Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / សិក្ខាកាម សិក្សាវគ្គបណ្តុះបណ្តាលជំនាញអភិរក្សថ្ម ចុះអនុវត្តការលាយកំបោរបាយអសម្រាប់ជួសជុល និងពង្រឹងថ្ម

សិក្ខាកាម សិក្សាវគ្គបណ្តុះបណ្តាលជំនាញអភិរក្សថ្ម ចុះអនុវត្តការលាយកំបោរបាយអសម្រាប់ជួសជុល និងពង្រឹងថ្ម

សិក្ខាកាមជំនាន់ទី២ ចំនួន២០នាក់ ជាមន្ត្រី-បុគ្គលិក របស់អាជ្ញាធរជាតិអប្សរា ដែលសិក្សាវគ្គបណ្ដុះ​បណ្ដាលជំនាញផ្នែកអភិរក្សថ្មប្រាសាទ ពេលនេះបានឈានមកដល់វគ្គផលិតកំបោរបាយអដើម្បីជួសជុលពង្រឹងថ្មប្រាសាទ និងចុះអនុវត្តផ្ទាល់នៅប្រាសាទបន្ទាយសំរ៉ែ។

កញ្ញា Helen JACOBSEN អ្នកជំនាញអភិរក្ស និងជាគ្រូបង្គោលអភិរក្សថ្ម ឱ្យដឹងថា វគ្គបណ្តុះបណ្តាលដែលមានចំនួន១៣វគ្គនោះ បានឈានដល់វគ្គ១០​ហើយ និងនៅសល់តែ២វគ្គទៀត ហើយនឹងមានការប្រលងបញ្ចប់នៅវគ្គ១៣។ ក្នុងវគ្គ១០នេះ សិក្ខាកាមសិក្សាពីទ្រឹស្តី និងការប្រើប្រាស់បាយអ។

កញ្ញា Helen បន្ថែមទៀតថា ដំបូងគឺឱ្យសិក្ខាកាមស្គាល់ពីអ្វីជាបាយអកំបោរ អ្វីជាបាយអកំបោរសើម បាយអស៊ីម៉ងត៍ កាវញីឈ្មោល Epoxy សម្រាប់តភ្ជាប់ថ្ម និងថ្នាំ Ethyl Silicate  សម្រាប់លាយជាមួយបាយអ។ បន្ទាប់មកតម្រូវឱ្យសិក្ខាកាមចុះអនុវត្តផ្ទាល់ជាមួយថ្មប្រាសាទដែលរងការខូចខាត ពុកផុយ ស្នាមប្រេះ ការព្យាបាល ការការពារជម្រាបទឹក និងបច្ចេកទេសប្រើបាយអតាមស្ថានភាពខុសៗគ្នាពីកន្លែងមួយទៅកន្លែមួយក្នុងការងារជួសជុលអភិរក្ស។

បន្ទាប់ពីសិក្ខាកាមបានសិក្សាទ្រឹស្តី និងអនុវត្តនៅក្នុងការដ្ឋានដោយផ្ទាល់ សិក្ខាកាមទាំងអស់ទទួលបានចំណេះដឹងកាន់តែទូលំទូលាយ និងអាចផលិតបាយអសម្រាប់ជួសជុល ពង្រឹងថ្មដោយមានជំនាញច្បាស់លាស់។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពីការអភិរក្សថ្មប្រាសាទ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ គឺជាកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា ជាមួយស្ថាប័ន GIZ នៃប្រទេសអាល្លឺម៉ង់ ដែលចាប់ផ្ដើមតាំងពីពាក់កណ្តាលឆ្នាំ២០២២មក៕

About siemreaptoday

Check Also

អ្នកជំនាញ បន្តជួសជុលជញ្ជាំងរួតទី២ ប្រាសាទ​ភ្នំបាខែង ទិសខាងត្បូងឆៀងខាងលិច

អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) របស់សហរដ្ឋអាមេរិក បន្ត​ការងារ​ជួសជុល ពង្រឹងជញ្ជាំងរួតទី២ ប្រាសាទ​ភ្នំបាខែង ទិសខាងត្បូងឆៀងខាងលិចប្រវែង៣៦ម៉ែត្រជាបន្តទៀត។ លោក ជីវ ភារម្យ ស្ថាបត្យករនៅការដ្ឋានជួសជុលប្រាសាទភ្នំបាខែង ឱ្យដឹងថា …

Leave a Reply

Your email address will not be published. Required fields are marked *

Categories