សៀមរាប÷ខ្លោងទ្វារវត្តចែត្រចន្ទ័ (ហៅវត្តក្រៀល)ដែលកំពុងកសាងក្នុងពេលបច្ចុប្បន្ន ហើយគ្រោងបញ្ចប់រួចរាល់ជាស្ថាពរ នៅពាក់កណ្តាលឆ្នាំ២០២៥ ដែលនឹងត្រូវចំណាយថវិការអស់ប្រមាណ៦ម៉ឺនដុល្លារ ។
វត្តខាងលើនេះស្ថិតនៅក្នុងភូមិត្រពាំងត្រុំ ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប ខណ:នេះកំពុងខ្វះខាតបច្ច័យសម្រាប់កសាងខ្លោងទ្វារជាបន្ត។
ព្រះគ្រូចៅអធិការវត្តក្រៀល ព្រះនាមសីលសារោ ហួ សៀងហៃ បានមានសង្ឃដីការថា ខ្លោងទ្វារវត្តបានចាប់ផ្តើមកសាងក្នុងឆ្នាំ២០២៤ ហើយគ្រោងបញ្ចប់រួចរាល់ជាស្ថាពរនៅពាក់កណ្តាលឆ្នាំ២០២៥នេះ។ តែដោយសារត្រូវចំណាយថវិការរហូតជាង៦ម៉ឺនដុល្លារហើយវត្តកំពុងខ្វ:ខាតបច្ច័ុយ ព្រះអង្គក៍បានអំពាវនាវ
បិណ្ឌបាតតាមរយ:អង្គភាពព័ត៌មាន នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ដោយសុំឲ្យសប្បុរសជននានា ដែលមានសទ្ធាជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនា សូមចូលរួមជួយជាបច្ច័យទោះតិចក្តីច្រើនក្តី ដើម្បីកសាងសមិទ្ធផលនៅក្នុងវត្តដែលកំពុងខ្វះខាត។

ព្រះចៅអធិការវត្តមានសង្ឃដីការថា អាត្មាភាពសូមនិមន្តបិណ្ឌបាតបច្ច័យ ចំពោះសម្តេចទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី នឹងពុទ្ធបរិស័ទ្ធញាតិញោម បងប្អូន នៅក្នុងនិង ក្រៅប្រទេសសូមចូលរួមតាមកម្លាំសទ្ធាជ្រះថ្លារៀងៗខ្លួន ដើម្បីជាកំណព្វទ្រព្យក្នុងម្លប់ព្រះពុទ្ធសាសនានៅអនាគតជាតិ។

ព្រះអង្គមានសង្ឃដីការទៀតថា ក្រៅពីខ្លោងទ្វារក៍នៅមានសមិទ្ធផលនានានៅក្នុងវត្តច្រើនទៀត ដូចជាការសាងសង់សាលាឆាន់ សាលាបាលី សម្រាប់ព្រះសង្ឃសិក្សារៀនសូត្រ និងកសាងកុដិសម្រាប់ព្រះសង្ឃ និមន្តមកសិក្សារៀនសូត្រស្នាក់អាស្រ័យ ព្រោះបច្ចុប្បន្នវត្តខាងលើមានព្រះសង្ឃ៣០អង្គហើយ។
បើញាតិញោមពុទ្ធបរិស័ទ្ធមានសទ្ធា ចង់ចូលរួមជាបច្ច័យដើម្បីកសាងវត្តឲ្យមានការរីកចម្រើនទៅមុខសូមទំនាក់ទំនង(0713268998)លេខទូរស័ព្ទព្រះចៅអធិការផ្ទាល់៕


