Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / នាយកក្រុមហ៊ុន អឹមខេស្ត្រា បញ្ជាក់ថាមានច្បាប់គ្រប់គ្រាន់​ ពីការជីកស្តារអាងទឹកទំបន់៧៨ ក្នុងសង្កាត់ស្រង៉ែ

នាយកក្រុមហ៊ុន អឹមខេស្ត្រា បញ្ជាក់ថាមានច្បាប់គ្រប់គ្រាន់​ ពីការជីកស្តារអាងទឹកទំបន់៧៨ ក្នុងសង្កាត់ស្រង៉ែ

សៀមរាប៖ លោក សេង មង្គល នាយកក្រុមហ៊ុនអឹមខេស្ត្រា ដែលជាអ្នកទទួលសិទ្ធិក្នុងជីកស្តារអាងរក្សាទឹកទំនប់៧៨ ក្នុងភូមិសាស្រ្តសង្កាត់ស្រង៉ែ ក្រុងសៀមរាប បានបញ្ជាក់ថា រូបគាត់ជីកស្តារគឺក្រោមច្បាប់អនុញ្ញាតពីរដ្ឋបាលខេត្តសៀមរាប តាមរយះ ស.ជ​.ណ​ លេខ១៥០/២៣ចុះថ្ងៃទី២០ខែកុម្ភះ ឆ្នាំ​២០២៣


.លោកសេង មង្គល បានលើកឡើងបែបនេះ តាមលិខិតបំភ្លឺចុះថ្ងៃទី៣១ខែឧសភាឆ្នាំ២០២៤​ដែលមានផ្តិតមេដៃដោយឈ្មោះ​សេង​មង្គល។

លោក មង្គល លើកឡើងថា ស.ជ.ណ.បានអនុញ្ញាតិអោយស្តារអាងទឹកជំហ៊ាន១ទំហ៊ំ១០ហិកតា ក្រុមហ៊ុនសហការជាមួយអាជ្ញាធរសង្កាត់ស្រង៉ែ ចាប់ផ្តើមនៅចុងឆ្នាំ២០២៣។ ប៉ុន្តែដោយភាពចាំបាច់តម្រូវអោយប្តូរទីតាំងទើបរូបលោកស្នើសុំបើកផ្លូវដើម្បីត្រៀមធ្វើការអោយបានមុនរដូវភ្លៀង។ ក្នុងការបើកផ្លូវនេះគឺមិន​ទាន់មានការដឹងអាចម៍ដីលក់រាប់ពាន់ឡាននោះឡើយពីព្រោះត្រូវរងចាំទទួលអាជ្ញាបណ្ណ័ថ្មីពីមន្ទីររ៉ែនិងថាមពលរួចរាល់សិន។

លោកមង្គល បញ្ជាក់ថា ចំពោះអាចម៍ដីដែលដឹកចេញពីរណ្តៅមិនមែនធ្វើអាជីវកម្មនោះទេ ប៉ុន្តែជាការយកទៅប្រើក្នុងការលើកកម្ពស់គុណភាពផ្លូវ ចាក់បំពេញទីធ្លាសាលារៀន និងជួសជុលទ្វារទឹក ទៅតាមសំណូមពររបស់អាជ្ញាធរសង្កាត់ស្រង៉ែ​ និងមួយចំនួន សម្រាប់ផ្គត់ផ្គង់ប្រេង និងកម្លាំងពលកម្មប៉ុណ្ណោះ។


  ម្យ៉ាងវិញទៀត​ អាងទឹកដែលត្រូវជីកស្តារ គឺស្ថិតនៅលើទំនប់៧៨ មិនស្ថិតក្នុងដែនអភិរក្សតំបន់៣នោះឡើយ៕

About siemreaptoday

Check Also

អ្នកជំនាញ បន្តជួសជុលជញ្ជាំងរួតទី២ ប្រាសាទ​ភ្នំបាខែង ទិសខាងត្បូងឆៀងខាងលិច

អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) របស់សហរដ្ឋអាមេរិក បន្ត​ការងារ​ជួសជុល ពង្រឹងជញ្ជាំងរួតទី២ ប្រាសាទ​ភ្នំបាខែង ទិសខាងត្បូងឆៀងខាងលិចប្រវែង៣៦ម៉ែត្រជាបន្តទៀត។ លោក ជីវ ភារម្យ ស្ថាបត្យករនៅការដ្ឋានជួសជុលប្រាសាទភ្នំបាខែង ឱ្យដឹងថា …

Leave a Reply

Your email address will not be published. Required fields are marked *

Categories