Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / កូនឈើចម្រុះចំនួន៩,៥០៧ដើម ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយពីថ្ងៃទី០៩ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤

កូនឈើចម្រុះចំនួន៩,៥០៧ដើម ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយពីថ្ងៃទី០៩ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤

– ប្រគេនកូនឈើចម្រុះជូនព្រះភិក្ខុ ថាវរប្បញោ​ នូ ថេត ព្រះចៅអធិការវត្តពោធិរតនៈសាមគ្គី ចំនួន២,៧០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណវត្ត និងទីធ្លាសាលារៀន ស្ថិតនៅភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ កូនឈើទាំងនោះរួមមាន គ្រញូង៥០០ដើម បេង៥០០ដើម ធ្នង់៥០០ដើម គគីរ៥០០ដើម ដើមយាង ឬឈើទាល៥០០ដើម និងរំដួល២០០ដើម។

– ផ្តល់កូនឈើចម្រុះជូនលោក តែម គឹមសេង មេឃុំសង្វើយ ចំនួន១,២០០ដើម ដើម្បីយកទៅដាំនៅតាមសាលារៀន ក្នុងឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន បេង២០០ដើម ធ្នង់២០០ដើម គ្រញូង២០០ដើម ផ្តៀក២០០ដើម គគីរ១០០ដើម និងឈើទាល៣០០ដើម។

– ផ្តល់កូនឈើចម្រុះជូនលោក កងសំរិទ្ធ កិត្យា តំណាងគណៈគ្រប់គ្រងវិទ្យាល័យព្រៃឈរ និងរដ្ឋបាលឃុំ ចំនួន២០០ដើម ដើម្បីយកទៅដាំនៅបរិវេណសាលារៀន និងសាលាឃុំ ស្ថិតនៅភូមិព្រៃឈរ ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ កូនឈើទាំងនោះរួមមាន ធ្នង់៥០ដើម គ្រញូង៥០ដើម បេង៥០ដើម និងច្រេស៥០ដើម។

– ផ្តល់កូនឈើចម្រុះជូនលោក ធៀប ធឿន អនុប្រធានអង្គការអាប៉ូប៉ូប្រចាំកម្ពុជា ចំនួន១០០ដើម ដើម្បីយកទៅដាំនៅបរិវេណដីរបស់អង្គការ ស្ថិតនៅភូមិពពេលលិច ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ធ្នង់៥០ដើម និងបេង៥០ដើម។     

  

– ផ្តល់កូនឈើចម្រុះជូនលោក រ៉ាត់ តុលា ប្រធានរដ្ឋបាលទូទៅក្រុមហ៊ុន ស៊ីនទ្រី (ខេមបូឌា) សាខាខេត្តសៀមរាប ចំនួន១,០០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណទីលានចាក់សំរាម ស្ថិតនៅភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន បេង៣០០ដើម ធ្នង់៣០០ដើម គ្រញូង៣០០ ដើម និងច្រេស១០០ដើម។

– ផ្តល់កូនឈើចម្រុះ ចំនួន១,៩១០ដើម ដើម្បីយកទៅដាំបន្ថែមនៅបរិវេណខាងជើងមុខនាគប្រាសាទអង្គរវត្ត សួនរុក្ខជាតិអង្គរ និងភូមិមណ្ឌល៣នៃរមណីយដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន ធ្នង់៧៩០ដើម ច្រេស៨៥០ដើម បេង១០០ដើម រំដួល១៦០ដើម   និងឥន្ទនេល១០ដើម។

– ផ្តល់កូនឈើចម្រុះជូនតំណាង លោក គង់ ចំណាប់ នាយកធនាគារជាតិនៃកម្ពុជា សាខាខេត្តសៀមរាប ចំនួន២,០០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណវត្តប្រាសាទសំបូរ និងវត្តសន្ទុក ស្ថិតនៅស្រុកសន្ទុក ខេត្តកំពង់ធំ។ កូនឈើទាំងនោះរួមមាន គគីរ១,០០០ដើម ឈើទាល៥០០ដើម និងគ្រញូង៥០០ដើម។

– ផ្តល់កូនឈើចម្រុះជូនតំណាងធនាគារកាណាឌីយ៉ា សាខា​សៀមរាប ​អង្គរ​អាកខេត ចំនួន៣៩៧ដើម យកទៅដាំតាមដងស្ទឹងសៀមរាប ស្ថិតនៅខាងជើងស្ពានរ៉ោករ៉ាកនៃរមណីយដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន ធ្នង់៧០ដើម ច្រេស៧០ដើម កកោះ៥០ដើម គគីរ២០ដើម អង្កាញ់៣០ដើម រំដួល៤០ដើម ក្ងោក៤៧ដើម ត្របែកព្រៃ៣០ដើម រាំងភ្នំ២០ដើម អូញម៉ូញ១០ដើម និងឥន្ទនេល១០ដើម។

About rp

Check Also

អាជ្ញាធរជាតិអប្សរា ជួសជុលចម្លាក់តោថ្មនៅប្រាសាទភ្នំក្រោម

អាជ្ញាធរជាតិអប្សរា ជួសជុលចម្លាក់តោថ្មចំនួនមួយមានកម្ពស់១.៣៧ម៉ែត្រ ទទឹង៤៦សង់ទីម៉ែត្រ បែក​បាក់បួនបំណែក និងបាត់បង់ជើងទាំង៤ ដែលចម្លាក់តោនេះមានទីតាំងនៅខាងស្តាំនៃជណ្តើរខាងលិចតួប៉មកណ្តាលប្រាសាទភ្នំក្រោម ដោយត្រូវប្រើពេលប្រមាណ៦ខែ។ អ្នកជំនាញអភិរក្សថ្ម លោក ទ្រី ប៊ុនលី បានឱ្យដឹងថា ចម្លាក់តោនេះត្រូវបានរងការខូចខាតអស់ពេលជាយូរ​មកហើយដោយកត្តាផ្សេងៗ។ បំណែកតោនៅសេស​សល់បួនបំណែក មានក្បាលដងខ្លួន …

Leave a Reply

Your email address will not be published. Required fields are marked *

Categories