Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / នោះ!​ រឿងជំទាវឈ្មួញដីប្រើឯកសារក្លែង​ ដើម្បីធ្វើបាបរាស្រ្ត​ បានកំពុងក្តៅដល់ព្រះឥន្ទហើយ ចាំមើលថាមានពពកខ្មៅមកបាំងទៀតឬយ៉ាងណា

នោះ!​ រឿងជំទាវឈ្មួញដីប្រើឯកសារក្លែង​ ដើម្បីធ្វើបាបរាស្រ្ត​ បានកំពុងក្តៅដល់ព្រះឥន្ទហើយ ចាំមើលថាមានពពកខ្មៅមកបាំងទៀតឬយ៉ាងណា

សៀមរាប÷លោកជំទាវ​ហ៊ុន​ ស៊ីណាត​ ដែលមនុស្សម្នាស្ទើតែទូទាំងស្រុកខ្មែរស្គាល់ថា ជាមាតាចិត្តធម៍​ បានផ្ទុះប្រតិកម្មយ៉ាងខ្លាំងរហូត ចង់អោយស្បែកជើងស៊ីក្បាលអ្នកកាងជនជាប់ចោទឈ្មោះលី អ៊ុំអេង។
.ការប្រតិកម្មរបស់លោកជំទាវហ៊ុន​ ស៊ីណាត បែបនេះគឺបន្ទាប់ពីព័ត៍មានក្នុងស្រុក ក៍ដូចជាបណ្តាញសង្គមបានចុះ​ផ្សាយ​ជាហូរហែរ​ អំពីករណី​ តុលាការចេញ​ដី​កា​ បង្គាប់អោយចាប់ខ្លួន​ ជំទាវឧកញ៉ា​ បណ្ឌិតលី អ៊ុំអេង​ ម្តងជាពីរដង​ តែសមត្ថកិច្ចចាប់មិនបាន ហើយលោកជំទាវចិត្តធម៍​ ដាក់ការសង្ស័យថាមានអ្នកកាង។


.ក្រោយឃើញព័ត៍មានចេញផ្សាយភ្លាម លោកជំទាវ​ហ៊ុន​ ស៊ីណាត មិនទុកយូទេក៍ចូលទៅ ខមិនភ្លាមតែ​ម្តងដោយសរសេរថា.ថាមិនចង់លូកមាត់រឿងសង្គមទេ តែឆ្ងល់ថាមនុស្សដូចនាងម្នាក់នេះ ដើរធ្វើបាបរាស្ត្រសោះនៅមានអាអ្នកកាងមនុស្សខូចអញ្ចឹងទៀត រក​មុខអាអ្នកកាងនឹងដាក់ក្បាលវា៥ស្បែកជើងទៅ ឬក៍នាងនឹងមានជុំក្រឡង់.?


  ជាមួយនឹងសំណេរក្នុងខមិនដ៍មុតស្រួច​នេះ​ បង្ហាញអោយឃើញថា សូម្បីលោកជំទាវហ៊ុន ស៊ីណាត​ ក៍ដឹង​ពីភាពលោភលន់​ និងពុធត្បុតអាក្រក់ដើរធ្វើបាបរាស្ត្ររបស់ជនជាប់ចោទ​លី អ៊ុំអេង​ ដែរ។ មិនតែប៉ុណ្ណោះលោកជំទាវក៍បានបង្ហាញ​ ពីការសង្ស័យថា​ រឿងចាប់ជនជាប់ចោទឈ្មោះលីអ៊ុំអេងមិនបាន ក៍ព្រោះតែមានអ្នកកាង ព្រោះលោកជំទាវបានបញ្ជាក់ថា (រកមុខអាអ្នកកាងនឹងដាក់ក្បាលវា៥ស្បែកជើងទៅ)​។


.ពាក្យខមិន​ របស់លោកជំទាវចិត្តធម៍ ប៉ុន្មានឃ្លានេះមិនត្រឹមតែចង់បញ្ជាក់ដល់ជនពាក់ពន្ធ័(អ្នកកាង)​អោយដកខ្លួនចេញប៉ុណ្ណោះទេ​ ផ្ទុយទៅវិញគឺបានទៅអង្រួនបេះដូងរបស់អ្នកភូមិ នៃស្រុកបន្ទាយស្រី រាប់សិបនាក់អោយដឹងថា ពួកគេនឹងទទួលបានភាពយុត្តិធម៍(បានដីធ្វើស្រែវិញ)​ប្រសិនបើលី អ៊ុំអេង ត្រូវ​បាន ឃុំខ្លួន។


.តាមរយ:ខមិន លោកជំទាវហ៊ុន​ ស៊ីណាត​ អ្នកភូមិនៃស្រុកបន្ទាយស្រីរាប់សិបនាក់ បានថ្លែងប្រាប់អ្នកព័ត៍មានអោយដឹងថា ពួកគាត់រងនូវការរំលោភយកដី​ ពី​សំណាក់ជំទាវលី អ៊ុំអេង​ រាប់ឆ្នាំមកហើយ។ ព្រោះតែជំទាវរូបនេះ អ្នកខ្លះធ្វើចំណាកស្រុក អ្នកខ្លះជាប់ពន្ធនាគារ មានដីតែគ្មានសិទ្ធអាស្រ័យផល។


