
កិច្ចប្រជុំបានផ្តោតលើការធានាឱ្យមានការដំឡើងទ្វារទឹកស្វ័យប្រវត្តិចំនួនពីរ ក្រោមគម្រោង SDGERA ប្រព្រឹត្តទៅដោយរលូន និងគ្មានឧបសគ្គ។ ការពិភាក្សាបានផ្តោតលើលក្ខខណ្ឌបច្ចេកទេស ភស្តុភារ និងប្រតិបត្តិការទាំងអស់ដែលត្រូវការត្រៀមទុកជាមុន និងអំឡុងពេលដំឡើង ដោយមានគោលបំណងធានាការត្រៀមលក្ខណៈពេញលេញនៃការប្រើប្រាស់ឧបករណ៍ និងការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពរវាងដៃគូទាំងអស់។

គណៈកម្មាធិការបានអនុម័តផែនការ អនុវត្តគម្រោងសម្រាប់ឆ្នាំ ២០២៦–២០២៩ ដោយបញ្ជាក់ថា ការងារដំឡើងដំបូងនឹងចាប់ផ្តើមនៅខែសីហា ឆ្នាំ២០២៦ បន្ទាប់មកនឹងមានការដំឡើងទ្វារទឹកបន្ថែមទៀតក្នុងអំឡុងឆ្នាំ២០២៧និងឆ្នាំ២០២៨។

លើសពីការពិភាក្សាលម្អិតផ្នែកបច្ចេកទេស កិច្ចប្រជុំក៏បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរយៈពេលវែងរវាង SIAVB និងអាជ្ញាធរជាតិអប្សរា ជាពិសេសក្នុងវិស័យគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព ការការពារបេតិកភណ្ឌប្រព័ន្ធធារាសាស្ត្រ និងការកសាងសមត្ថភាព។កិច្ចសហប្រតិបត្តិការនេះតំណាងឱ្យជំហានដ៏សំខាន់មួយ ក្នុងការពង្រឹងភាពធន់ និងចីរភាពនៃប្រព័ន្ធធារាសាស្ត្រប្រវត្តិសាស្ត្ររបស់អង្គរ។

សូមអរគុណ ដល់ដៃគូសំខាន់ៗនៃគម្រោងSDGERA ដែលបាននិងកំពុងចូលរួមជាមួយអាជ្ញាធរជាតិអប្សរា រួមមាន SIAVB, SIAAP, AGERA និង Versailles Grand Parc. យើងសង្ឃឹមថានឹងមានដៃគូផ្សេងៗទៀតនឹងចូលរួមជាមួយយើង៕


