Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / ក្នុងសប្ដាហ៍ទី៤ នៃខែមេសា អាជ្ញាធរជាតិអប្សរា សម្រេចអោយពលរដ្ខអ្នកស្រុកអង្គរជួសជុល និងសាងសង់តូចតាច១២៤ករណី

ក្នុងសប្ដាហ៍ទី៤ នៃខែមេសា អាជ្ញាធរជាតិអប្សរា សម្រេចអោយពលរដ្ខអ្នកស្រុកអង្គរជួសជុល និងសាងសង់តូចតាច១២៤ករណី

នៅក្នុងសប្ដាហ៍ទី៤ ដោយចាប់ពីថ្ងៃ២២ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤កន្លងទៅ ក្រុមការងារបច្ចេកទេស នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យទីតាំងស្នើសុំសាងសង់លំនៅដ្ឋានប្រជាពលរដ្ឋ សំណង់សាធារណៈផ្សេងៗ និងបានអនុញ្ញាតជូនដល់ប្រជាពលរដ្ឋ ដែលជាអ្នកស្រុកចាស់ បានសរុបចំនួន២០៤ករណី។ ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ ទទួលបានការអនុញ្ញាតរួមមាន៖

១. ក្រុងសៀមរាបចំនួន ២៥ករណី
២. ស្រុកប្រាសាទបាគងចំនួន ២៧ករណី
៣. ស្រុកបន្ទាយស្រីចំនួន ៤១ករណី
៤. ស្រុកពួកចំនួន ៧១ករណី
៥. ស្រុកអង្គរធំចំនួន ៣៣ករណី
៦. ស្រុកស្វាយលើ ០៧ករណី

សូមបញ្ជាក់ផងដែរថា ក្នុងចំណោម ២០៤ករណី មាន១២១ករណី បានសាងសង់ត្រឹមត្រូវតាមការអនុញ្ញាត  និងចំនួន៧៨ករណី មិនទាន់សាងសង់នៅឡើយ។ ក្នុងនោះមានករណីសាងសង់ពុំត្រឹមត្រូវ តាមការអនុញ្ញាត ចំនួន០៥ករណី។

ចំពោះករណីដែលប្រជាពលរដ្ឋសាងសង់ពុំត្រឹមត្រូវ តាមការអនុញ្ញាតក្រុមការងារបានពន្យល់ និងណែនាំឱ្យពួកគាត់កែប្រែឡើងវិញទៅតាមខ្លឹមសារ នៃការអនុញ្ញាត និងកិច្ចសន្យាដែលបានព្រមព្រៀងជាមួយនឹងអាជ្ញាធរជាតិអប្សរា៕

About siemreaptoday

Check Also

អ្នកជំនាញ បន្តជួសជុលជញ្ជាំងរួតទី២ ប្រាសាទ​ភ្នំបាខែង ទិសខាងត្បូងឆៀងខាងលិច

អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) របស់សហរដ្ឋអាមេរិក បន្ត​ការងារ​ជួសជុល ពង្រឹងជញ្ជាំងរួតទី២ ប្រាសាទ​ភ្នំបាខែង ទិសខាងត្បូងឆៀងខាងលិចប្រវែង៣៦ម៉ែត្រជាបន្តទៀត។ លោក ជីវ ភារម្យ ស្ថាបត្យករនៅការដ្ឋានជួសជុលប្រាសាទភ្នំបាខែង ឱ្យដឹងថា …

Leave a Reply

Your email address will not be published. Required fields are marked *

Categories