Warning: Constant WP_CACHE_TEMP already defined in /home/srtdtrab/public_html/wp-config.php on line 4

Warning: Cannot modify header information - headers already sent by (output started at /home/srtdtrab/public_html/wp-config.php:4) in /home/srtdtrab/public_html/wp-content/plugins/wp-cron/wp-cron.php on line 496

Warning: Cannot modify header information - headers already sent by (output started at /home/srtdtrab/public_html/wp-config.php:4) in /home/srtdtrab/public_html/wp-content/plugins/wp-cron/wp-cron.php on line 497

Warning: Cannot modify header information - headers already sent by (output started at /home/srtdtrab/public_html/wp-config.php:4) in /home/srtdtrab/public_html/wp-content/plugins/wp-cron/wp-cron.php on line 498

Warning: Cannot modify header information - headers already sent by (output started at /home/srtdtrab/public_html/wp-config.php:4) in /home/srtdtrab/public_html/wp-content/plugins/wp-cron/wp-cron.php on line 499

Warning: Cannot modify header information - headers already sent by (output started at /home/srtdtrab/public_html/wp-config.php:4) in /home/srtdtrab/public_html/wp-content/plugins/wp-cron/wp-cron.php on line 500
ប្រាសាទឃ្លាំង៖ សម្រស់នៃស្ថាបត្យកម្មភ្លោះ និងបណ្ណសារដ្ឋានរដ្ឋបាលសម័យអង្គរ  – សៀមរាបធូដេ

ប្រាសាទឃ្លាំង៖ សម្រស់នៃស្ថាបត្យកម្មភ្លោះ និងបណ្ណសារដ្ឋានរដ្ឋបាលសម័យអង្គរ 


ប្រាសាទឃ្លាំងខាងត្បូង កសាងនៅដើមសតវត្សរ៍ទី១១ ដោយព្រះបាទសូរ្យវម៌ទី១ ដែលមានរូបរាងដូចទៅនឹងឃ្លាំងជើងដែរ ប៉ុន្តែមានទំហំតូចជាងបន្តិច។
គួររម្លឹកថា សំណង់ទាំងពីរនេះគឺជាដើមកំណើតនៃរចនាបថសិល្បៈសម័យអង្គរដ៏ល្បីល្បាញ គឺ “រចនាបថឃ្លាំង” ដែលមានឥទ្ធិពលទៅដល់ប្រាសាទល្បីៗផ្សេងទៀត ដូចជាប្រាសាទភិមានអាកាស និងប្រាសាទតាកែវ ជាដើម។

ក្រៅពីតម្លៃផ្នែកស្ថាបត្យកម្ម ប្រាសាទឃ្លាំងមិនមែនគ្រាន់តែជាសំណង់សាសនាធម្មតានោះទេ ប៉ុន្តែវាជា “បណ្ណសារដ្ឋានរដ្ឋបាល” ដ៏សំខាន់បំផុតមួយក្នុងសម័យអង្គរ តាមរយៈភស្តុតាងប្រវត្តិសាស្ត្រដែលបានចារឹកទុកនៅលើជញ្ជាំងថ្ម។ ទី១ គឺផែនទីដីធ្លីចារលើថ្ម (ប្រាសាទឃ្លាំងខាងជើង) នៅលើមេបង្អួចមួយ។ ជា “ផែនទីដីធ្លី” ឬប្លង់កម្មសិទ្ធិដីធ្លីបុរាណ ដែលមានអាយុកាលជាង១០០០ឆ្នាំ។ នេះជាភស្តុតាងដ៏កម្រ និងមានតម្លៃមហាសាល ដែលបង្ហាញថា ចក្រភពខ្មែរសម័យនោះ មានប្រព័ន្ធគ្រប់គ្រង ចុះបញ្ជី និងបែងចែកកម្មសិទ្ធិដីធ្លីរបស់រដ្ឋ និងប្រជារាស្ត្រយ៉ាងច្បាស់លាស់ និងមានលក្ខណៈវិទ្យាសាស្ត្ររួចទៅហើយ។


ទី២ ជាសិលាចារឹកពាក្យសម្បថនៃក្រុមតម្រួត (K. 292) ដែលបានចារនៅលើមេទ្វារនៃប្រាសាទឃ្លាំងខាងត្បូង។ គឺជាពាក្យសម្បថរបស់ក្រុមអ្នកកាន់កាប់កិច្ចការរដ្ឋបាល ឬមន្ត្រីរាជការក្នុងសាមន្តរាជ) ចំនួន ៤០០នាក់ មកពីបណ្តាតំបន់ចំណុះនានាជុំវិញចក្រភព។ ខ្លឹមសារសំខាន់នៃពាក្យសម្បថនោះ មានសេចក្តីថា «ក្រុមមន្ត្រីទាំងអស់ត្រូវស្បថថ្វាយជីវិត ចំពោះមុខព្រះភក្ត្ររបស់ ព្រះបាទសូរ្យវម៌ទី១ ដោយសន្យាថានឹងស្មោះត្រង់ ការពារព្រះមហាក្សត្រ ការពារទឹកដី មិនក្បត់រាជបល្ល័ង្ក និងបំពេញការងាររដ្ឋបាលដោយយុត្តិធម៌។ ប្រសិនបើជនណាក្បត់ ពាក្យសម្បថនោះនឹងធ្លាក់នរក ប៉ុន្តែបើស្មោះត្រង់នឹងទទួលបានបុណ្យកុសល និងការលើកតម្កើង ជាដើម»។

ភស្តុតាងទាំងផែនទីដីធ្លី និងសិលាចារឹកពាក្យសម្បថនៅប្រាសាទឃ្លាំង បានផ្តល់ព័ត៌មាន យ៉ាងច្បាស់ថា ក្នុងសម័យអង្គរ ចក្រភពខ្មែរមាន “ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលកណ្តាល” ដ៏មានឥទ្ធិពល និងមានរបៀបរៀបរយខ្ពស់បំផុត។ វាស្តែងឱ្យឃើញពីការបង្រួបបង្រួមជាតិ ការពង្រឹងអំណាចច្បាប់ និងការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងមន្ត្រីរាជការយ៉ាងតឹងរ៉ឹង ដែលជាគ្រឹះស្ថានដ៏រឹងមាំធ្វើឱ្យចក្រភពអង្គរឈានដល់ចំណុចកំពូលនៃភាពរុងរឿង៕