Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / ម៉ាស្រុកមានតែ១ អភិបាលរងស្រុកម្នាក់បង្ហោះរូបភាពបែបទំនើងក្នុងថ្ងៃ ហែរបក្ស អង្គុយលើសម្តេចទាំងទ្វេរ ធ្វើអោយផ្ទុះការរិះគន់

ម៉ាស្រុកមានតែ១ អភិបាលរងស្រុកម្នាក់បង្ហោះរូបភាពបែបទំនើងក្នុងថ្ងៃ ហែរបក្ស អង្គុយលើសម្តេចទាំងទ្វេរ ធ្វើអោយផ្ទុះការរិះគន់

សៀមរាប៖ ផ្ទុះការរិះគន់យ៉ាងខ្លាំ ពីមហាជនគ្រប់មជ្ឈដ្ឋាន ក្រោយឈ្មោះលី សេងហួត ដែលគេស្គាល់ថា ជាអភិបាលរងស្រុកសូទ្រនិគម បង្ហោះរូបភាពបែបទំនើង អង្គុយលើរូបសម្តេចតេជោ និងសម្តេចពញាចក្រី ក្នុងថ្ងៃហែរបក្ស។


រូបភាពអង្គុយលើសម្តេចទាំងទ្វេរ នៅទ្វារឡានដែលមហាជនទូទៅរិះគន់ថា ទំនើងបែបម៉ាស្រុកមានតែ១ គឺអភិបាលរងស្រុករូបនេះ បង្ហោះពេលធ្វើយុទ្ធនាការឃោសនាស្វែករកសម្លេងរបស់គណ បក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើរើសតំណាងរាស្ត្រ នីតិកាលទី៧ ដែលកំពុងទទួលបានការគាំទ្រយ៉ាងផុសផុលពីសំណាក់មហាជនទូទៅ។

.ប៉ុន្តែជាមួយនឹងការសាទរនេះ ក៏មានរូបភាពប៉ុន្មានសន្លឹកនៅលើបណ្តាញសង្គមហ្វេសប៊ុក របស់ឈ្មោះលី សេងហួត ដែលគេស្គាល់ថា ជាអភិបាលរងស្រុកសូទ្រនិគមន នៃខេត្តសៀមរាប និងជាកូនប្រុសលោក ជំទាវ ឧកញ៉ាបណ្ឌិត លី អ៊ុំអេង ត្រូវរងនូវការរិះគន់យ៉ាងផុសផុល ពីសំណាក់មហាជន និងមានការវែកញែកគ្នាជាសំណួរ និងចម្លើយ នៅតាមបណ្តាហាងកាហ្វេនានា ស្ទើតែគ្មានឃ្លាបញ្ចប់ទៅវិញ។

រូបភាពប៉ុន្មានសន្លឹកនោះ គឺជារូបភាពក្នុងថ្ងៃបើកយុទ្ធ នាការឃោសនាបោះឆ្នោត។ ក្នុងរូបភាព គេឃើញលោក លី សេងហួត បានបើកកញ្ចក់ទ្វាររថយន្ត ហើយអង្គុយលើទ្វារដែលមានបិទស្ទីកគ័រ គណបក្ស ប្រជាជនកម្ពុជា និងភ្ជាប់ជាមួយរូបសម្តេចពញាចក្រីហេងសំរិន ប្រធានកិត្តិយសគណបក្ស និងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

មហាជនរិះគន់ថា ទង្វើរបស់លោក លី សេងហួត ជាទង្វើបែបទំនើង គ្មានសីលធម៌ គ្មានការគោរពចំពោះប្រមុខគណបក្ស ថែមទាំងមិនសមជាថ្នាក់ដឹកនាំសោះ ។ នេះបានហៅថា អាម៉ាស្រុកមានតែ១ មែនៗ៕

About siemreaptoday

Check Also

ក្រុមការងារពិនិត្យ និងតាមដានការ​សាងសង់របស់ពលរដ្ឋ ដែលជាអ្នកស្រុកចាស់ ក្នុងតំបន់រមណីយដ្ឋានអង្គរក្រោយទទួលបានការអនុញ្ញាត បានចំនួន២៣២ករណី

នៅក្នុងសប្ដាហ៍ទី២ នៃខែឧសភា ឆ្នាំ២០២៤នេះ ក្រុមការងារពិនិត្យ និងតាមដានការសាងសង់ របស់ពលរដ្ឋ ដែលជាអ្នកស្រុកចាស់ បានចុះពិនិត្យ និងផ្ដល់លក្ខណៈបច្ចេកទេស នូវសំណង់ដែលបានការអនុញ្ញាត កន្លងមក ចំនួន៧៩ករណី និងការជួសជុលតូចតាច ដោយក្រុមការងារសហគមន៍ ចំនួន …

Leave a Reply

Your email address will not be published. Required fields are marked *

Categories