Samnang11/04/202511/04/2025 សេចក្ដីជូនដំណឹង ស្ដីពីការបើកឱ្យទស្សនាឡើងវិញក្ដារបែន និងហោត្រ័យ នៅរួតទីពីរ នៃប្រាសាទអង្គរវត្ត។
អាជ្ញាធរជាតិអប្សរារៀបចំវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលអប់រំបេតិកភណ្ឌ» នាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្តាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ បានរៀបចំបើកវគ្គបណ្ដុះបណ្ដាល គ្រូបង្គោលអប់រំបេតិកភណ្ឌ ដោយមានអ្នកចូលរួមសរុប ៣០នាក់។ វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងក្នុងបំណងបង្កើនចំណេះដឹងទូទៅអំពីបេតិកភណ្ឌ ប្រវត្តិសាស្រ្ត អារ្យធម៌អង្គរ ការងារអភិរក្ស និងគ្រប់គ្រងបេតិកភណ្ឌជូនគ្រូបង្រៀនសាលាបឋមសិក្សា ដូចជា សាលាបឋមសិក្សាក្របីរៀល វត្តលលៃ ភូមិភាគ៤…
អ្នកជំនាញការអាដហុកអាយស៊ីស៊ីអង្គរ/សំបូរព្រៃគុក បន្តចុះពិនិត្យការដ្ឋានជួសជុលនៅរាជវាំង នៃអតីតក្រុងអង្គរធំ អ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក រួមនិងអ្នកជំនាញខ្មែរ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យតាមការដ្ឋានជួសជុលមួយចំនួននៅខ្លោងទ្វារខាងត្បូង ខាងជើង និងការកំណាយស្រាវជ្រាវក្នុងគម្រោងជួសជុលរាជវាំង នៃអតីតរាជធានីក្រុងអង្គរធំ នាថ្ងៃទី០៣វិច្ឆិកា ឆ្នាំ២០២៥។ ការងារនេះ ធ្វើឡើងក្នុងបំណងសិក្សា និងពិនិត្យការងារ ដែលអនុលោមតាមអនុសាសន៍ដែលអ្នកជំនាញការបានផ្តល់អនុសាសន៍នាពេលកន្លងមក៕
សិស្សានុសិស្សសាលាបឋមសិក្សាវត្តលលៃធ្វើទស្សនកិច្ចនៅប្រាសាទអង្គរវត្ត នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ សិស្សានុសិស្សថ្នាក់ទី៥ និងទី៦ នៃសាលាបឋមសិក្សាវត្តលលៃ បានធ្វើទស្សនកិច្ចនៅប្រាសាទអង្គរវត្ត។ ដំណើរទស្សនកិច្ចសិក្សានេះ បន្ទាប់ពីបានសិក្សានៅក្នុងថ្នាក់រៀន អស់រយៈពេលជាច្រើនខែមក អំពីកម្មវិធីអប់រំអំពីបេតិកភណ្ឌ។ សិស្សានុសិស្សត្រូវអនុញ្ញាតឱ្យចុះសិក្សាផ្ទាល់នៅទីតាំងប្រវត្តិសាស្រ្ត ដើម្បីឱ្យកុមារសិក្សាពីប្រវត្តិសាស្រ្តតាមលក្ខណៈវិទ្យាសាស្ត្រ ដែលបានបង្ហាញនៅតាមប្រាង្គប្រាសាទជាក់ស្តែង និងឱ្យកុមារសិក្សាអំពីកិច្ចការថែរក្សា អភិរក្សវត្ថុសិល្បៈ ដែលបានមកពីកំណាយស្រាវជ្រាវនានា ដើម្បីឱ្យពួកគាត់ក្លាយទៅជាធនធានមនុស្ស ជាអ្នកបន្តវេន ថែរក្សា…