Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / 2024 / August

Monthly Archives: August 2024

នោះ!​ រឿងជំទាវឈ្មួញដីប្រើឯកសារក្លែង​ ដើម្បីធ្វើបាបរាស្រ្ត​ បានកំពុងក្តៅដល់ព្រះឥន្ទហើយ ចាំមើលថាមានពពកខ្មៅមកបាំងទៀតឬយ៉ាងណា

សៀមរាប÷លោកជំទាវ​ហ៊ុន​ ស៊ីណាត​ ដែលមនុស្សម្នាស្ទើតែទូទាំងស្រុកខ្មែរស្គាល់ថា ជាមាតាចិត្តធម៍​ បានផ្ទុះប្រតិកម្មយ៉ាងខ្លាំងរហូត ចង់អោយស្បែកជើងស៊ីក្បាលអ្នកកាងជនជាប់ចោទឈ្មោះលី អ៊ុំអេង។.ការប្រតិកម្មរបស់លោកជំទាវហ៊ុន​ ស៊ីណាត បែបនេះគឺបន្ទាប់ពីព័ត៍មានក្នុងស្រុក ក៍ដូចជាបណ្តាញសង្គមបានចុះ​ផ្សាយ​ជាហូរហែរ​ អំពីករណី​ តុលាការចេញ​ដី​កា​ បង្គាប់អោយចាប់ខ្លួន​ ជំទាវឧកញ៉ា​ បណ្ឌិតលី អ៊ុំអេង​ ម្តងជាពីរដង​ តែសមត្ថកិច្ចចាប់មិនបាន ហើយលោកជំទាវចិត្តធម៍​ ដាក់ការសង្ស័យថាមានអ្នកកាង។ .ក្រោយឃើញព័ត៍មានចេញផ្សាយភ្លាម លោកជំទាវ​ហ៊ុន​ ស៊ីណាត មិនទុកយូទេក៍ចូលទៅ ខមិនភ្លាមតែ​ម្តងដោយសរសេរថា.ថាមិនចង់លូកមាត់រឿងសង្គមទេ តែឆ្ងល់ថាមនុស្សដូចនាងម្នាក់នេះ ដើរធ្វើបាបរាស្ត្រសោះនៅមានអាអ្នកកាងមនុស្សខូចអញ្ចឹងទៀត រក​មុខអាអ្នកកាងនឹងដាក់ក្បាលវា៥ស្បែកជើងទៅ ឬក៍នាងនឹងមានជុំក្រឡង់.?   ជាមួយនឹងសំណេរក្នុងខមិនដ៍មុតស្រួច​នេះ​ បង្ហាញអោយឃើញថា សូម្បីលោកជំទាវហ៊ុន ស៊ីណាត​ ក៍ដឹង​ពីភាពលោភលន់​ និងពុធត្បុតអាក្រក់ដើរធ្វើបាបរាស្ត្ររបស់ជនជាប់ចោទ​លី អ៊ុំអេង​ ដែរ។ មិនតែប៉ុណ្ណោះលោកជំទាវក៍បានបង្ហាញ​ ពីការសង្ស័យថា​ រឿងចាប់ជនជាប់ចោទឈ្មោះលីអ៊ុំអេងមិនបាន ក៍ព្រោះតែមានអ្នកកាង ព្រោះលោកជំទាវបានបញ្ជាក់ថា (រកមុខអាអ្នកកាងនឹងដាក់ក្បាលវា៥ស្បែកជើងទៅ)​។ .ពាក្យខមិន​ របស់លោកជំទាវចិត្តធម៍ ប៉ុន្មានឃ្លានេះមិនត្រឹមតែចង់បញ្ជាក់ដល់ជនពាក់ពន្ធ័(អ្នកកាង)​អោយដកខ្លួនចេញប៉ុណ្ណោះទេ​ ផ្ទុយទៅវិញគឺបានទៅអង្រួនបេះដូងរបស់អ្នកភូមិ នៃស្រុកបន្ទាយស្រី រាប់សិបនាក់អោយដឹងថា …

Read More »

កិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា ក្នុងការធ្វើកំណាយ ស្រាវជ្រាវបុរាណវិទ្យា នៅប្រាសាទបន្ទាយក្ដី

នៅដើមខែសីហា ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា បានធ្វើកំណាយស្រាវជ្រាវទួលបុរាណនៅភាគអាគ្នេយ៍ក្នុងកំពែងនៃប្រាសាទបន្ទាយក្ដី ដើម្បីឈ្វេងយល់អំពីទំនាក់ទំនងរវាងកំពែង និងទួល ព្រមទាំងរចនាសម្ពន្ធរបស់ទួល។ លើសពីនេះទៀត គឺចង់ដឹងអំពីការរស់នៅរបស់មនុស្សនាសម័យនោះ ពោល គឺចាប់ពីពេលមុនសាងសង់ប្រាសាទរហូតដល់សម័យកណ្ដាល។ លោក ញឹម សុធាវិន្ទ អ្នកស្រាវជ្រាវ និងជាសាស្រ្តាចារ្យ នៃសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន បានលើកឡើងថា ការជ្រើសរើសយកទីតាំងនៅអាគ្នេយ៍នៃប្រាសាទបន្ទាយក្តី សម្រាប់កិច្ចការស្រាវជ្រាវ ដោយហេតុថា នៅទីតាំងនេះ មើលតាមរូបថត lidar ឃើញមានទួលជាច្រើន ដូចជា នៅប្រាសាទអង្គរវត្ត និងប្រាសាទតាព្រហ្មជាដើម។ ដូច្នេះហើយ នៅក្នុងកំណាយស្រាវជ្រាវ ពោល គឺសិក្សាអំពីលំនៅឋាន និងការតាំងទីរស់នៅរបស់មនុស្សនាសម័យមុន។ ម្យ៉ាងទៀត កិច្ចការសំខាន់ គឺការបណ្តុះបណ្តាលធនធានមនុស្ស ដែលសាកលវិទ្យាល័យសូហ្វីយ៉ា បានអនុវត្តតាំងពីឆ្នាំ១៩៩១មកម៉្លេះ។ ឆ្នាំនេះ សាកលវិទ្យាល័យសូហ្វ៊ីយ៉ាបានជ្រើសរើសនិស្សិតមកពីមហាវិទ្យាល័យបុរាណវិទ្យានៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឆ្នាំទី២ និងទី៣ ចំនួន៣នាក់ ដើម្បីមកចូលរួមសិក្សាអំពីការធ្វើកំណាយបែបបុរាណវិទ្យា។ ចំណែកបុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា លោក វិទូ ភារម្យ បានឱ្យដឹងថា …

Read More »

ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូ ខេត្តCentral Java នៃសាធារណរដ្ឋឥណ្ឌូនេស៊ី

នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តCentral Java នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលដឹកនាំដោយ លោក ស្រី Muhammad Isnaeni ប្រធានក្រុមគណៈប្រតិភូ នៃខេត្តCentral Java នៃសាធារណរដ្ឋឥណ្ឌូនេស៊ី។ ក្នុងជំនួបពិភាក្សាបានផ្តោតសំខាន់អំពីការបន្តកិច្ចសហប្រតិបត្តិការ ការងារអភិរក្ស និងថែរក្សារមណីយដ្ឋានអង្គរ នៃព្រះរាជាណាចក្រកម្ពុជា និងប្រាសាទបូរ៉ូប៊ូឌួ(Borobudur)នៃសាធារណរដ្ឋឥណ្ឌូនេស៊ី៕

Read More »

កូនឈើចម្រុះចំនួន ៤,១៧២ដើមបន្ថែមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរា ចែកចាយពីថ្ងៃទី១៤ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤

