Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / កម្មវិធីអប់រំបេតិកភណ្ឌរបស់អាជ្ញាធរជាតិអប្សរា នៅសាលាបឋមសិក្សាក្របីរៀល៖ ការបញ្រ្ជាបតម្លៃមរតកដូនតាដល់ក្មេងៗជំនាន់ក្រោយ

កម្មវិធីអប់រំបេតិកភណ្ឌរបស់អាជ្ញាធរជាតិអប្សរា នៅសាលាបឋមសិក្សាក្របីរៀល៖ ការបញ្រ្ជាបតម្លៃមរតកដូនតាដល់ក្មេងៗជំនាន់ក្រោយ

នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរា តាមរយៈនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាលនិងផ្សព្វផ្សាយ បន្តអនុវតកម្មវិធីអប់រំបេតិកភណ្ឌនៅសាលាបឋមសិក្សាក្របីរៀល ក្រុងសៀមរាប។

កម្មវិធីបង្រៀនថ្ងៃនេះ មានលក្ខណៈពិសេសបន្តិច គឺក្រុមគ្រូបង្គោលបានរៀបចំពិធីធ្វើបទបង្ហាញស្តីពីបេតិកភណ្ឌហត្ថកម្មប្រពៃណីរបស់សហគមន៍ក្របី​រៀល ដែលជាការផលិតរបស់របរប្រើប្រាស់ពីធម្មជាតិ មានផ្តៅ និងរពាក់ រំចេក និងវត្ថុធាតុដើមធម្មជាតិមួយ​ចំនួនទៀត ដល់សិស្សានុសិស្សថ្នាក់ទី៥ និងទី៦ ចំនួន​២០០នាក់បានស្វែងយល់អំពីមរតកដូនតារបស់ខ្លួន។

លោក អ៊ឹម សុខរិទ្ធី គ្រូបង្គោល និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ក្នុងឱកាសនោះថា រយៈពេលជាច្រើនឆ្នាំមកហើយ ដែលអាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការដៃគូ អនុវត្តគម្រោងមួយឈ្មោះថា កម្មវិធីអប់រំបេតិកភណ្ឌ ដោយមានមេរៀនជាច្រើនពាក់ព័ន្ធជាមួយនិងវប្បធម៌ សាសនា បេតិកភណ្ឌរូបិយ និងអរូបិយ និងការចុះទស្សនកិច្ចសិក្សានៅតាមប្រាសាទឬសារមន្ទីរជាដើម។

លោកថា ជាផ្នែកមួយនៃបេតិកភណ្ឌអរូបិយ ពលរដ្ឋជាច្រើនគ្រួសារក្នុងសង្កាត់ក្របីរៀល កំពុងនៅបន្តកេរដំណែល ចំណេះជំនាញ គឺការផលិតរបស់របរប្រើប្រាស់ដោយដៃ ចេញពីធម្មជាតិមានផ្តៅ រពាក់ និងស្លឹករំចេកជាដើម សម្រាប់ប្រើប្រាស់ រហូតមានកេរ្តី៍ឈ្មោះល្បាញ។

ការចែករំលែកបទពិសោធន៍អំពីដំណើរការផលិតរបស់ប្រើប្រាស់ពីផ្តៅ និងរពាក់នេះ និងផ្សារភ្ជាប់គ្នារវាងមេរៀននៅក្នុងថ្នាក់ និងអ្វីដែលបានឃើញជាក់ស្តែង ដើម្បីឱ្យក្មេងៗដែលជាសមាជិកក្នុងសហគមន៍បានឃើញនិងត្រូវបន្តវេនមរតកទាំងនោះទៅថ្ងៃខាងមុខ។

សូមជម្រាបថា កម្មវិធីអប់រំបេតិកភណ្ឌ ពិតមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់អ្នកដែលរស់នៅក្នុងតំបន់បេតិកភណ្ឌ ជាពិសេសសម្រាប់យុវជនជំនាន់ក្រោយ   បានយល់ដឹង អំពីតម្លៃបេតិកភណ្ឌ និងផ្តល់ឱកាសដល់យុវជន បានយល់ដឹងនូវតម្លៃមរតកវប្បធម៌ បេតិកភណ្ឌ បណ្តុះគំនិតជាមួយនឹងបេតិកភណ្ឌ ឱ្យពួកគាត់ចេះស្រឡាញ់ និងចូលរួមថែរក្សាការពារ យល់ដឹងពីភារកិច្ចនៃការការពារ អភិរក្ស និងការងារគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា និងធ្វើជាគម្រូដល់សហគមន៍របស់ខ្លួន៕

About rp

Check Also

និស្សិត និងសហគមន៍ពីវិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប ចុះសិក្សាស្វែងយល់ពីការងារព្រៃឈើនៅតំបន់រមណីយដ្ឋានអង្គរ

នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ និស្សិត និងសហគមន៍ នៃគម្រោង «យុវជនចូលរួមក្នុងការ​ស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ ជីវៈចម្រុះ»​ នៃវិទ្យា​ស្ថានជាតិកសិកម្ម ព្រែកលៀប បានធ្វើដំណើរទស្សន​កិច្ចសិក្សាស្វែងយល់ពីការងារគ្រប់គ្រងព្រៃឈើ និងជីវៈចម្រុះ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ ក្នុងដំណើរទស្សនកិច្ចនេះ …

Leave a Reply

Your email address will not be published. Required fields are marked *

Categories