អាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមហ៊ុនមេនូឡាយហ្វ៍ ដាំកូនឈើចំនួន៣ពាន់ដើម នៅក្នុងរមណីយដ្ឋានអង្គរ

ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងថ្នាក់ដឹកនាំជាច្រើនរូបទៀត បានសហការជាមួយក្រុមហ៊ុនមេនូឡាយហ្វ៍ ធ្វើពិធីដាំកូនឈើចម្រចំនួន​៣០០០ដើម នៅក្នុងឧទ្យានសហគមន៍អង្គរ​-មេនូឡាយហ្វ៍ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤

ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា បានថ្លែងក្នុងពេលបើកកម្មវិធីនៃការដាំកូនឈើនោះថា ដើមឈើពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ជួយដល់ប្រាសាទបុរាណ។

ការណ៍មិនមានដើមឈើនៅជុំវិញប្រាសាទបុរាណ គឺនៅពេលដែលមានខ្យល់បក់ខ្លាំង វានឹងបំផ្លាញទៅដល់ប្រាសាទបុរាណជាច្រើន។ ក៏ប៉ុន្តែប្រសិនបើមានដើម​ឈើនៅជុំវិញប្រាសាទបុរាណ គឺអាចជួយទប់ស្កាត់កម្លាំងខ្យល់ខ្លាំង ហើយការពារប្រាសាទបុរាណនានាបាន។

បន្ថែមលើនេះ ដើមឈើក៏មានតួនាទីជួយកាត់បន្ថយជាតិពុលនៅក្នុងបរិស្ថាន និងជួយការពារព្រះអាទិត្យមិនឱ្យជះកម្ដៅខ្លាំងមកលើថ្មប្រាសាទបុរាណ ដែលនាំឱ្យខូចខាតផងដែរ។

ឯកឧត្តមអគ្គនាយកមានប្រសាសន៍ទៀតថា ការចូលរួមរបស់ក្រុមហ៊ុនមេនូឡាយហ្វ៍ ដែលមានមនុស្សចម្រុះជាតិសាសន៍នៅពេលនេះ គឺមានសារសំខាន់យ៉ាងខ្លាំង ក្នុងការចូលរួមជួយថែរក្សាអង្គរ។

ការដាំដើមឈើជុំវិញរមណីយដ្ឋានប្រាសាទបុរាណ គឺជាការបង្កើតខ្សែក្រវ៉ាត់បៃតងនៅជុំវិញប្រាសាទបុរាណ និងក៏ជាការជួយសង្គ្រោះដល់សម្បត្តិបេតិកភណ្ឌរបស់យើងគ្រប់គ្នា។ សម្បត្តិបេតិកភណ្ឌនេះ មិនមែនជារបស់កម្ពុជាប៉ុណ្ណោះទេ វាក៏ជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សគ្រប់គ្នានៅក្នុងពិភពលោកផងដែរ។

sdr

ចាប់តាំងពីអំឡុងឆ្នាំ២០០៤មក អាជ្ញាធរជាតិអប្សរា បានដាំដើមឈើជាច្រើនកន្លែង នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ចំនួនជាង២លានដើមមកហើយ៕

sdr
sdr

Leave a Reply

Your email address will not be published. Required fields are marked *