អាជ្ញាធរជាតិអប្សរា សហការជាមួយវិស័យឯកជន បន្តដាំកូនឈើនៅខាងលិចប្រាសាទព្រហ្មកិល

កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ ឆ្លៀតឱកាសក្នុងកម្មវិធីបោះជំរំយុវជនប្រចាំឆ្នាំ ក្រុមហ៊ុន​DHL Cambodia រួមជាមួយអង្គការបង្រៀនដេីម្បីកម្ពុជា ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមកពីវិទ្យាល័យនានាក្នុងខេត្តកណ្តាល និងរាជធានីភ្នំពេញ ចំនួន៤៥នាក់ បានសហការជាមួយអាជ្ញាធរជាតិអប្សរា ចូលរួមដាំកូនឈេីចម្រុះចំនួន៥០០ដេីម នៅបរិវេណខាងលិចប្រាសាទព្រហ្មកិល។

ក្នុងយុទ្ធនាការដាំដើមឈើ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក សម្រាប់បន្សល់ទុកជាស្នាដៃការងារសង្គម និងទុកជាអនុស្សាវរីយ៍នៃការចងចាំក្នុងរមណីយដ្ឋានអង្គរផង។

Leave a Reply

Your email address will not be published. Required fields are marked *