ផ្តល់កូនឈើចម្រុះជូនលោក អ៊ឹម ឃើន នាយកសាលាបឋមសិក្សាក្លាំងហាយ ចំនួន៦១០ដើម ដើម្បីយកទៅដាំបន្ថែមក្នុងបរិវេណ និងសងខាងផ្លូវចូលសាលារៀន ស្ថិតនៅភូមិក្លាំងហាយ ស្រុកស្រីស្នំ ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន បេង១០០ដើម ធ្នង់១០០ដើម ច្រេស១០០ដើម កកោះ១០០ដើម រំដួល៥០ដើម ក្ងោក៥០ដើម ព្កុល១០ដើម ជើងគោ៥០ដើម និងស្តៅ៥០ដើម។ ផ្តល់កូនឈើចម្រុះជូនតំណាងលោក ស៊ុ សំអន នាយកសាខាកាកបាទក្រហមខេត្តសៀមរាប ចំនួន១០០ដើម ដើម្បីយកទៅដាំលម្អសោភ័ណភាពក្នុងទីធ្លាសាខាកាកបាទក្រហម។ កូនឈើទាំងនោះរួមមាន ធ្នង់៥០ដើម និងរំដួល៥០ដើម។ ផ្តល់កូនឈើចម្រុះជូនលោក ងួន វុទ្ធី ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៤០០ដើម ដើម្បីយកទៅដាំលើដីផ្ទាល់ខ្លួន ស្ថិតនៅភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ កូនឈើទាំងនោះរួមមាន គ្រញូង១០០ដើម ធ្នង់២០០ដើម ឈើទាល៥០ដើម ព្កុល២០ និងរំដួល៣០ដើម។ ផ្តល់កូនគគីរជូនលោក អ៊ឹម ញ៉យ ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៣០០ដើម …

Read More »

អាជ្ញាធរជាតិអប្សរា​ បញ្ចប់ការងារជួសជុល ពង្រឹងខឿនជណ្តើរ និងបង្កាន់នាគ ផ្នែកខាងលិច នៃ​ជណ្តើរកណ្តាល ខាងត្បូង ប្រាសាទអង្គរវត្ត

នៅក្នុងខែសីហា នេះ អាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុលការពង្រឹងខឿនជណ្ដើរ និងបង្កាន់នាគ ផ្នែកខាងលិចនៃជណ្ដើរកណ្ដាល ខាងត្បូងប្រាសាទ​អង្គរវត្តហើយ បន្ទាប់ពីចាប់ផ្តើមជួសជុលពីខែ ឧសភា មក។ លោក សយ សុភារិន្ទ បានរំឭកថា ចំពោះទីតាំងនេះមុនពេលជួសជុល គឺខឿនជណ្ដើរនាគស្រុត ថ្មហែកញែកចេញពីគ្នា ធ្វើឱ្យនាគមានជំហមិននឹងជាដើម។ ដំណាក់កាលដំបូង ក្រុមការងារអាជ្ញាធរជាតិអប្សរា បានជួសជុលពង្រឹងខឿនឡើងវិញ បន្ទាប់មកបានជួសជុលនាគ ឱ្យមានជំហ និងលំនឹងដូចដើមវិញ។ តាមការបញ្ជាក់ពីលោក សយ សុភារិន្ទ ការងារខាង​លើនេះបានចាប់ផ្តើមពីថ្ងៃទី១៥ ខែឧសភា និងបញ្ចប់ទាំងស្រុងនៅថ្ងៃទី១៥ ខែសីហា គឺប្រើពេល៣ខែ។ បុរាណវិទូរូបនេះរំពឹងថា ទីតាំងនេះនឹងមានភាពរឹងមាំ និងសម្រួលដល់ការទស្សនារបស់ភ្ញៀវទេសចរតទៅអនាគត ដោយមិនបារម្ភពីហានិភ័យនៃការដួលរលំចម្លាក់នាគបន្តទៀតទេ ព្រោះការជួសជុលអ្នកជំនាញបាន ប្រើបច្ចេកទេសត្រឹមត្រូវ បិទពង្រឹងដងខ្លួននាគ ក៏ដូចជាជើងទម្រឱ្យរឹងមាំដូចសភាពដើមវិញហើយ។ ក្រៅពីទីតាំងខាងលើនេះ អាជ្ញាធរជាតិអប្សរា កំពុងសិក្សានៅតាមចំណុចផ្សេងៗទៀតដើម្បីលើកគម្រោង ជួសជុលទៅអនាគត សំដៅធ្វើយ៉ាងណាអភិរក្ស ជួសជុលបុរាណវត្ថុនានាឱ្យល្អប្រសើរឡើងវិញ៕

