Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / សប្ដាហ៍ទី៣ នៃខែមេសា អាជ្ញាធរជាតិអប្សរា សម្រេចអោយពលរដ្ឋអ្នកស្រុកអង្គរជួសជុលសាងសង់ សរុប១២៤ ករណី

សប្ដាហ៍ទី៣ នៃខែមេសា អាជ្ញាធរជាតិអប្សរា សម្រេចអោយពលរដ្ឋអ្នកស្រុកអង្គរជួសជុលសាងសង់ សរុប១២៤ ករណី

ក្នុងសប្ដាហ៍ទី៣ ដោយចាប់ពីថ្ងៃ១៥ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤កន្លងទៅ ក្រុមការងារបច្ចេកទេស នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យទីតាំងស្នើសុំសាងសង់លំនៅដ្ឋានប្រជាពលរដ្ឋ សំណង់សាធារណៈផ្សេងៗ និងបានអនុញ្ញាតជូនដល់ប្រជាពលរដ្ឋ ដែលជាអ្នកស្រុកចាស់ សរុបចំនួន​១២៤ករណី។


ក្នុងនោះអនុញ្ញាតដោយច្បាប់ធំ ចំនួន៣១ករណី និងអនុញ្ញាតដោយក្រុមការងារសហគមន៍ចំនួន៩៣ករណី។ ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ ទទួលបានការអនុញ្ញាតរួមមាន៖
១. ក្រុងសៀមរាប ចំនួន៥៦ករណី
២. ស្រុកប្រាសាទបាគង ចំនួន១៥ករណី
៣. ស្រុកបន្ទាយស្រី ចំនួន២៦ករណី
៤. ស្រុកពួក ចំនួន១៣ករណី
៥. ស្រុកអង្គរធំ ចំនួន១៤ករណី

សូមបញ្ជាក់ផងដែរថា ក្នុងចំណោម ១២៤ករណី មាន៦៧ករណី បានសាងសង់ត្រឹមត្រូវតាមការអនុញ្ញាត និង ៥៦ករណី មិនទាន់សាងសង់នៅឡើយ។ ក្នុងនោះមានករណីសាងសង់ពុំត្រឹមត្រូវ តាមការអនុញ្ញាត ចំនួន០១ករណី គឺ អ្នកស្រី លួស វាន នៅភូមិសណ្ដាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប។



ចំពោះករណីដែលប្រជាពលរដ្ឋសាងសង់ពុំត្រឹមត្រូវ តាមការអនុញ្ញាតក្រុមការងារបានពន្យល់ និងណែនាំឱ្យពួកគាត់កែប្រែឡើងវិញទៅតាមខ្លឹមសារ នៃការអនុញ្ញាត និងកិច្ចសន្យាដែលបានព្រមព្រៀងជាមួយនឹងអាជ្ញាធរជាតិអប្សរា៕

About siemreaptoday

Check Also

ក្នុងសប្ដាហ៍ទី៤ នៃខែមេសា  អាជ្ញាធរជាតិអប្សរា សម្រេចអោយអ្នកស្រុកអង្គរជួសជុលនិងសាងសង់៣៨ករណី

សប្ដាហ៍ទី៤ នៃខែមេសា ឆ្នាំ២០២៤នេះ ក្រុមការងារសហគមន៍ នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យទីតាំងស្នើសុំសាងសង់លំនៅដ្ឋានប្រជាពលរដ្ឋ  សំណង់សាធារណៈផ្សេងៗ និងបានអនុញ្ញាតជូនដល់ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ចំនួន៣៨ករណី។ ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ ទទួលបានការអនុញ្ញាតរួមមាន៖ – ស្រុកបន្ទាយស្រី …

Leave a Reply

Your email address will not be published. Required fields are marked *

Categories