Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / អគ្គនាយកអាជ្ញាធរជាតិអប្សរា ជួបពិភាក្សាជាមួយប្រធាន SIAAP ក្នុងការដាក់ឱ្យដំណើរការគម្រោងប្រព័ន្ធជំនួយស្វ័យប្រវត្តិគ្រប់គ្រងទឹកក្នុងតំបន់សៀមរាបអង្គរ (SDGERA)

អគ្គនាយកអាជ្ញាធរជាតិអប្សរា ជួបពិភាក្សាជាមួយប្រធាន SIAAP ក្នុងការដាក់ឱ្យដំណើរការគម្រោងប្រព័ន្ធជំនួយស្វ័យប្រវត្តិគ្រប់គ្រងទឹកក្នុងតំបន់សៀមរាបអង្គរ (SDGERA)

នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាជាមួយលោក François Marie Didier ប្រធានសហជីព SIAAP (Syndicat Interdépartemental pour l’Assainissement de l’Agglomeration Parisien)


ដោយមានការចូលរួមពីលោក Francisque Vigouroux ប្រធានសហជីពអន្តរសង្កាត់គ្រប់គ្រងទឹកនៃជ្រលងប៊ីយ៉ែវ (SIAVB) លោក Jean​-Michel Bordes អគ្គនាយក SIAVB និងលោក Kim Srun Ang អនុប្រធានសមាគម AGERA ដើម្បីពិភាក្សាជាមួយសហជីព SIAAP ក្នុងចូលរួមគាំទ្របន្តទៀតក្នុងគម្រោង SDGERA ធ្វើយ៉ាងអាចដាក់ឱ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិក្នុងការគ្រប់គ្រងទឹកនៅរមណីយដ្ឋានអង្គរបានជោគជ័យក្នុងពេលដ៏ខ្លីខាងមុខនេះ។

សូមបញ្ជាក់ថា សហជីព SIAAP ក៏ធ្លាប់បានចូលរួមចំណែកយ៉ាងសំខាន់ជាមួយអាជ្ញាធរជាតិអប្សរានាពេលកន្លងមក ក្នុងគម្រោងមួយចំនួនក្នុងក្រុងសៀមរាប និងក្នុងការសិក្សាធ្វើប្រព័ន្ធចម្រោះទឹកកខ្វក់គំរូនៅក្នុងតំបន់អង្គរ ក្នុងក្របខ័ណ្ឌនៃគម្រោង PAAGERA និងនៅក្នុងក្រុងសៀមរាបកន្លងមកដែរ៕

About siemreaptoday

Check Also

អ្នកជំនាញ បន្តជួសជុលជញ្ជាំងរួតទី២ ប្រាសាទ​ភ្នំបាខែង ទិសខាងត្បូងឆៀងខាងលិច

អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) របស់សហរដ្ឋអាមេរិក បន្ត​ការងារ​ជួសជុល ពង្រឹងជញ្ជាំងរួតទី២ ប្រាសាទ​ភ្នំបាខែង ទិសខាងត្បូងឆៀងខាងលិចប្រវែង៣៦ម៉ែត្រជាបន្តទៀត។ លោក ជីវ ភារម្យ ស្ថាបត្យករនៅការដ្ឋានជួសជុលប្រាសាទភ្នំបាខែង ឱ្យដឹងថា …

Leave a Reply

Your email address will not be published. Required fields are marked *

Categories