អគ្គនាយកអាជ្ញាធរជាតិអប្សរា ចូលរួមពិធីប្រុងពលីបើកការដ្ឋានព្រឹត្តិការណ៍អង្គរសង្ក្រាន្ត

នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥នេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានរៀបចំពីធីប្រុងពលីបួងសួងសុំសេចក្តីសុខ ដើម្បីបើកការដ្ឋានព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» នៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត។

ពិធីប្រុងពលីនេះ អញ្ចើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្ដម អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលស.ស.យ.ក ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា តំណាងក្រុមការងាររៀបចំ សិស្សានុសិស្ស ជាច្រើននាក់ផង៕

Leave a Reply

Your email address will not be published. Required fields are marked *