ងៃអាទិត្យទី៣០ខែមីនាម្សិលមិញនេះ បានជួបជុំសំណេះ​ សំ​ណាលគ្នា​ ត្រៀមល្បែងប្រជាប្រិយខ្មែរជាង២០មុខសម្រាប់សម្តែងក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត២០២៥

ល្បែងប្រជាប្រិយខ្មែរដែលនឹងលើកយកមកសម្ដែងបង្ហាញក្នុងព្រឹត្តិការណ៍នាពេលខាងមុខរួមមាន ៖ ល្បែងចោលឈូង, ល្បែងស៊ីខួង, ល្បែងលាក់កន្សែង, ល្បែងចង់ជើងរួមមិត្ត, ល្បែងទាញព្រ័ត្រ, ល្បែងចាប់កូនខ្លែង, ល្បែងវាយក្អម, ល្បែងស្វាដណ្ដើមទី, ល្បែងលោតបាវ, ល្បែងខ្លាស៊ីគោ, ល្បែងដណ្ដើមស្លឹកឈើ, ល្បែងពង្រាត់កូនក្រមុំ, ល្បែងលោតអន្ទាក់, ល្បែងស្ដេចចង់, ល្បែងរាវបង្កង, ល្បែងលាក់កូនមាន់, ល្បែងបោះអង្គញ់, ល្បែងប្រណាំងកង់យឺត, ល្បែងឡើងសសរខ្លាញ់ និង ល្បែងរុញអង្រែ។

   ជាមួយគ្នា​នេះ​ កាលពីថ្ងៃអាទិត្យ ទី៣០ ខែមីនា ឆ្នាំ​២០២៥​ ក្រុមការងារកម្មវិធីល្បែងប្រជាប្រិយបានជួប​ជុំគ្នាជាលើកដំបូង ដើម្បីជួបសំណេះសំណាលជាមួយយុវជនស្ម័គ្រចិត្តល្បែងប្រជាប្រិយ ព្រមទាំងបានហាត់សមនូវល្បែងប្រជាប្រិយខ្មែរជាច្រើន ដើម្បីត្រៀម​លក្ខណៈក្នុងការចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ នាពេលដ៌ខ្លីខាងមុខ៕


Leave a Reply

Your email address will not be published. Required fields are marked *