Read More »

អាជ្ញាធរជាតិអប្សរារៀបចំកម្រាលផ្លូវ សម្រាប់ភ្ញៀវទេសចរដើរទស្សនា និងថតរូបនៅស្រះទឹកខាងមុខប្រាសាទអង្គរវត្ត

អាជ្ញាធរជាតិអប្សរារៀបចំកម្រាលផ្លូវ សម្រាប់ភ្ញៀវទេសចរដើរទស្សនា និងថតរូបនៅស្រះទឹកខាងមុខប្រាសាទអង្គរវត្ត ក្រុមការងាត្រួតពិនិត្យសេវាកម្មទេសចរណ៍ នាយក​ដ្ឋាន​អភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការរៀបចំធ្វើកម្រាលផ្លូវដើរ សម្រាប់​ភ្ញៀវទេសចរដើរទស្សនា និងថតរូបនៅស្រះទឹកខាងមុខប្រាសាទអង្គរវត្ត។ គោលដៅចម្បង នៃការរៀបចំកម្រាលខាងលើ ដើម្បីសម្រួលដល់ទេសចរធ្វើដំណើរមកថតរូបនៅបរិវេណស្រះទឹកនៃប្រាសាទអង្គរកាន់ងាយស្រួល រក្សាបាននូវសោភណ្ឌភាព ជាពិសេសរដូវវស្សាមានភ្លៀងធ្លាក់ញឹកញាប់ ការពារកំណកដីឬភក់ប្រឡាក់ជាប់ស្បែក​ជើងនាំទៅដល់ស្ពានហាល និងកាត់បន្ថយភាពសឹករិចរឹលរបស់ថ្មជាដើម។ លោក នូ វុទ្ធី ក្រុមការងាត្រួតពិនិត្យសេវាកម្មទេសចរណ៍ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា នេះជាដំណាក់កាលទី៤ហើយ ដែលអាជ្ញាធរជាតិអប្សរា បានរៀបចំកម្រាលផ្លូវដើរ សម្រួលដល់ទេសចរធ្វើដំណើរចូលមកទស្សនាប្រាសាទអង្គរវត្ត។ កម្រាលផ្លូវដើរនេះ ពេលរៀបចំរួចរាល់ ធ្វើឱ្យភ្ញៀវងាយស្រួលដើរទស្សនាប្រាសាទ កាត់បន្ថយការនាំយកកំណកដីជាប់ជាមួយស្បែកជើងឡើងទៅខាងលើនៃស្ពានហាលនិងប្រាសាទ។ ម្យ៉ាងទៀត ក៏ដើម្បីគ្រប់គ្រងលំហូររបស់ភ្ញៀវទេសចរឱ្យសមរម្យ ចៀសវាងភ្ញៀវដើរនៅលើស្មៅ និងលើដី រក្សាបានរបៀបរៀបរយ និងរួមចំណែកលើកកម្ពស់សោភណ្ឌភាពប្រាសាទអង្គរវត្ត ឱ្យមានភាពបៃតងគ្រប់រដូវកាល៕

Read More »

កិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា ក្នុងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់និស្សិតមហាវិទ្យា បុរាណវិទ្យា

អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ាប្រទេសជប៉ុន សហការគ្នាក្នុងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកកំណាយស្រាវជ្រាវបុរាណវិទ្យា ដើម្បីចែករំលែកចំណេះដឹង និងជាការបន្តវេនដល់មនុស្សជំនាន់ក្រោយ។ ក្នុងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្សផ្នែកកំណាយស្រាវជ្រាវនេះ គឺអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា បានធ្វើកំណាយស្រាវជ្រាវរួមគ្នានៅខាងក្នុងកំពែងរបស់ប្រាសាទបន្ទាយក្តី លើទួលបុរាណ សិក្សាអំពីរចនាសម្ពន្ធរបស់ទួល និងទំនាក់ទំនងជាមួយកំពែងប្រាសាទ។ កំណាយស្រាវជ្រាវបុរាណវិទ្យានេះ ចាប់ផ្តើមនៅខែសីហា ឆ្នាំ២០២៤។ និស្សិតមហាវិទ្យាល័យបុរាណវិទ្យា ឆ្នាំទី៣នៃសាកលវិទ្យាល័យភូមិន្ទ វិចិត្រសិល្បៈ កញ្ញា កែវ ឈន់លីលី ដែលបានចូលរួមធ្វើកំណាយ បានឱ្យដឹងថា នេះជាឆ្នាំទី២ហើយ ដែលមានឱកាសចូលរួមធ្វើកំណាយស្រាវជ្រាវនៅតំបន់អង្គរ។ និស្សិតដដែលបញ្ជាក់ថា ការចូលរួមធ្វើកំណាយស្រាវជ្រាវ គឺពិតជាមានសារសំខាន់ណាស់បានផ្តល់នូវចំណេះដឹង និងបទពិសោធន៍ជាច្រើនបន្ថែមពីលើការសិក្សាទ្រឹស្តីនៅក្នុងសាលា។ ចំណែកនិស្សិតបុរាណវិទ្យាឆ្នាំទី២ មួយរូបទៀត លោក ឡាំ យសោធរ ឱ្យដឹងថា នេះជាលើកដំបូងដែលបានចុះអនុវត្តមកធ្វើកំណាយស្រាវជ្រាវនៅតំបន់អង្គរ។ និស្សិតរូបនេះ បញ្ជាក់ថា ការចុះមកអនុវត្តផ្ទាល់នៅការដ្ឋានកំណាយបានធ្វើឱ្យរូបលោក បានយល់ដឹងពីរបៀបបែងចែករណ្តៅកំណាយ ការដៅចំណុចរណ្តៅនីមួយៗ របៀបកំណាយ ការកត់ត្រា ការបែងចែកស្រ​ទាប់​ដី និងរៀបចំឯកសារជាដើម។ បង្កើនការយល់ដឹងផ្នែកស្រាវជ្រាវបុរាណវិទ្យា ទទួលបាននូវបទពិសោធន៍ ចំណេះដឹងថ្មីៗក្នុងការពង្រឹងសមត្ថភាពលើការសិក្សា និងទៅថ្ងៃអនាគត៕

Read More »

អាជ្ញាធរជាតិអប្សរាជូនដំណឹងពីការកែសម្រួលពេល​វេលាបើក.បិទនៃការចូលទស្សនាប្រាសាទក្នុងរមណីយដ្ឋានក្នុងអង្គរ

សៀមរាប÷ អាជ្ញាធរជាតិអប្សរាជូនដំណឹងពីការកែសម្រួលពេល​វេលាបើក.បិទនៃការចូលទស្សនាប្រាសាទក្នុងរមណីយដ្ឋានក្នុងអង្គរ។   យោងលិខិតលេខ:៦៣៧/២៤ រប.សជណ បានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាមានកិត្តយស សូមជូន ដំណឹងដល់ក្រសួង ស្ថាប័នជាតិ អន្តរជាតិ​ អាជ្ញាធរដែនដី​ មន្ទីរ. អង្គភាព​ សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចណ៍ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ.សាធារណ:ជន​ទាំងអស់​មេត្តា​ជ្រាប​ថា..សូមអានខ្លឹមសារក្នុងលិខិតទាំងស្រុង..

Read More »

