Breaking News
Download Free FREE High-quality Joomla! Designs • Premium Joomla 3 Templates BIGtheme.net
Home / Uncategorized / អ្នកជំនាញអាជ្ញាធរជាតិអប្សរា ធ្វើកំណាយស្រាវជ្រាវស្ពានហាលខាងកើតប្រាសាទបេងមាលា

អ្នកជំនាញអាជ្ញាធរជាតិអប្សរា ធ្វើកំណាយស្រាវជ្រាវស្ពានហាលខាងកើតប្រាសាទបេងមាលា

ក្រុមការងារបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយស្រាវជ្រាវទិន្នន័យបុរាណវិទ្យាទៅលើរចនាសម្ពន្ធរបស់ស្ពានហាលផ្នែកខាងកើតនៃប្រាសាទបេងមាលា ដើម្បីឈានទៅដល់គម្រោងជួសជុលនៅពេលខាងមុខ។

លោក ពុទ្ធ សុទ្ធ មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ដែលបានដឹកនាំធ្វើកំណាយឱ្យដឹងថា ក្រុមការងារបានចាប់ផ្ដើមធ្វើកំណាយស្រាវជ្រាវនៅលើស្ពានហាលនេះ គឺដើម្បីពិនិត្យលទ្ធភាពក្នុងការជួសជុលរចនាសម្ពន្ធស្ពានហាលខាងកើតប្រាសាទបេងមាលាឡើងវិញ។

លោក ពុទ្ធសុទ្ធ ឱ្យដឹងទៀតថា ពេលកំណាយបកស្រទាប់ដីខាងលើឃើញថា កម្រាលស្ពានហាលផ្នែកខាងកើតនៃប្រាសាទបេងមាលាមានការស្រុតខ្លាំងដោយកន្លែង គ្រឹះក៏ចុះខ្សោយ និងហែកចេញពីគ្នា ធ្វើឱ្យគ្រឿងបង្គុំរបស់រចនាសម្ពន្ធស្ពានហាលមួយចំនួនមានដូចជា សសរ បង្កាន់ដៃនាគ ខ្លួននាគ ក្បាលនាគ បាក់ជាច្រើនបំណែកធ្លាក់ចូលក្នុងកសិន្ធុ និងខ្លះទៀតកប់ក្នុងដី ដែលបណ្តាលមកពីកត្តាអាយុកាល និងធម្មជាតិ។

សូមបញ្ជាក់ថា គម្រោងជួសជុលស្ពានហាលខាងកើតប្រាសាទបេងមាលា ស្ថិតក្រោមមូលនិធិនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង៕

About siemreaptoday

Check Also

អ្នកជំនាញ បន្តជួសជុលជញ្ជាំងរួតទី២ ប្រាសាទ​ភ្នំបាខែង ទិសខាងត្បូងឆៀងខាងលិច

អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) របស់សហរដ្ឋអាមេរិក បន្ត​ការងារ​ជួសជុល ពង្រឹងជញ្ជាំងរួតទី២ ប្រាសាទ​ភ្នំបាខែង ទិសខាងត្បូងឆៀងខាងលិចប្រវែង៣៦ម៉ែត្រជាបន្តទៀត។ លោក ជីវ ភារម្យ ស្ថាបត្យករនៅការដ្ឋានជួសជុលប្រាសាទភ្នំបាខែង ឱ្យដឹងថា …

Leave a Reply

Your email address will not be published. Required fields are marked *

Categories