រវល់តែរឿងអង្គរសង្ក្រាន្ត ឈ្មួញឈ្មោះសេង មង្គល​ បានដៃ​ សម្រុកឈូសឆាយព្រៃលិចទឹក​ជីកយកអាចម៍​ដីលក់ ក្នុងមួយថ្ងៃៗរាប់ពាន់ឡាន

សៀមរាប÷ក្នុងខណ:ដែលរដូវបុណ្យចូលឆ្នាំបានជិតចូលមកដល់ ទាំងមន្ត្រីរាជការ ទាំងប្រជាពលរដ្ឋជាប់មមាញឹកផ្តោតតែរឿងរៀបចំអង្គរសង្ក្រាន្ត ឈ្មួញឈ្មោះសេង មង្គល​ បានទៅសម្រុកឈូសឆាយព្រៃ​លិចទឹក​នៅក្នុងសង្កាត់ស្រង៉ែ ជីកយកអាចម៍ដីលក់  ក្នុង​មួយថ្ងៃរាប់ពាន់ឡាន​ ក្រោមលេសស្តារអាងទឹក។

.ទីតាំងព្រៃលិចទឹកដែលរងការឈូសឆាយបំផ្លាញពី​សំណាក់ឈ្មួញឈ្មោះសេង មង្គល​ ស្ថិតក្នុងភូមិស្រង៉ែ សង្កាត់ស្រង៉ែ ក្រុង.ខេត្ត​សៀមរាប​ ត្រង់ចំណុចខាង​លើទំនប់៧៨។
. តាមការបញ្ជាក់របស់ក្រុុមពលរដ្ខ​ ដែលធ្វើស្រែជាប្រ ចាំនៅតំបន់នោះ បានអោយដឹងថា ដីដែលឈ្មោះសេងមង្គល កំពុងឈូសឆាយព្រៃ​ គឺជាឃ្លាំងស្តុកទឹកសម្រាប់ស្រោចស្រព្វស្រែប្រាំង។ ឃ្លាំងទឹកនេះបានបង្កើតឡើងតាំងពីឆ្នាំ១៩៧៨មកម្លេះ ហើយក៍មិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាម្នាក់នោះដែរ។ ក្រៅពីផ្តល់ទឹកសម្រាប់ស្រោចស្រព្វដំណាំស្រូវ ឃ្លាំងទឹកទំនប់​៧៨នេះ​ ក៍ជាជម្រកត្រីពងនិងកូន ត្បិតទីនេះហ៊ុំពទ្ធ័ដោយដើមឈើប្រភេទព្រៃលិចទឹក ដែលការពារដោយមន្ទីរជំនាញ​ និងពលរដ្ខក្នុងតំបន់នេះ។


.ប្រភពបន្តថា ក្នុងរយ:ពេលនេះ ក៍ស្រាប់តែឃើញគ្រឿងចក្រជាច្រើនរបស់ឈ្មោះសេង​ មង្គល​ បានចូលមកជីកកាយហ៊ុំពទ្ធ័ធ្វើជាក្រវ៉ាត់ ហើយឈូសឆាយព្រៃ ជីកយកដីដឹកចេញយ៉ាងគគ្រឹកគគ្រេង តែមិនឃើញមានខាងណាមកហាម​ឃាត់ឡើយ។ មិនដឹងច្បាស់ថាគេជីកធ្វើស្រះទុកចិញ្ចឹមត្រីរបស់ក្រុមហ៊ុនឬយ៉ាងណាទេ តែឮតៗគ្នាថា គេស្តារអាងទឹក។


.ក្រុមពលរដ្ខខាងលើបន្ថែមថា មិនខ្វល់ថាគេធ្វើអ្វីនោះទេ សម្រាប់ពួកគាត់ចង់អោយថ្នាក់ខេត្ត​ និងមន្ទីរជំ​នាញរក្សាទីនេះអោយនៅភាពដដែល ដើម្បីជាប្រយោជរួម​ ពីព្រោះថាកន្លងមកមានកន្លែងខ្លះ​ ក្រោយពេលគេជីកកើតជាស្រះហើយ គេហាមឃាត់មិនអោយពលរដ្ឋទៅក្បែរឡើយ​។ (នេះគឺជាចំណុចដែលពួកខ្ញុំពលរដ្ខបារម្មណ៍បំផុត)។ ហេតុដូច្នេះ សូមសំណូមពរដល់ថ្នាក់ដឹកនាំខេត្ត មន្ទីរពាក់ពន្ធ័​ មេត្តាបញ្ឈប់សកម្មភាពឈូសឆាយព្រៃ​ ជីកយកអាចម៍ដី ដោយរក្សាបំបន់នេះនៅដដែល។