  ក្រុមអ្នកភូមិបានបន្ថែមថា ប៉ុន្មានថ្ងៃនេះឃើញព័ត៍មានចុះផ្សាយពីការឡោមពទ្ធ័ចាប់ខ្លួនលីអ៊ុំអេង តាមដីកាតុលាការ និងឃើញលោកជំទាវហ៊ុន ស៊ីណាត ជួយឈឺឆ្អាលផង ពួកគាត់សង្ឃឹមថា តុលាការនឹងឃុំខ្លួនលីអ៊ុំអេង ព្រមទាំងផ្តល់យុត្តធម៍ដោយប្រគល់ដីដល់ពួកគាត់វិញ។


  សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែសីហា​ឆ្នាំ២០២៤ កន្លង​ទៅនេះ​ កម្លាំងអាវុធហត្ថផ្ទៃប្រទេស សហការជា​មួយកម្លាំងអាវុធហត្ថ​ ខេត្ត​សៀម​រាប ឡោមពទ្ធ័ផ្ទះជំ​ទាវលី អ៊ុំអេង​ ដើម្បីចាប់ខ្លួនជននេះ ទៅតាមអំណាចដីកា​ លេខ៣៣៤ចខស/ឌចុះថ្ងៃទី៧ខែសីហាឆ្នាំ​២០២៤​ ចុះហត្ថលេខាដោយលោក​ ហេង​ ឈៀងគ្រី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប។  ពីបទ​ ៖ ប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅក្រុងសៀមរាប ខេត្ត សៀមរាប កាលពីអំឡុងខែកុម្ភៈ រហូត​ដល់ខែតុលា ឆ្នាំ២០២២ បទល្មើសព្រហ្មទណ្ឌមានចែង និងកំណត់ឱ្យផ្តន្ទា ទោសតាមបញ្ញត្តិមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ។


  ប៉ុន្តែនៅថ្ងៃដដែល ក្រុមសមត្ថកិច្ចនាំ​គ្នាឡើងឡានចាកចេញពីការឡោមពទ្ធ័ ដោយពុំបានវាយខ្នោះជំទាវរុញចូលឡាននោះទេ។ ករណីនេះព័ត៍មានក៍បានចុះ​ផ្សាយហូរហែរ រហូតលោកជំទាវហ៊ុន ស៊ីណាត​ អត់​ទ្រាំ​លែងបានក៍ចូលខមិន បែបអោយស៊ីស្បែកជើង ដូចបានបញ្ជាក់ខាងលើ​។


  សូមរំលឹកផងដែរថា ជំទាវឈ្មួញដី​ ឧកញ៉ាបណ្ឌិតលី អ៊ុំអេង​ ដែលជោគជាំដោយរឿងអាស្រូវ កាលពីថ្ងៃទី៨ ខែវិច្ឆិកាឆ្នាំ២០១៨ សមត្ថកិច្ចអាវុធហត្ថខេត្តសៀមរាប ធ្លាប់បានចាប់វាយខ្នោះបញ្ជូនទៅតុលាការម្តងរួចមកហើយ​ករណីចេញសែកអត់សាច់ប្រាក់(សែកស្អុយ)​ក្នុងជំនួញដីធ្លី។
   បើរឿងក្តៅដល់ព្រះឥន្ទបែបនេះ ចាំមើលថាតើបុគ្គលដែកកាងជនខិលខូចអាចចេញមុខទៀតដែរទេ.? ហើយជំទាវ​ ឧកញ៉ាបណ្ឌិត ដែលហ៊ុំពទ្ធ័ដោយរឿង​ អា​ស្រូវលី អ៊ុំអេង​ អាចរួចផុតពីសំណាញ់ច្បាប់ឬយ៉ាង​ណា៕

About rp

Check Also

អាជ្ញាធរជាតិអប្សរា កំពុងជួសជុលកំពែងក្រុងអង្គរធំប្រវែង២៥ម៉ែត្រ ដែលខូចខាតឱ្យរឹងមាំឡើងវិញ

ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ចំណាយ​ពេល​៨ខែ ដើម្បីជួសជុលកំពែងធ្វើពីថ្មបាយក្រៀមរបស់ក្រុងអង្គរធំ ដែលស្ថិតនៅប៉ែកខាងជើង ខ្លោងទ្វារដីឆ្នាំង ប្រវែង២៥ម៉ែត្រ ធ្វើឱ្យរឹងមាំឡើងវិញ។ កំពែងរបស់ក្រុងអង្គរធំប្រវែង២៥ម៉ែត្រនេះ បានខូច​ខាតបណ្តាលមកពីអាយុកាលរបស់ថ្ម ព្រមទាំងកត្តាធម្មជាតិមួយចំនួនទៀតដូចជា ទឹកភ្លៀងហូរច្រោះ រុក្ខជាតិដុះចាក់ឬសធ្វើឱ្យថ្មញែកចេញពីគ្នា ព្រមទាំងកង្វះការថែទាំធ្វើឱ្យថ្មជញ្ជាំងកំពែង​ពុកផុយ​ ហើយដួលរលំ។ លោក …

Leave a Reply

Your email address will not be published. Required fields are marked *

Categories