ចម្លាក់បដិមាទ្វារបាលចំនួន១ រកឃើញនៅខ្លោងទ្វារខាងកើតប្រាសាទបន្ទាយប្រី

ចម្លាក់បដិមាទ្វារបាល(យក្ស)ចំនួន១ ធ្វើពីថ្មភក់ ត្រូវបានប្រទះឃើញនៅទិសខាងកើតរបស់ខ្លោងទ្វារទី២ នៃប្រាសាទបន្ទាយប្រី ខណៈពេលដែលក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា រៀបចំគំនរថ្មរាយប៉ាយ និងសម្អាតកំណកដី។ បុរាណវិទូ លោក ជា សារិទ្ធ បានឱ្យដឹងថា បដិមាទ្វារបាល ដែលប្រទះឃើញនេះ គឺស្ថិតនៅខាងស្តាំដៃរបស់ផ្លូវចូលទិសខាងកើតខ្លោងទ្វារទី២ នៃប្រាសាទ​បន្ទាយប្រី កប់ក្រោមគំនរថ្ម និងកំណកដីប្រមាណជា៨ទឹក។ តាមការសន្និដ្ឋានរបស់លោក សារិទ្ធ ការដួលរលំនេះ អាចបណ្តាលមកពីការដួលរលំរបស់រចនាសម្ពន្ធខាងលើនៃខ្លោងទ្វារនេះ។ ទោះបីយ៉ាងណា ក៏បដិមានេះ នៅតែរក្សាបាននូវរូបរាងល្អស្ទើរតែពេញលេញ។ លោក ជា សារិទ្ធ បញ្ជាក់ថា ស្ថានភាពនៃបដិមាទ្វារបាលនេះ ដួលដេកក្បាលទៅទិសខាងលិច ហើយដងខ្លួននៃបដិមានេះ បាក់ជា៦បំណែក ដែលបាក់នៅត្រង់ក ដើមដៃផ្នែកខាងឆ្វេង ចង្កេះ និងក្រោមជង្គង់នៃជើងទាំង២ និងផ្នែកដែលបាត់បង់ គឺដំបង។ ចម្លាក់បដិមាទ្វារបាលនេះ គឺស្ថិតក្នុងរចនាប័ទ្មបាយ័ន មានកម្ពស់ប្រមាណ១,៦០ម៉ែត្រ៕

Read More »

អាជ្ញាធរជាតិអប្សរា ជួសជុលពង្រឹងតួប៉មឥដ្ឋ G15 នៃប្រាសាទភ្នំបាខែង

ប៉មឥដ្ឋ G15 ស្ថិតនៅខាងត្បូងនៃប្រាសាទភ្នំបាខែង អាយុកាលជាង១ពាន់ឆ្នាំ មានសភាពទ្រុឌទ្រោមខ្លាំងទាមទារឱ្យជួសជុលទប់ស្កាត់ការខូចខាតជាបន្តទៀត។ លោកស្រី ឈុន រតនា មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា បច្ចុប្បន្ននេះ ប៉មឥដ្ឋ G15 នៃប្រាសាទ​ភ្នំបាខែង ទ្រុឌទ្រោម ដោយសារអាយុកាលនៃសំណង់ កង្វះការថែទាំយូរអង្វែង ព្រមទាំងធម្មជាតិផង ធ្វើឱ្យប្រាសាទឥដ្ឋនេះ រងការខូចខាតទាំងស្រុងចាប់តាំងពីក្បាំងជញ្ជាំងឡើងលើ។ ក្រៅពីនេះ ចំណុចហានិភ័យនៃប៉មឥដ្ឋ G15 មានដូចជា ខូចខាតខឿន និងរលុះប្រេះហែករចនាសម្ពន្ធនៃជញ្ជាំងជ្រាបទឹកចូលនៅក្នុងរដូវវស្សា។ លោក ស្រី ឈុន រតនា បញ្ជាក់ថា ដើម្បីថែរក្សាស្ថិរភាពប្រាសាទនេះឱ្យមានលំនឹងបន្តទៀត អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលពង្រឹងជញ្ជាំងឥដ្ឋផ្នែកខាងក្នុង ព្រមទាំងជួសជុលពង្រឹងជញ្ជាំងឥដ្ឋផ្នែកខាងក្រៅនាទីស​ខាងកើត ទិសខាងលិច ទិសខាងជើង និងទិស​ខាងត្បូងឡើងវិញ។ ជួសជុលពង្រឹងខឿន សសរផ្អោប និងសសរពេជ្រ បិទភ្ជិតស្នាមប្រេះ ការពារជម្រាបទឹក គឺដើម្បីឱ្យតួប៉ម G15 នៃប្រាសាទភ្នំបាខែង រឹងមាំឡើងវិញនៅគង់វង្សយូរអង្វែងបន្តទៀត៕

Read More »

Categories