Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / សិក្ខាកាម៦០នាក់ចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលតួនាទីអ្នកគ្រប់គ្រងប្រាសាទ ជំនាន់ទី៣

សិក្ខាកាម៦០នាក់ចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលតួនាទីអ្នកគ្រប់គ្រងប្រាសាទ ជំនាន់ទី៣

នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ សិក្ខាកាមដែលជាមន្រ្តី បុគ្គលិក និងពលករនៅតាមប្រាសាទ ក្នុងរមណីយដ្ឋានអង្គរសរុប ៦០នាក់ បានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលស្តីពី «តួនាទីអ្នកគ្រប់គ្រងប្រាសាទ» ជំនាន់ទី៣ ដែលធ្វើឡើងនៅនាយកដ្ឋានសណ្ដាប់ធ្នាប់។

វគ្គបណ្ដុះបណ្ដាលខាងលើនេះធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។ នេះជាវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី ដែលអាជ្ញាធរជាតិអប្សរាធ្វើឡើងក្នុងគោលដៅ ចែករំលែកចំណេះដឹងបន្ថែមជុំវិញការងារនៅក្នុងរមណីយដ្ឋានអង្គរ ដើម្បីបង្កើនសមត្ថភាពក្នុងការគ្រប់គ្រងការងារប្រចាំថ្ងៃឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងធានាបាននូវវិធានការណ៍នានាក្នុងការទប់ស្កាត់រាល់សកម្មភាពមិនគប្បីមួយចំនួន ដែលប្រព្រឹត្តិឡើងដោយភ្ញៀវទេសចរជាតិ និងអន្ដរជាតិមកទស្សនាប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ។

សូមជម្រាបថា ការបណ្ដុះបណ្ដាលខាងលើនេះផ្តោតសំខាន់លើការងារមួយចំនួនដូចជា ស្វែងយល់ពីផែនទីហានិភ័យរបស់ប្រាសាទ ករណីហាមឃាត់ និងណែនាំភ្ញៀវថតរូបភាព ការរៀបចំសណ្ដាប់ធ្នាប់ ការគ្រប់គ្រងទឹក ការគ្រប់គ្រងហានិភ័យដើមឈើ និងតួនាទីអ្នកគ្រប់គ្រងប្រាសាទ និងភារកិច្ចជាដើម។ល៕

About siemreaptoday

Check Also

អ្នកជំនាញ បន្តជួសជុលជញ្ជាំងរួតទី២ ប្រាសាទ​ភ្នំបាខែង ទិសខាងត្បូងឆៀងខាងលិច

អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) របស់សហរដ្ឋអាមេរិក បន្ត​ការងារ​ជួសជុល ពង្រឹងជញ្ជាំងរួតទី២ ប្រាសាទ​ភ្នំបាខែង ទិសខាងត្បូងឆៀងខាងលិចប្រវែង៣៦ម៉ែត្រជាបន្តទៀត។ លោក ជីវ ភារម្យ ស្ថាបត្យករនៅការដ្ឋានជួសជុលប្រាសាទភ្នំបាខែង ឱ្យដឹងថា …

Leave a Reply

Your email address will not be published. Required fields are marked *

Categories