ក្រុមអ្នកជំនាញការអាដហុក បន្តចុះពិនិត្យការងារនៅតាមការដ្ឋានក្នុងតំបន់រមណីយដ្ឋានអង្គរ

នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក បានបន្តចុះពិនិត្យតាមដានវឌ្ឍនភាពការងារអភិរក្ស និងអភិវឌ្ឍន៍ នៅរមណី​យដ្ឋាន​អង្គរ។

ដោយក្នុងនោះនៅពេលព្រឹកបានចុះពិនិត្យការដ្ឋានប្រាសាទបន្ទាយក្តី និងប្រាសាទតាព្រហ្ម។

ចំណែកនៅពេលរសៀល ក្រុមអ្នកជំនាញការបានចុះទៅពិនិត្យការដ្ឋានជួសជុលប្រាសាទបាតជុំ និងប្រាសាទបន្ទាយសំរ៉ែ៕

Leave a Reply

Your email address will not be published. Required fields are marked *