    ជាមួយនឹងការដាក់គ្រឿងចក្រ​ ឈូសឆាយព្រៃ​លិច​ទឹកជីកយកអាចម៍ដី របស់​ឈ្មួញឈ្មោះសេង​ មង្គលដែលកំពុងបំផ្លាញធនធានធម្មជាតិយ៉ាងធ្ងម់ធ្ងរ​ និងកំពុងបង្កការភ័យខ្លាចដល់ពលរដ្ឋរាប់រយគ្រួសារនេះអភិបាលរងក្រុងសៀមរាប លោក​ ​ហាយ​ យង់​ បានថ្លែងតាមប្រព័ន្ធតេឡេក្រាមថា ការជីកស្តារនោះកន្លង​ទៅមានអាជ្ញាបណ្ណ័ តែមិនដឹងថាពេលនេះ ក្នុងអាជ្ញាបណ្ណ័នោះកាយបានកំរិតណា ឬក៍អស់ហើយនោះទេ។

  ដោយឡែកមន្ត្រីជំនាញរ៉ែ​ និងថាមពល នៃខេត្ត​សៀមរាប​ បានបង្ហើបថា ក្នុងអាជ្ញាបណ្ណ័មួយផ្តល់សិទ្ធិអោយធ្វើអាជីវកម្មតែ១​ហិកតា​ប៉ុណ្ណោះ។ អីចឹងទេសេង​ មង្គល​ ដែលកំពុងជីកកាយរាប់សិបហិកតានេះមិនដឹងថា គេបានបន្តអាជ្ញាបណ្ណ័ដែរឬយ៉ាងណា។


  ពាក់ពន្ធ័ការជីកកាយយកអាចម៍ដីលក់ពីក្នុងតំបន់ព្រៃលិចទឹក របស់ឈ្មួញឈ្មោះសេង មង្គល​ មន្ត្រីជលផលក៍ធ្លាប់បានលើកឡើងថា បើទោះបីច្បាប់អនុញ្ញាតអោយមានការជីកកាយ តែក៍មិនអនុញ្ញាតអោយឈូស​ឆាយឬជីករំលើងដើមឈើព្រៃលិចទឹកនោះដែរ។


  ជាមួយការបញ្ជាក់ពីមន្ត្រីជំនាញបែបនេះ ក្រុមអ្នកព័ត៌មានដែលបានចុះទៅផ្តិតយករូបភាពផ្ទាល់ មិនត្រូវបានផ្តល់ព័ត៌មានជាក់លាក់ និងអនុញ្ញាតអោយចូលដល់រណ្តៅដីនោះទេ ដោយ​មានការរារាំងពីក្រុមមនុស្សរបស់លោកសេង មង្គល​ ដែលនៅយាមទីនោះ។ អីចឹងទេយើងមិនអាចសន្និដ្ឋានបានថា ការជីកយកអាចម៍ដីនេះ មានច្បាប់ឬអត់.? ហើយប្រសិនបើមានក៍មិនដឹងថា​ ត្រឹមត្រូវដែរឬអត់?។ចំណែកព្រៃឈើលិចទឹកដែល​ រងការឈូសឆាយបំផ្លាញ ក៍មិនដឹងថា អស់ចំនួនប៉ុន្មាននោះដែរ? តែបើមើលពីចំងាយឃើញថា ព្រៃ​ឈើទាំងនោះក្លាយជាវាលរហោឋានទៅហើយ។

ទោះជាយ៉ាងណា ក្រុមពលរដ្ខក៍ដូចជាមហាជនក្នុងខេត្តសៀមរាប​ ទទូចសុំអោយមន្ទីរជំនាញនិងថ្នាក់លើពិចារណា​ រក្សាព្រៃលិចទឹកដែលនៅសេសសល់​ កុំអោយឈ្មួញសេង​ មង្គល​ ឈូសបំផ្លាញតទៅទៀត.៕

Leave a Reply

Your email address will not be published. Required fields are marked *