នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រុមអ្នកជំនាញការអាដហុក បានអញ្ជើញចុះពិនិត្យតាមដានវឌ្ឍនភាពការងារអភិរក្ស និងកិច្ចការអភិវឌ្ឍន៍នៅរមណីយដ្ឋានអង្គរ អមដំណើរដោយ ឯកឧត្តម បណ្ឌិតហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងមន្រ្តីជំនាញ បានបន្តចុះពិនិត្យការងារតាមការដ្ឋានមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរ មានដូចជា៖ ប្រាសាទព្រះគោ និងប្រាសាទប្រែរូប។
ការចុះពិនិត្យនេះ ធ្វើឡើងដើម្បីពិភាក្សាស្វែងយល់អំពីដំណើរការជួសជុលបន្ទាន់ដល់រចនាសម្ពន្ធដែលកំពុងប្រឈមនឹងគ្រោះថ្នាក់។ ទន្ទឹមនឹងនេះដែរ ក្រុមអ្នកជំនាញការអាដហុក ក៏បានផ្តល់អនុសាសន៍ដល់ក្រុមការងារជំនាញខ្មែរអំពីកិច្ចការផ្សេងៗដែលកំពុងធ្វើ នឹងត្រៀមធ្វើនៅពេលអនាគត៕