Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / សិស្សានុសិស្សមកពីសាលារៀនចំនួន៣ ក្នុងតំបន់អង្គរទទួលបានកាបូបរៀនពីអាជ្ញាធរជាតិអប្សរា

សិស្សានុសិស្សមកពីសាលារៀនចំនួន៣ ក្នុងតំបន់អង្គរទទួលបានកាបូបរៀនពីអាជ្ញាធរជាតិអប្សរា

នាបរិវេណសាលាបឋមសិក្សាគោកគ្រើល ស្ថិតនៅក្នុងឃុំលាងដៃ ស្រុកអង្គរធំ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័នធានាគុណភាពជប៉ុន Japan Quality Assurance (JQA) បានប្រារព្ធកម្មវិធីសងទៅសង្គម។

កម្មវិធីមានចែកកាបូបសិក្សា ដល់សិស្សពូកែ និងសិស្សក្រីក្រ ចំនួន៥០នាក់ មកពីសាលារៀនចំនួន៣ ស្ថិតក្នុងតំបន់អង្គរ មានសាលាបឋមសិក្សាត្រពាំងស្វាយ សាលាបឋមសិក្សាដូនឪ និងសាលា​បឋម​សិក្សាគោកគ្រើល។

អញ្ជើញចូលរួមក្នុងឱកាសនោះ មានឯកឧត្តម សុខ លក្ខិណា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ភ័ន ផល្លា ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក ព្រមទាំងមន្រ្តី បុគ្គលិកអាជ្ញាធរជាតិអប្សរា លោកនាយកសាលាបឋមសិក្សាទាំង៣ លោកគ្រូ អ្នកគ្រូ អាជ្ញាធរក្នុងតំបន់ និងសិស្សានុសិស្សផងដែរ។

ចំពោះការផ្តល់កាបូបរៀនដល់សិស្សពូកែ និងសិស្សក្រីក្រ នៅក្នុងសាលាបឋមសិក្សាទាំង៣នេះ គឺជារង្វាន់លើកទឹកចិត្ត ក្នុងការខិតខំសិក្សារៀនសូត្រ និងសកម្មភាពរបស់ក្មួយៗសិស្សានុសិស្សដែលជាក្រុម​ការងារបរិស្ថានរបស់សាលារៀន។



សូមជម្រាបថា សកម្មភាពទាំងនេះមិនមែនជាលើក ដំបូងទេ ដែលអាជ្ញាធរជាតិអប្សរា បានរៀបចំពិធីចែកសម្ភារសិក្សា ព្រមទាំងកង់ជាដើមដល់សិស្សានុសិស្សស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ៕

About siemreaptoday

Check Also

អ្នកជំនាញ បន្តជួសជុលជញ្ជាំងរួតទី២ ប្រាសាទ​ភ្នំបាខែង ទិសខាងត្បូងឆៀងខាងលិច

អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) របស់សហរដ្ឋអាមេរិក បន្ត​ការងារ​ជួសជុល ពង្រឹងជញ្ជាំងរួតទី២ ប្រាសាទ​ភ្នំបាខែង ទិសខាងត្បូងឆៀងខាងលិចប្រវែង៣៦ម៉ែត្រជាបន្តទៀត។ លោក ជីវ ភារម្យ ស្ថាបត្យករនៅការដ្ឋានជួសជុលប្រាសាទភ្នំបាខែង ឱ្យដឹងថា …

Leave a Reply

Your email address will not be published. Required fields are marked *

Categories