Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / បិទវគ្គបណ្តុះបណ្តាលស្តីពីការអប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាវត្តលលៃ សម្រាប់ឆ្នាំ២០២៤

បិទវគ្គបណ្តុះបណ្តាលស្តីពីការអប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាវត្តលលៃ សម្រាប់ឆ្នាំ២០២៤

កម្មវិធីអប់រំបេតិកភណ្ឌដល់កុមារ ដែលរួមសហការរវាងអាជ្ញាធរជាតិអប្សរា និងអង្គការមរតកវប្បធម៌ខ្មែរ នៅសាលាបឋមសិក្សាវត្តលលៃ បានឈានដល់ទីបញ្ចប់សម្រាប់ឆ្នាំ២០២៤

កម្មវិធីអប់រំបេតិកភណ្ឌនេះ មានរយៈពេល៩ខែដោយចាប់ផ្តើមពី ខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៤ ដោយ​មានសិស្សានុសិស្សចំនួន៦៩នាក់ មកពីថ្នាក់ទី៥ចំនួន​១ថ្នាក់ និងថ្នាក់ទី៦ចំនួន១ថ្នាក់ រួមទាំងលោកនាយក និងលោកគ្រូអ្នក-គ្រូទទួលបន្ទុក ថ្នាក់សរុបចំនួន៣​នាក់។

កម្មវិធីអប់រំបេតិកភណ្ឌ ផ្តល់ឱកាសឱ្យកុមារដែលកើត និងរស់នៅក្នុងតំបន់រមណីយដ្ឋានវប្បធ៌ម- ប្រវត្តិ​សាស្ត្រ បានយល់ដឹង នូវកេរមរតកវប្បធ៌មរបស់ខ្លួន ព្រមទាំងបណ្តុះគំនិតកុមារឱ្យជ្រួតជ្រាបពីតម្លៃមរតកវប្បធ៌មទាំងនេះ ឱ្យចេះ ស្រឡាញ់ ចេះថែរក្សាការពារ ជាពិសេស កុមារទាំងនេះ អាចធ្វើជាគំរូចំពោះសហគមន៍របស់ខ្លួនលើវិស័យថែរក្សា ការពារ និងគ្រប់គ្រងកេរមរតកវប្បធម៌ក្នុងសហគមន៍របស់ខ្លួននាពេលអនាគត។

អញ្ជើញចូលរួមក្នុងឱកាសបិទកម្មវិធីនេះ  មានលោក អ៊ុន មណីនីតា នាយកប្រតិបត្តិអង្គការមរតកវប្បធម៌ខ្មែរ និងតំណាងលោក អុឹម សុខរិទ្ធី ប្រធាននាយក​ដ្ឋាន​ស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងតំណាងអាជ្ញាធរមូលដ្ឋានជាច្រើនរូប៕

About rp

Check Also

អាជ្ញាធរជាតិអប្សរា ជួសជុលចម្លាក់តោថ្មនៅប្រាសាទភ្នំក្រោម

អាជ្ញាធរជាតិអប្សរា ជួសជុលចម្លាក់តោថ្មចំនួនមួយមានកម្ពស់១.៣៧ម៉ែត្រ ទទឹង៤៦សង់ទីម៉ែត្រ បែក​បាក់បួនបំណែក និងបាត់បង់ជើងទាំង៤ ដែលចម្លាក់តោនេះមានទីតាំងនៅខាងស្តាំនៃជណ្តើរខាងលិចតួប៉មកណ្តាលប្រាសាទភ្នំក្រោម ដោយត្រូវប្រើពេលប្រមាណ៦ខែ។ អ្នកជំនាញអភិរក្សថ្ម លោក ទ្រី ប៊ុនលី បានឱ្យដឹងថា ចម្លាក់តោនេះត្រូវបានរងការខូចខាតអស់ពេលជាយូរ​មកហើយដោយកត្តាផ្សេងៗ។ បំណែកតោនៅសេស​សល់បួនបំណែក មានក្បាលដងខ្លួន …

Leave a Reply

Your email address will not be published. Required fields are marked *

Categories