Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / អាជ្ញាធរជាតិអប្សរាអនុញ្ញាតឱ្យក្រុមហ៊ុនអិកស៍ ឃែភីថល អ៊ិនវេសម៉ិន ចូលរួមបង្ហាញគម្រោង​ដើម្បីផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា

អាជ្ញាធរជាតិអប្សរាអនុញ្ញាតឱ្យក្រុមហ៊ុនអិកស៍ ឃែភីថល អ៊ិនវេសម៉ិន ចូលរួមបង្ហាញគម្រោង​ដើម្បីផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា

នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរា ដែលដឹកនាំដោយឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឱ្យលោក ជា ខន តំណាងក្រុមហ៊ុន អិកស៍ ឃែភីថល អ៉ិនវេសម៉ិន និងជាអនុប្រធានសមាគមជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដើម្បីបង្ហាញពីគម្រោងជួយ​ជំរុញផ្សព្វផ្សាយវិស័យទេសចរណ៍ខេត្តសៀមរាប ទៅកាន់ទីផ្សារប្រទេសចិន។

លោក ជា ខន តំណាងក្រុមហ៊ុនអិកស៍ ឃែភីថល អ៉ីនវេសម៉ិន បានលើកឡើងថា ក្រុមហ៊ុនស្នើសុំកិច្ចសហប្រតិបត្តិការជាមួយ​អាជ្ញាធរជាតិអប្សរា ដើម្បីសុំគោលការណ៍ថតរូបភាព និងវីដេអូខ្លីៗនៅតាមតំបន់ប្រាសាទ ដើម្បីយកទៅផ្សព្វផ្សាយនៅក្នុងទីផ្សារទេសចរណ៍ចិន​ឱ្យបានទូលំទូលាយ។

គោលបំណងសំខាន់នៃការងារនេះ គឺដើម្បីផ្សព្វផ្សាយគោលដៅ​ទេសចរណ៍​ខេត្តសៀមរាប ទៅដល់ទេសចរចិន ដើម្បីជំរុញឱ្យពួកគេមកកម្សាន្តប្រទេសកម្ពុជា ពិសេសខេត្តសៀមរាប ដែលសម្បូរដោយប្រាង្គប្រាសាទបុរាណជាច្រើន។

បើតាមតំណាងក្រុមហ៊ុន ក្រោយពីថតរួចក្រុមហ៊ុនមានដៃគូសហការជាមួយក្រុមហ៊ុនធំៗនៅប្រទេសចិន ដើម្បីផ្សព្វផ្សាយឱ្យឆាប់រហ័ស និងទូលំទូលាយ ធ្វើយ៉ាងណាស្រូបទាញទេសចរចិនដែលជាទីផ្សារធំ មកកម្សាន្តប្រទេសកម្ពុជា។

ឆ្លើយតបទៅនឹងការងារនេះ ឯកឧត្តម ឡុង កុសល បានរីករាយចំពោះគម្រោងខាងលើនេះ គឺស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរជាតិអប្សរា ក្នុងបំណងដើម្បីបង្កើន​កំណើនទេសចរមកកាន់ព្រះរាជាណាចក្រកម្ពុជា ពិសេសខេត្តសៀមរាបឱ្យបានកាន់តែច្រើន៕


About rp

Check Also

និស្សិត និងសហគមន៍ពីវិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប ចុះសិក្សាស្វែងយល់ពីការងារព្រៃឈើនៅតំបន់រមណីយដ្ឋានអង្គរ

នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ និស្សិត និងសហគមន៍ នៃគម្រោង «យុវជនចូលរួមក្នុងការ​ស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ ជីវៈចម្រុះ»​ នៃវិទ្យា​ស្ថានជាតិកសិកម្ម ព្រែកលៀប បានធ្វើដំណើរទស្សន​កិច្ចសិក្សាស្វែងយល់ពីការងារគ្រប់គ្រងព្រៃឈើ និងជីវៈចម្រុះ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ ក្នុងដំណើរទស្សនកិច្ចនេះ …

Leave a Reply

Your email address will not be published. Required fields are marked *

Categories