Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / ក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរាបើកកិច្ចប្រជុំអាណត្តិទី៦ លើកទី១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា​

ក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរាបើកកិច្ចប្រជុំអាណត្តិទី៦ លើកទី១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា​

នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នាសាលប្រជុំព្រះវិហារ ទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្ប: លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: និងជាប្រធានក្រុម​ប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា អណត្តិទី៦ លេីកទី១។


   ក្នុងនោះផងដែរ.ក៍មានការចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការនៃក្រសួងពាក់ព័ន្ធ ឯកឧត្តម អគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកឧត្តមអគ្គនាយកគ្រឹះស្ថានអង្គរ លោកអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាបតំណាងឯកឧត្តមអភិបាលខេត្តសៀមរាប ឯកឧត្តម អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា លោកប្រធាននាយកដ្ឋាន លោក លោកស្រី ជាមន្ត្រីជំនាញជាច្រើនរូប។

កិច្ចប្រជុំបានផ្តោតទៅលើការងារដែលអាជ្ញាធរជាតិអប្សរាសម្រេចបាននាឆ្នាំ២០២៣ ពិនិត្យលើវឌ្ឍនភាពការងារនិងបញ្ហាប្រឈមឆ្នាំ២០២៤ ព្រមទាំងផ្តល់នូវដំណោះស្រាយគន្លឹះដើម្បីជំរុញនិងបង្កើនប្រសិទ្ធភាពការងាររបស់អាជ្ញាធរជាតិអប្សរាទាំងមូល៕

About siemreaptoday

Check Also

អ្នកជំនាញ បន្តជួសជុលជញ្ជាំងរួតទី២ ប្រាសាទ​ភ្នំបាខែង ទិសខាងត្បូងឆៀងខាងលិច

អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) របស់សហរដ្ឋអាមេរិក បន្ត​ការងារ​ជួសជុល ពង្រឹងជញ្ជាំងរួតទី២ ប្រាសាទ​ភ្នំបាខែង ទិសខាងត្បូងឆៀងខាងលិចប្រវែង៣៦ម៉ែត្រជាបន្តទៀត។ លោក ជីវ ភារម្យ ស្ថាបត្យករនៅការដ្ឋានជួសជុលប្រាសាទភ្នំបាខែង ឱ្យដឹងថា …

Leave a Reply

Your email address will not be published. Required fields are marked *

Categories